logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស THAILAND / មើលលម្អិត
បេក្ខជនចំនួន ៧០៨ រូប ត្រៀមឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាតំណាងរាស្ត្រថៃ នៅពេលខាងមុខ
 

បេក្ខជនចំនួន ៧០៨ រូប​ ត្រៀមឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាតំណាងរាស្ត្រថៃ

រាជធានីតូក្យូ៖ តាមការស្ទង់មតិរបស់សារព័ត៌មាន Jiji Press បានបង្ហាញថា ចាប់ពីថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៣ តទៅ មានបេក្ខជនសរុបចំនួន ៧០៨ រូប បាន​ត្រៀម​ខ្លួនឈរឈ្មោះក្នុងការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រថៃនៅពេលខាងមុខ។ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានសម្រេចមិនរំលាយ​សភា​តំណាង​រាស្ត្រឡើយ ក្នុងអំឡុងសម័យប្រជុំពេញអង្គដែលត្រូវបានបិទបញ្ចប់ កាលពីថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។ ទន្ទឹមពេលជាមួយគ្នានេះ សមាជិកសភាតំណាងរាស្ត្រ​បច្ចុប្បន្ន​ បានឈានដល់​ចំណុច​ពាក់កណ្តាលទី សម្រាប់អាណត្តិ ៤ ឆ្នាំ របស់ខ្លួន នៅខែតុលា  ឆ្នាំ២០២៣ ខាងមុខ។ ប្រជាពលរដ្ឋភាគច្រើនបានគិតថា លោក Kishida ទំនងជានឹងរំលាយសភាតំណាងរាស្ត្រ ហើយបោះឆ្នោតមុន​អាណត្តិ​នៅ​សរទរដូវខាងមុខ។ គណបក្សនយោបាយ​ទាំងអស់​កំ​ពុងធ្វើការងារយ៉ាងសកម្មក្នុងការ​សម្រេច​ជ្រើសរើសបេក្ខជនរបស់ខ្លួន សម្រាប់ត្រៀមឈរឈ្មោះបោះឆ្នោតនៅពេលខាងមុខ។ សមាជិកសភាតំណាងរាស្ត្រសរុប ៤៦៥ រូប ដែលក្នុងនោះ ២៨៥ រូប ត្រៀមសម្រាប់មណ្ឌល​ណាដែល​មានតែ ១ អាសនៈ ហើយ ១៧៦ ​អាសនៈទៀត គឺជាអាសនៈ​តំណាងសមាមាត្រ។ យ៉ាងហោចណាស់ ក៏ត្រូវ​មានអាសនៈដែលឈ្នះ ២៣៣ ដែរ ដើម្បីឈានទៅដល់សំឡេងភាគច្រើន។ ការមិនរាប់បញ្ចូលមណ្ឌលចំនួន ១១ ដែលដៃគូសម្ព័ន្ធភាពរបស់គណបក្សប្រជាធិបតេយ្យសេរីដ៏ធំជាងគេ គឺគណបក្ស Komeito គ្រោងដាក់បេក្ខជនរបស់ខ្លួននោះ គណបក្សប្រជាធិបតេយ្យសេរី​នៅតែធានាបាន​បេក្ខជនក្នុងស្រុកចំនួនជាង ១៤។ គណបក្សប្រជាធិបតេយ្យសេរី បានបញ្ចប់ការរៀបចំបេក្ខជន​របស់ខ្លួន​រួចរាល់ហើយ​ សម្រាប់ខេត្តចំនួន ១០ ដើម្បីកាត់បន្ថយអាសនៈសភាតំណាងរាស្ត្រ ក្រោមការកែសម្រួល​ផែនទីបោះឆ្នោត ដើម្បីកាត់បន្ថយភាពចម្រូងចម្រាសនៃតម្លៃសន្លឹកឆ្នោត…៕ http://ព័ត៌មានសភាទ្វីបអាស៊ី ២៧-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://japannews.yomiuri.co.jp/politics/election/20230625-118467/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`