logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស SWEDEN / មើលលម្អិត
ព្រឹទ្ធសភាស្វីស អនុញ្ញាតឱ្យនាំចេញសព្វាវុធឡើងវិញ ទៅកាន់អ៊ុយក្រែន
 

ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភាសហព័ន្ធស្វីស

រដ្ឋធានីប៊ែន៖ កាលពីថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សានៃបណ្តារដ្ឋ ឬសភាជាន់ខ្ពស់នៃសហព័ន្ធស្វីសបានអនុញ្ញាតឱ្យនាំចេញសព្វាវុធឡើង​វិញទៅកាន់​ប្រទេស​អ៊ុយក្រែន នៅចំពេលដែលគណបក្សប្រឆាំងថា ការអនុញ្ញាតឱ្យនាំចេញសព្វាវុធឡើងវិញបែបនេះ អាចនឹងធ្វើឱ្យផ្ទុយទៅនឹងភាព  អព្យាក្រឹត្យរបស់ប្រទេសស្វីស។ សភាជាន់ខ្ពស់ស្វីសបានចេញសេចក្តីថ្លែងការណ៍មួយថា “ប្រទេសទាំងឡាយណាដែលទិញសម្ភារៈ សឹកពីស្វីសស្ថិតក្រោមល័ក្ខខ័ណ្ឌថា ស្វីសនឹងនាំចេញឡើងវិញទៅកាន់​ប្រទេសណា​ដែលមានជម្លោះប្រដាប់អាវុធតែប៉ុណ្ណោះ”។ ការសម្រេចចិត្តរបស់សភាជាន់ខ្ពស់ទទួលបានការគាំទ្រដោយសំឡេង ២២ ទល់នឹង១៧សំឡេង និងអនុបវាទ ៤សំឡេង។ បើតាមសេចក្តីថ្លែងការណ៍ខាងលើ ការអនុញ្ញាតជាថ្មីនេះនឹងមានប្រតិសកម្ម និងការនាំចេញឡើងវិញគឺតែត្រូវបានអនុញ្ញាតទៅកាន់តែ​បណ្តាប្រទេសដែល​មិនមាន​ការរំលោភសិទ្ធិមនុស្ស និងមិនត្រូវបានប្រើប្រាស់សព្វាវុធទាំងនោះលើជនស៊ីវិលតែប៉ុណ្ណោះ។ ជាមួយគ្នានេះផងដែរ សភាជាន់ខ្ពស់ស្វីសនឹងមិនចាំបាច់ត្រូវធ្វើការ​សម្រេចចិត្ត​ម្តងមួយ​ករណីៗនៅថ្ងៃខាងមុខនោះទេ។ បើទោះបីជាប្រទេសស្វីស បានអនុម័តគាំទ្រផ្នែកខ្លះនៃទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើសហព័ន្ធ   រុស្ស៊ី រួមទាំង ការបង្កកទ្រព្យសម្បត្តិរុស្ស៊ីក៏ដោយ  ប៉ុន្តែរដ្ឋាភិបាល​ទីក្រុង​ប៊ែននៅតែបន្តរារាំងការបញ្ជូនសព្វា  វុធទៅកាន់អ៊ុយក្រែន។ កាលពីជិត ពីរសប្តាហ៍កន្លងមកនេះ លោក Alain Berset ប្រធានាធិបតីស្វីសបាន ចោទប្រកាន់អ្នកគាំទ្រការ​បញ្ជូនសព្វាវុធទៅកាន់អ៊ុយក្រែនថា “កំពុងតែវក់នឹងសង្រ្គាម”​ ក៏ប៉ុន្តែស្ថិតក្រោម សម្ពាធពីសាធារណជន លោកបានបង្ខំចិត្តយល់ព្រមតាម ហើយទើបតែប៉ុន្មានថ្ងៃថ្មីៗនេះ ការជ្រើសរើសពាក្យសម្តីរបស់លោកមានភាពឆ្លាតវាងវៃជាងមុន។ សម្រាប់អ្នកទាំងឡាយដែលគាំទ្រករណីលើកលែង បានទទូចឱ្យប្រទេសស្វីសគួរតែផ្តល់ការគាំទ្របន្ថែមទៀតដល់អ៊ុយក្រែន និងរួមចំណែកចំពោះសន្តិសុខអឺរ៉ុប។ ប៉ុន្តែ​សម្រាប់គណបក្សប្រឆាំង រួមទាំង  អ្នកតៃបងនិយម  និងអភិរក្សនិយមមកពីគណបក្ស SVP បារម្ភខ្លាចបំពានទៅនឹងអព្យាក្រឹត្យភាព និងភាពជានាជិតស្និទ្ធពេកជាមួយ​អង្គការណាតូ៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៨-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/europe/swiss-parliament-allows-arms-re-export-to-ukraine/2916553#


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`