logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស THAILAND / មើលលម្អិត
សភាតំណាងរាស្ត្រថៃ បោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ
 

លោក Wan Muhamad Noor Matha ប្រធានសភាតំណាងរាស្ត្រថៃ

រាជធានីបាងកក៖ លោក Wan Muhamad Noor Matha ប្រធានសភាតំណាងរាស្ត្រនៃ​ព្រះរាជាណាចក្រថៃ បានកំណត់យកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោត​ជ្រើសតាំងនាយករដ្ឋមន្ត្រីថៃទី៣០។ ទោះបីជា ប្រធានសភាតំណាងរាស្ត្រថ្មីរូបនេះ បានថ្លែងយ៉ាងដូច្នេះក៏ដោយ ក៏លោកមិនអាចប្រាប់បានថា​​ គេនឹងត្រូវបោះឆ្នោតនេះ ប៉ុន្មាន​ដងឡើយ ប្រសិនបើប្រធានគណបក្សចលនាឆ្ពោះ  ទៅមុខ (Move Forward) និងលោក Pita Limjaroenrat បេក្ខជននាយករដ្ឋមន្ត្រីថ្មីមិនទទួលបានសំឡេងគ្រប់ ៣៧៦ តាមតម្រូវការ​នៅក្នុងការប៉ុនប៉ងលើកទី១។ លោក Wan Noor ដែលបានជាប់ឆ្នោតជាប្រធានសភាតំណាងរាស្ត្រ កាលពីថ្ងៃអង្គារ ទី០៦​ ខែកក្កដា ឆ្នាំ២០២៣ បានថ្លែងប្រាប់អ្នករាយការណ៍ព័ត៌មានជាបន្តបន្ទាប់ អំពីការត្រៀមរៀបចំបើក​សម័យប្រជុំ​បោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីនេះ។ លោក Wan Noor បានថ្លែងថា លោកបានរាយការណ៍​ទៅ​ការិយាល័យ​សភារួចហើយ កាលពីថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបើកកិច្ចប្រជុំពិភាក្សាជាមួយ​លោក Pornpit Phetcharoen អគ្គលេខាធិការសភាតំណាងរាស្ត្រអំពីភារកិច្ចរបស់​លោកជា​ប្រធានសភា​តំណាង​រាស្ត្រ និងត្រៀមរៀបចំបើកកិច្ចប្រជុំសភានៅថ្ងៃខាងមុខ។ លោក Wan Noor បានថ្លែងថា លោករំពឹង​ថា នឹងមានព្រះរាជបញ្ជាតែងតាំងលោកជាផ្លូវការ ជាប្រធានសភាតំណាងរាស្ត្រ រួមទាំងប្រធាន​ព្រឹទ្ធសភាផងដែរ ក្នុងរយៈពេល ២ ឬ៣ ថ្ងៃខាងមុខទៀត។ លោក Wan Noor បានថ្លែងថា នៅថ្ងៃទី១២​ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ លោកនឹងអំពាវនាវឱ្យមានកិច្ចប្រជុំមួយសម្រាប់សមាជិកសភា​ដើម្បី​ពិនិត្យពិភាក្សា និងបោះឆ្នោត ថាតើសភាតំណាងរាស្ត្រគួរតែបើកកិច្ចប្រជុំ ២ ឬ៣ លើកក្នុង​មួយសប្តាហ៍ ឬយ៉ាងណា។ លោក Wan Noor បានថ្លែងទៀតថា លោកបានពិភាក្សាជាមួយលោក Pornpetch Wichitcholchai ប្រធាន​ព្រឹទ្ធសភារួចហើយ អំពីការបោះឆ្នោតជ្រើសតាំងនាយករដ្ឋ​មន្ត្រីថ្មីនេះ ហើយថា​ ថ្នាក់ដឹកនាំសភាទាំងពីរបាន​ព្រម​ព្រៀងគ្នារួចហើយ ដើម្បីបើកកិច្ចប្រជុំរួមមួយ នៅវេលាព្រឹកម៉ោង ៩.៣០ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បី​ជ្រើស​តាំង​នាយករដ្ឋមន្ត្រីថ្មី។ ទន្ទឹមពេលជាមួយគ្នានេះ ប្រធានសភាតំណាងរាស្ត្ររូបនេះ បានអះអាងថា ខ្លួនអាចប្រាដកជាធ្វើបាន ខណៈដែលលោក Pita មិនទទួលបាន​សំឡេង​គ្រប់ ៣៧៦ ដែល​តម្រូវក្នុងសម័យប្រជុំបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីនោះ…៕ http://ព័ត៌មានសភាទ្វីបអាស៊ី ០៧-០៧-២៣-កែវ ធាវីប្រែសម្រួលពី៖ https://asianews.network/thai-parliament-to-vote-for-prime-minister-on-july-13/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`