logo logo
banner1
ទំព័រដើម / ទ្វីបអាហ្វ្រិក / ប្រទេស SOUTH AFRICA / មើលលម្អិត
ប្រធានរដ្ឋសភាអាហ្វ្រិចខាងត្បូងមានសុទិដ្ឋិនិយមថា គណៈកម្មាធិការពិសេសរបស់សហភាពអន្តរសភា (IPU) នឹងរកឃើញដំណោះស្រាយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន
 

លោកស្រី Nosiviwe Mapisa-Nqakula ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាហ្វ្រិចខាងត្បូង

លោកស្រី Nosiviwe Mapisa-Nqakula ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាហ្វ្រិចខាងត្បូង បានថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយថា លោកស្រីនៅតែមានសុទិដ្ឋិនិយមថា គណៈកម្មាធិការពិសេសរបស់សហភាពអន្តរសភា (IPU) នឹងរកឃើញដំណោះស្រាយចុងក្រោយ នៅពេលឆាប់ៗខាងមុខនេះ    ក្នុងជម្លោះរវាងប្រទេសអ៊ុយក្រែន និងសហព័ន្ធរុស្ស៊ីនៅពេលបច្ចុប្បន្ន។ គណៈកម្មាធិការពិសេសនេះ ត្រូវបានបង្កើតឡើង ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពក្នុងជម្លោះ ធ្ងន់ធ្ងរ រវាងអ៊ុយក្រែន និងរុស្ស៊ី តាមរយៈការទូតសភា។ លោកស្រី Mapisa-Nqakula បានថ្លែងថា                កិច្ចខិតខំប្រឹងប្រែងរបស់សហភាពអន្តរសភា គឺជាការបង្ហាញឱ្យឃើញថែមទៀតនូវការរីកចម្រើនផ្នែកការទូត សភាជាសកល។ ការដែលប្រទេសរុស្ស៊ីចូលឈ្លានពានក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ នោះ                 រដ្ឋាភិបាលវិមានក្រឹមឡាំងបានរងទណ្ឌកម្មលើគ្រប់វិស័យចាប់តាំងពីពេលនោះមក។ លោកស្រី Mapisa-Nqakula បានថ្លែងថា សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ មិនគ្រាន់តែ ប៉ះពាល់ដល់ប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សកលលោកទាំងមូលផងដែរ។ វិបត្តិនេះត្រូវបានគេមើលឃើញថា ថ្លៃផ្សេងៗសម្រាប់ការផ្គត់ផ្គង់សេចក្តីត្រូវការក្នុងគ្រួសារ, ថ្លៃស្បៀង អាហារ និងថ្លៃថាមពល បានហក់ឡើងខ្ពស់។ លោកស្រីប្រធានរដ្ឋសភារូបនេះ បានបញ្ជាក់នូវក្តីសង្ឃឹមរបស់ ខ្លួនថា កិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប នឹងជួយដោះស្រាយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនឱ្យកាន់តែ រួមតូច, ធានាបាននូវការបញ្ចប់ជម្លោះ និងបង្កើតបរិយាកាសយោគយល់គ្នាសម្រាប់ការចូលរួម និងសន្តិភាពយូរអង្វែង ។ លោកស្រី Mapisa-Nqakula បានលើកឡើងទៀតថា អង្គការសភាពិភពលោកនេះ ត្រូវដើរតួរជា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (United Nations Security Council , UNSC) ដែល កំពុងបាត់បង់ឱកាសអន្តរាគមន៍។ ទន្ទឹមពេលជាមួយគ្នានេះ កាលពីដើមឆ្នាំ២០២២ នេះ លោក Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិចខាងត្បូង បានអំពាវនាវឱ្យមានសំឡេងកាន់តែច្រើនថែមទៀតនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិដើម្បីអន្តរាគមន៍ក្នុងជម្លោះ រវាងប្រទេសអ៊ុយក្រែននិងរុស្ស៊ី៕

                                                                          ព័ត៌មានសភាអន្តរជាតិ ០៧-០៧-២២- កែវ ធាវី ប្រែសម្រួលពី៖  https://www.sabcnews.com/sabcnews/mapisa-nqakula-optimistic-that-ipu-task-force-will-find-solutions-to-russia-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`