logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស SWEDEN / មើលលម្អិត
សភាស្វីស និងវៀតណាម រំពឹងពង្រឹងកិច្ចសហប្រតិបត្តិការសភាថែមទៀត
 

លោក Martin Candinas ប្រធានក្រុមប្រឹក្សាជាតិ (សភាជាន់ទាបសហព័ន្ធស្វីស)

          លោក Martin Candinas ប្រធានក្រុមប្រឹក្សាជាតិ (សភាជាន់ទាបសហព័ន្ធស្វីស)​ នឹងអញ្ជើញទៅ​បំពេញទស្សនកិច្ចផ្លូវ​ការទៅកាន់​សាធារណរដ្ឋសង្គម​និយមវៀតណាមចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែ  កក្កដា ឆ្នាំ២០២៣ តបតាម​​ការ​​អញ្ជើញ​របស់លោក​​​ Vuong Dinh Hue ប្រធានរដ្ឋស​ភាវៀតណាម។​ ដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីការវាយតម្លៃខ្ពស់របស់ប្រទេសស្វីស ចំពោះវៀតណាម និងជាសកម្មភាព​ការទូតសភាដ៏សំខាន់ ក្នុងការចាប់​ផ្តើមការផ្លាស់ប្តូរ​ទស្សនកិច្​ចកម្រិតខ្ពស់​ទៅវិញទៅមកឡើង វិញរវាង​ប្រទេសទាំងពីរ បន្ទាប់ពីជំងឺរាតត្បាតជាសកលកូវីដ-១៩។ មិត្តភាព និងកិច្ចសហ​ប្រតិបត្តិការ​រវាងស្វីស​ ​​និងវៀតណាមមានការ​រីកចម្រើនឡើងក្នុងពេលប៉ុន្មានឆ្នាំមកនេះ។ ពាក់ព័ន្ធនឹងនយោបាយ និងការ ទូតភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរគណៈ​ប្រតិភូ​កម្រិតខ្ពស់​ទៅវិញទៅមក ​​និងកិច្ចប្រជុំជាទៀងទាត់។ ប្រទេសស្វីសគាំទ្រវៀតណាម និងចែករំលែកទស្សនកិច្ចដូចគ្នានៃការគោរពច្បាប់អន្តរជាតិ ភាពត្រឹមត្រូវ និងសមភាព នៅឯអង្គការសហប្រជាជាតិ ក៏ដូចជា ការលើកកម្ពស់តួនាទីរបស់ស្រ្តី ក្នុងការកសាងសន្តិភាព​តាមរយៈសកម្មភាពដ៏រឹងមាំរបស់ខ្លួន។ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរកំពុងកើនឡើង ជាមួយ​នឹងដំណើរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមកជាទៀងទាត់ និងកិច្​ចប្រជុំ​​ដើម្បីចែក​រំលែកបទពិសោធ។ ក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ ត្រូវបានបង្កើតឡើង និងបានអនុវត្តនូវសកម្មភាពផ្សេងៗដើម្បីលើក​កម្ពស់​ចំណងទាក់​ទងសភា​ និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ភាគីទាំងពីរបានធ្វើការងារជាមួយគ្នាជាទៀងទាត់​លើកិច្ចការសកល និងតំបន់នៅឯវេទិកាពហុភាគី ដូចជា សហភាព​អន្តរសភា​​ ​(IPU) ​និងសន្និបាតសភា​និយាយ​ភាសាបារាំង (APF) ប្រទេសស្វីសជាប់ចំណាត់ថ្នាក់ទី២១ នៃការវិនិយោគដោយផ្ទាល់ពីបរទេសនៅក្នុងប្រទេសវៀតណាម ជាមួយនឹងគម្រោងមានសុពលភាព ២០៦គម្រោង មាន​តម្លៃ​ប្រមាណជា ១.៩ពាន់លានដុល្លារ។  ភាគីទាំងពីរ​កំពុង​បង្កើនល្បឿនបញ្ចប់ការចរចាពាណិជ្ជកម្មសេរីរវាងវៀតណាម (FTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីអឺរ៉ុប (​EFTA)។ ពាក់ព័ន្ធនឹងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ វៀតណាមនៅតែជាប្រទេសមួយ​ក្នុង​ចំណោមប្រទេសតិចតួច នៅក្នុងបញ្ជីដៃគូជាអាទិភាពរបស់ស្វីស។ ក្នុងខែមីនា ឆ្នាំ២០២១ ស្វីសបានប្រកាស​ចេញក​ម្មវិធីអភិវឌ្ឍកិច្ចសហប្រតិបត្តិការស្វីស-វៀតណាម សម្រាប់ឆ្នាំ២០២១-២០២៤  ជាមួយនឹង​ថវិកាជំនួយ​​អភិវឌ្ឍផ្លូវការ (ODA) ៧៨លានហ្រ្វង់ស្វីស ប្រមាណជា ៧៦លានដុល្លារស.រ.អា៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៧-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnam-switzerland-expected-to-further-enhance-


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`