logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស THAILAND / មើលលម្អិត
សមាជិកសភាថៃ ១ រូប ត្រូវបានគេស៊ើបអង្កេតរកឃើញថា ​បានលេងល្បែងស៊ីសងក្នុងអាគារសភា
 

សមាជិកសភាថៃ ១ រូប​ ត្រូវបានគេស៊ើបអង្កេតរកឃើញថា បានលេងល្បែងស៊ីសងក្នុងអាគារសភា

សមាជិកសភានៃព្រះរាជាណាចក្រថៃ ១ រូប ត្រូវបានគេគ្រោងធ្វើការស៊ើបអង្កេត ពីបទជាប់ពាក់ព័ន្ធនឹង​សកម្មភាពលេងល្បែងស៊ីសងខុសច្បាប់ក្នុងការិយាល័យរបស់ខ្លួនក្នុងអាគារសភា។ លោក Chuan Leekpai ប្រធានរដ្ឋសភាថៃ បានប្រកាសថា សមាជិកសភា ​កំពុង ពិចារណាដើម្បីស៊ើបអង្កេតកំណត់ ថាតើសមាជិក​សភា​រូបនេះ បានរំលោភលើក្រមសី​លធម៌សភាដែរ ឬយ៉ាងណា។ លោក Srisuwan Janya អគ្គលេខាធិការសមាគមការពាររដ្ឋធម្មនុញ្ញ បានដាក់ពាក្យបណ្តឹងនេះដោយ​ចោទ​​ប្រកាន់ថា សមាជិកសភារូបនេះ បានលេងល្បែងស៊ីសងបៀភ្នាល់ដាក់លុយជាមួយ​សហសេវិក​ជា​សមាជិកសភា ៣ រូប ទៀត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ ញត្តិចោទប្រកាន់នេះ ក៏បានបញ្ជាក់ផងដែរថា ការលេងល្បែងស៊ីសងបៀនេះ ត្រូវបានកត់ត្រារកឃើញ​តាម​រយៈកាម៉េរ៉ាបង្កប់ ហើយ​​​ឃ្លីបវីដេអូនេះ បានបង្ហាញនូវរូបភាពយ៉ាងច្បាស់របស់សមាជិក​សភាដែល​ត្រូវបានចោទប្រកាន់រូបនេះ ប៉ុន្តែ រូបភាពសមាជិកសភា ៣ រូប ទៀត មើលមិនច្បាស់ឡើយ។ លោក Srisuwan បានអះអាងថា រូបភាពក្នុងវីដេអូឃ្លីបនេះ  ត្រូវបានជនអនាមិកផ្ញើទៅលោក Janya។  លោក Janya ក៏បានបញ្ជាក់ផងដែរថា សកម្មភាពលេងល្បែងស៊ីសងបែបនេះ ក៏ធ្លាប់បានកើតឡើងផងដែរនៅ​អាគារសភាចាស់ ប៉ុន្តែ គ្មានភស្តុតាងគ្រប់គ្រាន់ ដើម្បីចាត់វិធានការលើជនដែលបានប្រព្រឹត្តិខុងឆ្គង​ដែលត្រូវ​បានចោទប្រកាន់ណាម្នាក់ឡើយ។ ការលេងល្បែងស៊ីសង ត្រូវបានហាមឃាត់ក្នុងប្រទេសថៃ ហើយច្បាប់នេះ ក៏បានកំណត់ផងដែរថា បទល្មើសព្រហ្មទណ្ឌ អនុលោមតាមច្បាប់ក្រមសីលធម៌សមាជិកសភា និងច្បាប់ស្តីពី ល្បែងស៊ីសង។              លោក Chuan ដែលជាប្រធានគណៈកម្មាធិការក្រមសីលធម៌សមាជិកសភានៃរដ្ឋសភាផងនោះ បានថ្លែងថា លោកនឹងសម្រេចដាក់ទណ្ឌកម្មឱ្យ​បានសមស្រប ប្រសិនបើការចោទប្រកាន់នេះ ត្រូវបានរកឃើញថា បានប្រព្រឹត្តខុសឆ្គងបែបនេះមែន៕

​                 ព័ត៌មានសភាទ្វីបអាស៊ី ០៦-០៣-២៣-កែវ ធាវី​ ប្រែសម្រួលពី៖ https://www.pattayamail.com/thailandnews/thai-mp-investigated-for-gambling-in-parliament-building-425847



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`