logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស SPAIN / មើលលម្អិត
នាយករដ្ឋមន្រ្តីអេស្ប៉ាញ រំលាយសភា និងរៀបចំការបោះឆ្នោត ជ្រើសតាំងសមាជិកសភា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣
 

លោក Pedro Sánchez នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រអេស្ប៉ាញ

ក្រោយលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ ដែលគណបក្ស Popular Party (PP) ជាកម្លាំងមួយដែលទទួល​បានសំឡេងភាគច្រើនបំផុត ក្នុងការបោះឆ្នោតថ្នាក់តំបន់ និងថ្នាក់​រាជធានី-ខេត្តនោះ លោក Pedro Sánchez នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​អេស្ប៉ាញបានប្រកាសថា លោកបានរំលាយសភា និងស្នើរៀបចំការបោះឆ្នោតថ្មីមួយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣  គឺនៅ៥ខែ នៅមុន​ពេល​ផុតអាណត្តិរាជរដ្ឋាភិបាល។ លោក Sánchez បានប្រកាសថា សំណើជាផ្លូវការសម្រាប់ការបោះឆ្នោតនឹងផ្សព្វផ្សាយនៅថ្ងៃអង្គារនេះ នៅក្នុងសៀវភៅរាជកិច្ច ដូច្នឹងការ​បោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ អនុលោមតាមច្បាប់។ គណ​បក្សជនសង្គមនិយម បានបរាជ័យយ៉ាងធ្ងន់ធ្ងរ​ពីក្រុមគណបក្សអភិរក្សដែលជា​គណបក្សប្រឆាំង ក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋានកាលពីថ្ងៃអាទិត្យ ជាមួយនឹងការរាប់សន្លឹកឆ្នោតបានជិត ៩៥% ហើយនេះក៏ប្រហែលជាភស្តុតាងនៃភាពងាយរងគ្រោះរបស់ខ្លួន នៅមុនការបោះឆ្នោតជ្រើសតាំង​សមាជិកសភា នៅចុងឆ្នាំនេះ។ មានតែ ៣តំបន់ប៉ុណ្ណោះ នៃ១២តំបន់ ដែលលទ្ធផលនៃការបោះឆ្នោតបង្ហាញថា គណបក្សជនសង្គមនិយម​នៅតែអាចក្តោបក្តាប់បានយ៉ាង​ប្រផិតប្រផើយ ហើយតំបន់ដទៃទៀតទំនងជាគាំទ្រគណបក្សអភិរក្ស គឺគណបក្ស Popular Party(PP)  ទោះបីជាជាមួយក្រុមចម្រុះ ឬការព្រម​ព្រៀង​គ្នាគាំទ្រមិនផ្លូវការជា​មួយ​គណបក្សស្តាំនិយម Vox Party ។ ការនាំមុខរបស់គណបក្ស Popular Party (PP) បានបង្ហាញ ថា ក្រុមគណបក្ស​អភិរក្ស​អាចនឹងដណ្តើមអាសនៈពីក្រុមចម្រុះនិយមឆ្វេងបច្ចុប្បន្នដែលដឹកនាំដោយ  គណបក្សជនសង្គមនិយមកម្មករអេស្ប៉ាញ (PSOE) ប្រសិន​បើគណបក្សនេះ ទទួលបានលទ្ធផលដូចគ្នានេះ នៅក្នុងការបោះឆ្នោតថា្នក់ជាតិនាពេលខាងមុខ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ៣០-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://morningexpress.in/pedro-sanchez-dissolves-parliament-and-advances-the-general-elections-for-july-23/



អត្ថបទពាក់ព័ន្ធ៖

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`