logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស SWEDEN / មើលលម្អិត
រដ្ឋមន្រ្តីក្រសួងការបរទេសស៊ុយអែត អំពាវនាវឱ្យសភាតួកគីអនុម័ត គាំទ្រស៊ុយអែតចូលជាសមាជិកអង្គការណាតូ
 

លោក Tobias Billstrom រដ្ឋមន្រ្តីក្រសួងការបរទេសនៃព្រះរាជាណាចក្រស៊ុយអែត

លោក Tobias Billstrom រដ្ឋមន្រ្តីក្រសួងការបរទេសនៃព្រះរាជាណាចក្រស៊ុយអែតជឿជាក់ថា ប្រទេស​របស់​លោក​បានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីទទួលការអនុម័តគាំទ្រ​ការចូលជាសមាជិកអង្គការ​ណាតូពី​សាធារណរដ្ឋតួកគី។ ស៊ុយអែតបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួននៅក្នុង​កិច្ចព្រមព្រៀងជាមួយតួកគីពាក់ព័ន្ធ​នឹងសមាជិកភាព​អង្គការ​ណាតូ។​ វាដល់ពេលហើយសម្រាប់សភាតួកគី ក្នុងការចាប់ផ្តើមនីតិវិធីផ្តល់សច្ចាប័ន​ដើម្បីអនុញ្ញាតឱ្យស៊ុយអែតចូលរួមក្នុងកងទ័ពសម្ព័ន្ធមិត្តអង្គការណាតូ។ ការវិនិច្ឆ័យរបស់យើងគឺថា យើងបានធ្វើនូវអ្វីដែលពួកគេរំពឹងចង់បានពីយើង ពេលនេះគឺជាពេលដែល​សភាតួកគីគួរចាប់ផ្តើមនីតិវិធីផ្តល់សច្ចាប័នហើយ។ លោក Billstrom បានថ្លែងបែបនេះប្រាប់សារព័ត៌មាន Reuters នៅខាងក្រៅនៃកិច្ចប្រជុំសភា។ តួកគី និងហុងគ្រីមិនទាន់ផ្តល់ការគាំទ្រលើសមាជិកភាព​របស់​ស៊ុយអែត​​ជាយូរមក​ហើយដោយលើកឡើងពីកង្វះកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹង​អំពើភេរវនិយម សំដៅលើអង្គការ PKK។ ក្រុមភេរវករនេះ ត្រូវទទួលខុសត្រូវជីវិត​មនុស្ស​​ជាច្រើនពាន់នាក់នៅទូទាំងប្រទេសតួកគីជាច្រើនទសវត្សរ៍មកហើយ។ តួកគីបានចោទប្រកាន់ថា ស៊ុយអែតគឺជាជម្រកសុវត្ថិភាពរបស់ភេរវករ ជាពិសេស សមាជិកអង្គការ PKK និងបានស្នើឱ្យរាជរដ្ឋាភិបាលទីក្រុងស្តុកខុលធ្វើបត្យាប័ន​មនុស្សជាច្រើនរូប។ មានបុរស១រូប ក្នុងវ័យ ៤០ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ២០២៣ ក្រោយពីបានគំរាម និងបាញ់កាំភ្លើងនៅខាងក្រៅ​ភោជនីយដ្ឋានមួយ ក្នុងទីក្រុង​ស្តុកខុល។ បើតាមព្រះរាជអាជ្ញា បុរសរូបនេះមានបំណងជម្រិតយកប្រាក់ និងផ្តល់ប្រាក់ទាំងនោះទៅឱ្យអង្គការ PKK។ បុរសម្នាក់នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងសម្មភាព​របស់អង្គការ​ PKK នៅក្នុងប្រទេសស៊ុយអែត។ ស៊ុយអែតបានរឹតបន្តឹងច្បាប់ប្រឆាំង​អំពើភេរវនិយម​របស់ខ្លួនក្នុងខែកក្កដា ឆ្នាំ២០២២ ដើម្បីងាយស្រួលផ្តន្ទាទោស​សកម្មភាព​ផ្តល់ហិរញវត្ថុដល់អង្គការ​ភេរវករ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីប្រទេសរុស្ស៊ីបានចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២​ កន្លងមក ប្រទេសស៊ុយអែត និងប្រទេសជិតខាង គឺហ្វាំងឡង់​បានបញ្ចប់ភាពជាប្រទេសអព្យា ក្រឹត និងមិនចូលបក្សសម្ព័ន្ធយោធារយៈពេល ជាង ២០០ឆ្នាំរបស់ខ្លួន ដោយបានប្រកាសសុំចូលជា​សមាជិក​អង្គការណាតូ៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២២-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.dailysabah.com/politics/diplomacy/swedish-fm-calls-turkish-parliament-to-approve-nato-bid


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`