logo logo
banner1
ទំព័រដើម / ទ្វីបអាហ្វ្រិក / ប្រទេស SOUTH AFRICA / មើលលម្អិត
ប្រធានសភា ECOWAS បញ្ជាក់អះអាងជាថ្មី ពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងភាពជាតំណាងប្រជាធិបតេយ្យ
 

លោក Mohammed Sidie Tunis ប្រធានសភាសហគមន៍សេដ្ឋកិច្ចនៃបណ្តាររដ្ឋអាហ្រ្វិកខាងលិច

លោក Mohammed Sidie Tunis ប្រធានសភាសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានបញ្ជាក់អះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់សភា ក្នុងការពង្រឹងប្រជាធិបតេយ្យនៅក្នុងអនុ តំបន់។ លោក Tunis បានប្តេជ្ញាបែបនេះនៅពេលចាប់ផ្តើមកិច្ចប្រជុំរយៈពេល ៥ថ្ងៃ របស់គណៈកម្មាធិការ​រួមនៃសភា ECOWAS ដែលជាកិច្ចប្រជុំរួមគ្នានៃគណៈកម្មាធិការជំនាញចំនួន៨ ក្រោមមូលបទ “កសាង នូវ​ទីផ្សារថាមពលតំបន់ ដើម្បីកាផ្លាស់ប្តូរថាមពលដោយភាពត្រឹមត្រូវ” ដែលធ្វើឡើងកាលពីថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ នៅក្នុងរដ្ឋធានី Freetown នៃសាធារណរដ្ឋសេរ៉ាឡេអូន។ “សភា ECOWAS តាមរយៈកិច្ចប្រជុំក្នុងប្រទេសជាសមាជិក បានបន្តកំណត់អត្តសញ្ញាណរបស់ ខ្លួន និងពង្រឹងចំណងទាក់ទងកាន់តែជិតស្និទ្ធជាមួយពលរដ្ឋក្នុងសហគមន៍អាហ្រ្វិកខាងលិច  ដែលជា​ យន្តការគន្លឹះសម្រាប់ភាពជាតំណាងអនុតំបន់។ សភា ECOWAS បានប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាតំណាង​ប្រជាធិបតេយ្យនៅក្នុងសហគមន៍ និងរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាព​ក្នុង​អនុ​តំបន់”។ លោក Tunis បានប្រកាសបែបនេះនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ។ លោក Tunis បានអបអរសាទរដល់ប្រជាជននីហ្សេរីយ៉ាដែលបានបោះឆ្នោតយ៉ាងជោគជ័យនៃការ​បោះឆ្នោត​ប្រធានាធិបតី សភាសហព័ន្ធ និងការបោះឆ្នោតសភាថ្នាក់រដ្ឋ។ លោករីករាយនឹងបញ្ជាក់អះអាង ជាថ្មីថា ការរៀបចំការបោះឆ្នោតដោយសេរី តម្លាភាព និងប្រកបដោយបរិយាប័ន្ន គឺជាមធ្យោបាយ​ដ៏ល្អបំផុត​ក្នុងការធានានូវការផ្ទេរអធិបតេយ្យភាពដែលមិនអាចដកហូតបានរបស់ប្រជាជន។ លោកស្វាគមន៍ដំណើរ ប្រព្រឹត្តទៅដោយជោគជ័យនៃការអនុវត្តប្រជាធិបតេយ្យមួយនេះ និងអបអរសាទរដល់ប្រជាជននីហ្សេរីយ៉ា សម្រាប់គុណតម្លៃនៃជីវិតប្រជាធិបតេយ្យដែលពួកគេបានបង្ហាញចេញ។ លោក Tunis បានសម្តែងនូវក្តី ពេញចិត្តជាមួយនឹងជោគជ័យនៃដំណើរការបោះឆ្នោតនៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលលោកថាវាជាផ្លូវដ៏វែង​ឆ្ងាយមួយក្នុងការលើកកម្ពស់ប្រជាធិបតេយ្យក្នុងតំបន់។ ពាក់ព័ន្ធនឹងប្រទេសសេរ៉ាឡេអូនរបស់លោក Tunis បានផ្តល់ការធានាថា សភា ECOWAS រួមជាមួយ​គណៈកម្មការ ECOWAS និងរចនាសម្ព័ន្ធ ECOWAS ផ្សេងទៀត នឹងធ្វើអ្វីគ្រប់បែបយ៉ាងក្នុងសិទ្ធិអំណាច​របស់ខ្លួនដើម្បីធានានូវការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងជឿទុកចិត្តបាននៅក្នុងប្រទេសសេរ៉ាឡេ​អូនដែលនឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ កិច្ចប្រជុំរបស់សភា ECOWAS ដែលធ្វើឡើងកាលពីថ្ងៃចន្ទ ទី២០ ខែមីនា នឹងបន្តរហូតដល់ថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣៕

ព័ត៌មានសភាទ្វីបអាហ្វ្រិក ២២-០៣-២៣- ឈាវ សុផាត  ប្រែសម្រួលពី៖ https://orderpaper.ng/new/2023/03/21/ecowas-parliament-speaker-reaffirms-commitment-to-strengthen-representative-democracy/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`