logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស SPAIN / មើលលម្អិត
សភាជាន់ទាបអេស្ប៉ាញ ទាត់ចោលញត្តិដកសេចក្តីទុកចិត្ត ពីរាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Pedro Sanchez
 

លោក Pedro Sanchez នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រអេស្ប៉ាញ

កាលពីថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ សភាជាន់ទាបនៃព្រះរាជាណាចក្រអេស្ប៉ាញបានទាត់ចោល​សំណើជាលើកទី២ របស់គណបក្សស្ដាំនិយមជ្រុល Vox party ដែលស្នើបោះឆ្នោតដកសេចក្ដីទុកចិត្តពី​រាជរដ្ឋាភិបាលរបស់លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ។ សភាជាន់ទាបអេស្ប៉ាញបានបង្ហោះសារក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter របស់ខ្លួនថា កិច្ចប្រជុំ​ពេញអង្គនៃសភាជាន់ទាបអេស្ប៉ាញ បានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥៣សំឡេងទល់នឹង ២០១ សំឡេង និងអនុបវាទ ៩១សំឡេង ទាត់ចោលសំណើបោះឆ្នោតដកសេចក្ដីទុកចិត្តពីរាជរដ្ឋាភិបាលរបស់ លោក Pedro Sanchez ដែលចុះហត្ថលេខាដោយសមាជិកសភាគណបក្ស Vox party ដែលក្នុងនោះ រួមទាំង លោក Ramon Tamames ដែលជាបេក្ខជនប្រមុខរដ្ឋាភិបាលរបស់គណបក្សផងដែរ។។ គណបក្ស  Vox party  ដែលតំណាងដោយសមាជិកសភាចំនួន  ៥២រូប  នៅក្នុងសភាជាន់ទាប​៣៥០អាសនៈ ត្រូវការការគាំទ្រយ៉ាងហោចណាស់ ១៧៦សំឡេង ពីសមាជិកសភា ដើម្បីអាច​អនុម័ត​គាំទ្រការបោះឆ្នោតដកសេចក្ដីទុកចិត្តពីរាជរដ្ឋាភិបាលបាន។ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៣ លោក Santiago Abascal មេដឹកនាំគណបក្ស Vox party បានថ្លែងថា   គណបក្សរបស់លោកបានដាក់ញត្តិដក​សេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល និងបានអំពាវនាវឱ្យសមាជិកសភាពិភាក្សាគ្នាឱ្យបានឆាប់បំផុត​តាមដែល​អាចធ្វើបានពីលទ្ធភាពនៃការរំលាយសភាត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ និងរៀបចំការបោះឆ្នោត​សកល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ គួរបញ្ជាក់ផងដែរថា នេះគឺជាញត្តិដកសេចក្តីទុកចិត្តជាលើកទី៦ ហើយនៅក្នុងសភាអេស្ប៉ាញ ចាប់តាំងពី​ប្រទេសមួយនេះ បានផ្ទេរអំណាចពីរបបផ្តាច់ការ មកកាន់របបប្រជាធិបតេយ្យ ចាប់ពីចុងទសវត្សរ៍ ឆ្នាំ១៩៧០មក។ ធ្លាប់មានតែម្ដងគត់ ដែលនាយករដ្ឋមន្ត្រីអេស្ប៉ាញ ត្រូវបានដកចេញពីអំណាចតាម មធ្យោបាយបែបនេះ កាលពីជិត៥ឆ្នាំមុន ដែលនៅពេលនោះ លោកនាយករដ្ឋមន្ត្រី Mariano Rajoy បានស្នើសុំចុះចេញពីអំណាច៕

ព័ត៌មានសភាទ្វីបអឺរ៉ុប ២៣-០៣-២៣- ឈាវ សុផាត  ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/spanish-lower-house-rejects-no-confidence-mot-1663942.html



អត្ថបទពាក់ព័ន្ធ៖

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`