logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស THAILAND / មើលលម្អិត
សមាជិកសភាអាស៊ានទទូចឱ្យក្រុមយោធាថៃគោរពលទ្ធផលបោះឆ្នោត
 

បុគ្គលិកស្ថានីយបោះឆ្នោតកំពុងរាប់សន្លឹកឆ្នោតរបស់គណបក្សនយោបាយលេខរៀងទី ៣១ គឺគណបក្សឆ្ពោះទៅមុខ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដែលទទួលបានសំឡេងភាគច្រើនលើសលប់ក្នុងរាជធានីបាងកក

ខណៈដែលលទ្ធផលបឋមនៃការបោះឆ្នោតសកលឆ្នាំ២០២៣ ក្នុងព្រះរាជាណាចក្រថៃ ឱ្យសញ្ញានៃការ​ផ្ទេរអំណាចនោះ ក្រុមសមាជិកសភាអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights, APHR) បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន អំពាវនាវឱ្យអាជ្ញាធរថៃការពារ និងគោរពឆន្ទៈប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងការបង្កើតរាជរដ្ឋាភិបាលនៃរដ្ឋសភានីតិកាលថ្មី។ យោងតាមលទ្ធផលនៃការបោះឆ្នោតសភា បានបង្ហាញថា គណបក្សឆ្ពោះទៅមុខ (Move Forward party) ដែលដឹកនាំដោយលោក Pita Limjaroenrat ទទួលបាន ១៥១ អាសនៈ ខណៈដែលគណបក្សប្រឆាំង គឺគណបក្ស Pheu Thai ជាសម្ព័ន្ធមិត្តរបស់ខ្លួន ដែលដឹកនាំដោយលោកស្រី Paetongtarn Shinawatra ទទួលបាន ១៤១ អាសនៈ។ លទ្ធផលនៃការបោះឆ្នោតនេះ បានធ្វើឱ្យគណបក្សប្រឆាំងទាំងពីរនេះ គ្រប់គ្រងអាសានៈសរុបចំនួន ២៩២ អាសនៈ ក្រៅពីអាសនៈសមាជិកសភាជាន់ទាប ៥០០ អាសនៈ។​ ទន្ទឹមពេលជាមួយគ្នានេះ គណបក្សរួបរួម​ជាតិថៃរបស់លោក Prayuth Chan-O-Cha នាយករដ្ឋមន្ត្រីថៃក្នុងតំណែងទទួលបាន ៣៦ អាសនៈ។ លោក Charles Santiago សហប្រធានសមាជិកសភាអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (APHR) និងជាអតីត​សមាជិកសភាសហព័ន្ធម៉ាឡេស៊ី​ បានអបអរសាទរ​ប្រជាពលរដ្ឋថៃ ចំពោះចំនួនអ្នកទៅបោះឆ្នោតភ្លូកទឹក​ភ្លូកដី និងការបោះឆ្នោតប្រកបដោយសន្តិវិធី ដែលបានបញ្ជាក់ថា «អ្នកទៅបោះឆ្នោតបានសម្តែងមតិ និងសាររបស់ខ្លួន​យ៉ាង​ច្បាស់ថា ពួកគេចង់កែទម្រង់ប្រជាធិបតេយ្យពិតប្រាកដ»៕ http://ព័ត៌មានសភាទ្វីបអាស៊ី ១៧-០៥-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.theonlinecitizen.com/2023/05/15/asean-parliamentarians-urge-thai-military-to-respect-election-


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`