logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស SWEDEN / មើលលម្អិត
សមាជិកសភាស៊ុយអែត អញ្ជើញបំពេញទស្សនកិច្ចកោះតៃវ៉ាន់
 

គណៈប្រតិភូសមាជិកសភាស៊ុយអែត អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិ Taoyuan កោះតៃវ៉ាន់

គណៈប្រតិភូសមាជិកសភានៃព្រះរាជាណាចក្រស៊ុយអែតមួយក្រុម បានអញ្ជើញដល់កោះតៃវ៉ាន់ សម្រាប់​ដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃ ដែលក្នុងអំឡុងពេលនោះ គណៈ​ប្រតិភូសមាជិកសភានឹងមានជំនួប​ជាមួយលោកស្រី  Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។ ក្រសួងការបរទេសកោះតៃវ៉ាន់បានចេញសេចក្តីថ្លែងការណ៍មួយថា គណៈប្រតិភូសមាជិកសភាស៊ុយអែត បានអញ្ជើញដល់កោះតៃវ៉ាន់នាថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ ហើយនឹងបញ្ចប់ទស្សនកិច្ច នៅថ្ងៃសៅរ៍ចុងសប្តាហ៍។ សមាជិកសភាស៊ុយអែតនឹងចូលជួបលោក Wellington Koo អគ្គលេខា ធិការក្រុមប្រឹក្សាសន្តិសុខជាតិ លោក Tsai Chi-chang អនុប្រធានសភាតៃវ៉ាន់ និងលោក Joseph Wu រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ ក្នុងអំឡុងពេលស្នាក់អាស្រ័យនៅដីកោះមួយនេះ។ គណៈប្រតិភូ​សមា​ជិកសភា ក៏នឹងមានជំនួបជាមួយក្រសួងកិច្ចការសេដ្ឋកិច្ច ក្រសួងសុខាភិបាល និងសុខុមាលភាព ព្រមទាំងស្ថាប័ន វេជ្ជសាស្រ្ត អប់រំ និងវប្បធម៌ ដើម្បីយល់ដឹងពីការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមនៅក្នុងកោះតៃវ៉ាន់ផងដែរ។ នេះគឺជាក្រុមសមាជិកសភាស៊ុយអែតដំបូងគេដែលបានបំពេញទស្សនកិច្ចក្នុងកោះតៃវ៉ាន់ គិតចាប់តាំងពី​ខែមេសា ឆ្នាំ២០២២មក។​ ក្រសួងបានពណ៌នាថា ដំណើរ​ទស្សនកិច្ចរបស់គណៈប្រតិភូសមាជិកសភា​ស៊ុយអែត បានបង្ហាញនូវចំណងទាក់ទងដ៏កក់ក្តៅរវាងស៊ុយអែត និងតៃវ៉ាន់ ដោយបានកត់សម្គាល់ថា លោក Ulf Kristersson នាយករដ្ឋមន្រ្តីស៊ុយអែតបានសម្តែងនូវក្តីបារម្ភពាក់ព័ន្ធនឹងការគំរាមកំហែង​ពីយោធាចិន​ចំពោះតៃវ៉ាន់ នៅក្នុងការថ្លែងសុន្ទរកថាទៅកាន់សភាជាលើកដំបូងរបស់លោក កាលពីខែតុលា​ ឆ្នាំ២០២២កន្លងមក។ ពាក់ព័ន្ធនឹងគោលនយោបាយការបរទេស លោក Kristersson បានថ្លែងថា ស៊ុយអែតកំពុងតែប្រឈមមុខ​នឹង​បញ្ហាប្រឈមគោលនយោបាយការបរទេស សន្តិសុខ និង​ការពារជាតិដ៏ធ្ងន់ធ្ងរនៃយុគសម័យទំនើប។ វោហាសាស្រ្តថ្មីៗបំផុតរបស់ចិនទៅកាន់កោះតៃវ៉ាន់គឺគួរឱ្យបារម្ភ  ហើយការគំរាមកំហែងប្រើកម្លាំងយោធាគឺ​មិនអាចទទួល​យកបានឡើយ។ លោក Kristersson បានថ្លែងបន្ថែមថា  ប្រទេសស៊ុយអែតនឹងមិនទទួល​យក​បានជា​ដាច់ខាតដែលរដ្ឋមួយ បំពានលើប្រជាធិបតេយ្យ សេរីភាព និង​សិទ្ធិស្វ័យសម្រេចរបស់រដ្ឋដទៃ៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៦-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://focustaiwan.tw/politics/202305150003


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`