logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស THAILAND / មើលលម្អិត
សភាថៃ អនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមភាពអាពាហ៍ពិពាហ៍
 

ក្រុមអ្នកស្រលាញ់ភេទដូចគ្នាតវ៉ានៅមុខសភាថៃ

កាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ សភានៃព្រះរាជាណាចក្រថៃ​បាន​អនុម័ត​ច្បាប់​សមភាព ​អាពាហ៍ពិពាហ៍នៅ​ក្នុង​ដំណាក់កាលពិនិត្យ និងពិភាក្សា​ជាដំបូង​ដោយ​មាន​សំឡេង​គាំទ្រចំនួន២១០សំឡេង ប្រឆាំងចំនួន១៨០សំឡេង​ និងអនុបវាទ៤។ សេចក្តីព្រាងច្បាប់ដែលពីមុនត្រូវបានច្រានចោលដោយគណៈ រដ្ឋមន្ត្រីកាលពីខែមីនា ត្រូវបានជំរុញដោយគណបក្ស Move Forward របស់ប្រទេសថៃ។ គណៈកម្មាធិការសភា មួយត្រូវបានបង្កើតឡើងដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់នេះ ក្នុងរយៈពេល១៥ថ្ងៃបន្ទាប់មុនពេលដែលសេចក្តីព្រាងច្បាប់នេះត្រូវបានបញ្ជូនទៅក្នុងដំណាក់កាលពិនិត្យ និងពិភាក្សាជាលើកទីពីរ និងជាលើកចុង ក្រោយនៅក្នុងសភាតំណាងរាស្រ្ត។ សេចក្តីព្រាងច្បាប់នេះនឹងអនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នា។ កាលពីដើមខែនេះ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូស៊ីវិល ដែលព្រាងដោយក្រសួងយុត្តិធម៌ ដែលនឹងអនុញ្ញាតឱ្យគូស្នេហ៍ភេទដូចគ្នាចុះបញ្ជីភាពជាដៃគូរបស់ពួកគេ។ សេចក្តីព្រាងច្បាប់នៃភាពជាដៃគូស៊ីវិល ផ្តល់នូវសិទ្ធិស្រដៀងគ្នាដែលគូស្វាមីភរិយាស្រលាញ់ភេទដូចគ្នាទទួលបាន ដូចជាការសុំកូន ការគ្រប់គ្រងទ្រព្យសម្បត្តិរួមគ្នា និងធ្វើការសម្រេចចិត្តទាក់ទងនឹងការព្យាបាលវេជ្ជសាស្រ្ត ជំនួសដៃគូរបស់ពួកគេ។ កាលពីថ្ងៃពុធ ទី១៥ ក្រុមអ្នកតវ៉ា LGBTQ+ បានប្រមូលផ្តុំគ្នានៅខាងក្រៅសភាដើម្បីអំពាវនាវឱ្យគណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមភាពអាពាហ៍ពិពាហ៍ ដែលនឹងធ្វើឱ្យច្បាប់ អាពាហ៍ពិពាហ៍របស់ប្រទេសថៃអាចអនុវត្តបានចំពោះគូស្នេហ៍ណាមួយ ដោយមិនគិតពីភេទរបស់ពួកគេ។ ក្រុមអ្នកតវ៉ាបានច្រានចោលសេចក្តីព្រាង់ច្បាប់ស្តីពីភាពជាដៃគូស៊ីវិល ដោយបញ្ជាក់ថា ពួកគេចង់បានសម ភាព និងមិនមែនជាការព្យាបាលពិសេសនោះទេ។ សភា​នឹង​បង្ហាញ​ថា​ខ្លួន​មាន​ចិត្ត​បើក​ចំហ​ប្រសិន​បើ​ខ្លួន បាន​អនុម័តសេចក្តីព្រាងច្បាប់ស្តីពី “សមភាព ​អាពាហ៍ពិពាហ៍” ។ វា​នឹង​ក្លាយ​ជា​ជ័យ​ជម្នះ​មិន​មែន​សម្រាប់​គណបក្ស Move Forward ប៉ុន្តែសម្រាប់​ប្រជាជន។ ចំណែកឯលោក Issara Seriwatthanawut សមាជិកសភាគណបក្សប្រជាធិបតេយ្យ បានជំរុញឱ្យមានសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូស៊ីវិល ដោយបានមានប្រសាសន៍ថា វាបើកចំហជាងសេច ក្តីព្រាងច្បាប់ស្តីពីសមភាពអាពាហ៍ពិពាហ៍ ព្រោះសេចក្តីព្រាងច្បាប់ចែងថាអាពាហ៍ពិពាហ៍អាចជាការរួបរួម រវាងមនុស្សគ្រប់ភេទ ៕

http://ព័ត៌មានសភាអន្តរជាតិ ១៧-០៦-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://thethaiger.com/news/national/thailands-parliament-passes-marriage-equality-bill



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`