logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស THAILAND / មើលលម្អិត
នាយករដ្ឋមន្ត្រីថៃថ្លែងថា លោកគ្រោងរំលាយសភានៅខែមីនា ឆ្នាំ២០២៣ ខាងមុខ
 

រាជធានីបាងកក៖ កាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក​ Prayuth Chan-ocha នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រថៃ បានថ្លែងថា លោកនឹងរំលាយសភានៅខែមីនា ឆ្នាំ២០២៣ ខាងមុខ ដែលជាការត្រួស​ត្រាយផ្លូវសម្រាប់ការបោះឆ្នោតសកល ​នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ។ រាជរដ្ឋាភិបាលនឹងបញ្ចប់អាណត្តិ ៤ ឆ្នាំ របស់ខ្លួន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខ ប៉ុន្តែ តាមការកត់សម្គាល់របស់អ្នកសារព័ត៌មាន ក្រោយពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Prayuth បានថ្លែងថា លោកនឹង​រំលាយសភាតំណាង នៅពេលដ៏ខ្លីខាងមុខនេះ។ លោក Prayuth ក៏បានកំណត់​យកថ្ងៃទី​០៧ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោត ផងដែរ។ លោក Prayuth បានកំពុងដឹកនាំរាជរដ្ឋាភិបាលចម្រុះ ហើយកំពុងស្វែងរកការដឹកនាំនៅ​អាណត្តិថ្មីបន្ត​ទៀត។ លោក Prayuth បានចាប់ផ្តើមឡើងកាន់អំណាចដំបូងនៅក្នុងឆ្នាំ២០១៤ ខណៈលោកជាអគ្គមេបញ្ជា​កងទ័ព លោកបានដឹកនាំរដ្ឋប្រហារយោធាទម្លាក់រាជរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត។​ លោក Prayuth មិនបាន​ឈរ​ឈ្មោះបោះឆ្នោតសកលក្នុងឆ្នាំ២០១៩ ឡើយ ប៉ុន្តែ នៅគ្រានោះលោកជាបេក្ខជននាយករដ្ឋមន្ត្រី​របស់​គណប្ស Palang Pracharath ដែលគាំទ្រដោយយោធា ដែលរួមគ្នាបង្កើតបានជារាជរដ្ឋាភិបាចម្រុះមួយ។ សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣ ខាងមុខនេះ គណប្ស Palang Pracharath បានជ្រើសតាំង​លោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រី ដែលជាឧត្តមសេនីយ៍ចូលនិវត្តន៍ផងដែរនោះ ជាបេក្ខជន​នាយករដ្ឋមន្ត្រីរបស់ខ្លួន ខណៈដែលលោក Prayuth បានចូលរួមជាមួយគណបក្សនយោបាយថ្មីមួយ គឺគណបក្ស Ruam Thai Sang Chart ឬគណបក្សរួបរួមជាតិថៃ ដែលបានជ្រើសតាំងលោកជាបេក្ខជន​នាយករដ្ឋមន្ត្រីរបស់ខ្លួន។ គណបក្សប្រឆាំង Pheu Thai បានបង្ហាញខ្លួននៅក្នុងការបោះឆ្នោតសកលនាពេលខាងមុខនេះ ហើយគ្មានបេក្ខជនពិតប្រាកដសម្រាប់ឈរឈ្មោះជានាយករដ្ឋមន្ត្រីនៅក្នុងការប្រកួតប្រជែងនេះឡើយរហូតមកដល់ពេលនេះ។ រដ្ឋធម្មនុញ្ញថៃចែងថា នាយករដ្ឋមន្ត្រីមិនត្រូវបានជ្រើសរើសចេញពី​សមាជិកសភា​ជាប់ឆ្នោតឡើយ។ សម័យប្រជុំរួមនៃសភាតំណាង និងព្រឹទ្ធសភា ជាទូទៅ គឺជាស្ថាប័នមួយ​បង្កើតឡើង​សម្រាប់​តំណាងគំនិតអភិរក្សនិយមនៃការបង្កើតប្រទេសថៃ និងការជ្រើសតាំងនាយករដ្ឋមន្ត្រី៕

ព័ត៌មានសភាទ្វីបអាស៊ី ២២-០២-២៣-កែវ ធាវី ​ ប្រែសម្រួលពី៖  https://abcnews.go.com/International/wireStory/thailands-pm-suggests-dissolve-parliament-march-97350551



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`