logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស THAILAND / មើលលម្អិត
សភាថៃនឹងបើកសម័យប្រជុំនៅពេលខាងមុខ ខណៈដែលគណៈកម្មាធិការ រៀបចំការបោះឆ្នោតបង្ហាញលទ្ធផលរបស់ខ្លួន
 

សភាថៃនឹងបើកសម័យប្រជុំនៅពេលខាងមុខ ខណៈដែលគណៈកម្មាធិការជាតិ ​រៀបចំការបោះឆ្នោត បង្ហាញលទ្ធផលរបស់ខ្លួន

រាជធានីបាងកក៖ កាលពីថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃ​ព្រះរាជាណាចក្រថៃ បានបង្ហាញលទ្ធផលនៃការបោះឆ្នោត កាលពី​ខែកក្កដា ឆ្នាំ២០២៣ ដែលជាការត្រួស​ត្រាយ​​ផ្លូវសម្រាប់បើកសម័យប្រជុំសភាលើកដំបូង ក្នុងរយៈពេល ២​ ឬ ៣ សប្តាហ៍ខាងមុខនេះ មុនពេល​បង្កើត​រាជរដ្ឋាភិបាល​ថ្មីមួយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ខ្លួនបានទទួលស្គាល់គណបក្សឈ្នះឆ្នោតទាំងអស់​ដែលទទួលបានអាសនៈ ៥០០ ក្នុងរដ្ឋសភា ដែលត្រូវបើកសម័យ​ប្រជុំដំបូងបាន ក្នុងរយៈពេល ១៥ ថ្ងៃ ដើម្បីជ្រើសតាំងប្រធានសភា ១ រូប ដែលនៅគ្រានោះ នឹងអំពាវនាវឱ្យមានសម័យប្រជុំរួមនៃសភាទាំងពីរ ដើម្បីបោះឆ្នោតផ្តល់​សេចក្តី​ទុកចិត្តលើនាយករដ្ឋមន្ត្រី ១ រូប។ គណបក្សឆ្ពោះទៅមុខ (Move Forward) បានទទួលជ័យជំនះយ៉ាងធំធេងនៅក្នុងការបោះឆ្នោត កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ខណៈដែលគណបក្ស Pheu Thai ដែល​មានប្រជាប្រិយជាងគេ បានតាម​កៀកពីក្រោយ ដោយសារគណបក្សនេះ បានរើបម្រះចេញពីគូប្រកួតប្រជែងរបស់ខ្លួន ដែលបានចង​សម្ព័ន្ធ​ភាព​ជាមួយក្រុមយោធារាជានិយម ក្រោយរយៈពេល ៩ ឆ្នាំ នៃរាជរដ្ឋាភិបាលដែលដឹកនាំ ឬគាំទ្រដោយ​យោធា។ គណបក្សប្រឆាំងនេះ បានចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយ​ចំនួន ៨  ដែលត្រូវបាន​គេរំ​ពឹង​ថានឹងគាំទ្រលោក Pita Limjaroenrat ថ្នាក់ដឹកនាំគណបក្សឆ្ពោះទៅមុខដែលទទួលបានការអប់រំ​នៅ​សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិកសម្រាប់តំណែង នាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាល​ចម្រុះ​មួយដែលទំនងជានៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ…៕ http://ព័ត៌មានសភាទ្វីបអាស៊ី ២០-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://news.yahoo.com/thai-parliament-convene-soon-poll 095125580.html?guccounter=1&guce_referrer=aHR0cHM6Ly93d3cuZ29vZ2xlLmNvbS8&guce_referrer_sig=AQAAANgxcMDLkhFeZfNtRBmGHNRvHO1uK3ijteuyQ579FMy5wNsVIQRwcnFKADyVEL2OIUCJv7N9-


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`