logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស SRI LANKA / មើលលម្អិត
ប្រធានាធិបតីប្រទេសស្រីលង្កាប្រកាសជាផ្លូវការបើកសម័យ ប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី៩
 

លោក Gotabaya Rajapaksa ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២                           កាលពីថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ លោក Gotabaya Rajapaksa ប្រធានាធិបតីនៃសាធា រណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា បានប្រកាសជាផ្លូវការបើកសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី៩។ លោកប្រធានាធិបតីបានធ្វើសេចក្តីថ្លែងការណ៍ស្តីពី គោលនយោបាយរបស់រដ្ឋាភិបាលដោយ យោងលើសិទ្ធិអំណាចដែលបានកំណត់ក្នុងមាត្រា ៣៣(២) នៃរដ្ឋធម្មនុញ្ញ។ យោងតាមសេចក្តីណែនាំរបស់លោកប្រធានាធិបតី ការប្រារព្ធពិធីបើកសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី៩ នេះ ត្រូវបាន រៀបចំឡើងតាមរបៀបងាយៗ ដោយមិនចាំបាច់វន្ទាអាវុធ ឬមានដំណើរក្បួនរថយន្តឡើយ។ លោកប្រធា- នាធិបតីត្រូវបានគេទទួលបដិសណ្ឋារកិច្ចនៅមុខរដ្ឋសភាជាមួយនឹងការគោរពផ្តល់កិត្តិយសដោយកងនគរបាលកិត្តិយស។ បន្ទាប់មកលោកប្រធានាធិបតីឡើងថ្លែងសុន្ទរកថា ស្តីពីគោលនយោបាយរបស់រដ្ឋាភិបាល​ រដ្ឋសភា នឹងត្រូវបានគេផ្អាក ហើយបន្ទាប់មក ពិធីសម្រាកទទួលទានតែនាពេលរសៀល ត្រូវបានគេរៀបចំឡើង សម្រាប់ទទួលសមាជិករដ្ឋសភា និងភ្ញៀវកិត្តិយសទាំងអស់ដែលត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងពិធីនោះ។ លោក Dhammika Dasanayake អគ្គលេខាធិការរដ្ឋសភាបានថ្លែងថា អង្គទូតបរទេសនានា​ អតីតប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រធានតុលាការ ប្រធានតុលាការកំពូល​ និងអគ្គរដ្ឋអាជ្ញាក៏ត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងពីធីបើកសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី៩ នោះផងដែរ។ ការពិនិត្យពិភាក្សាលើគោលនយោបាយរបស់រដ្ឋាភិបាលដែលត្រូវបានគេលើកពេល ដែលលោក ប្រធានាធិបតីគ្រោងថ្លែងក្នុងសេចក្តីថ្លែងការណ៍នោះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ និង ២០ ខែមករា               ឆ្នាំ២០២២ នេះ។ អនុលោមតាមការពិនិត្យពិភាក្សា ដែលត្រូវបានលើកពេលដោយរដ្ឋាភិបាលនោះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ចាប់ពីម៉ោង ១៖០០ រសៀលដល់ម៉ោង ៦៖០០ ល្ងាច និងនៅថ្ងៃទី២០ ចាប់ផ្តើមពីម៉ោង ១០៖០០ ព្រឹកដល់ម៉ោង ៦៖០០ ល្ងាច។ លោកប្រធានាធិបតី Rajapaksa បានលើកពេលសម័យប្រជុំរដ្ឋសភា ដោយយោងលើសិទ្ធិអំណាចដែលបានកំណត់ក្នុងមាត្រា ៧០ នៃរដ្ឋធម្មនុញ្ញដែលបាន ចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ និងបានប្រកាសថា សម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី៩ នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១០៖០០ ព្រឹក៕ ព័ត៌មានសភាអន្តរជាតិ ១៩-០១-២២- កែវ ធាវី-ឆេង ធាវី ប្រែសម្រួលពី៖ https://www.newsfirst.lk/2022/01/18/president-declares-open-2nd-session-of-9th-parliament/

អត្ថបទពាក់ព័ន្ធ៖

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`