logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស SLOVAKIA / មើលលម្អិត
សភាស្លូវ៉ាគីអនុម័តគាំទ្រសេចក្តីសម្រេច ទទួលស្គាល់មហាគ្រោះទុរ្ភឹក្ស ជាអំពើប្រល័យពូជសាសន៍ប្រជាជនអ៊ុយក្រែន
 

រូបភាពក្រុមប្រឹក្សាជាតិ (សភា) នៃសាធារណរដ្ឋស្លូវ៉ាគី

ក្រុមប្រឹក្សាជាតិនៃសាធារណរដ្ឋស្លូវ៉ាគី(សភាស្លូវ៉ាគី) បានអនុម័តគាំទ្រសេចក្តីសម្រេចទទួលស្គាល់ មហា​គ្រោះ​អត់ឃ្លានកើតមានឡើងនៅក្នុងប្រទេសអ៊ុយក្រែន រវាងឆ្នាំ​១៩៣២-១៩៣៣ ថាជាអំពើ​ប្រល័យ​ពូជសាសន៍ប្រជាជនអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន European Pravda ដកស្រង់ប្រភព​ពីសារ​ព័ត៌មាន SITA។ អ្នកតាក់តែងសេចក្តីសម្រេច តំណាងឱ្យគណបក្សគាំទ្រក្រុមប្រទេសលោកខាងលិចបានសង្កត់ធ្ងន់ថា ក្នុង​បរិបទនៃសង្រ្គាមបច្ចុប្បន្នរបស់សហព័ន្ធរុស្ស៊ី​មកលើប្រទេស​អ៊ុយក្រែន ដែលរុស្ស៊ីចង់កម្ទេចអត្តសញ្ញាណ​ជាតិអ៊ុយក្រែន និងលុបបំបាត់ប្រជាជនអ៊ុយក្រែនក្នុងនាមជាប្រជាជាតិមួយជាថ្មីម្តងទៀត។ ដូច្នឹងចាំបាច់​ណាស់​ត្រូវតែចង្អុល​បង្ហាញនូវសកម្មភាពរបស់រុស្ស៊ីពីអតីតកាល និងធ្វើអ្វីគ្រប់បែបយ៉ាងតាម​ដែលអាច​ធ្វើបាន ដើម្បីកុំឱ្យសកម្មភាពបែបនោះកើតមានឡើងជាថ្មីជាដាច់ខាត ទាំងនៅក្នុងប្រទេស​អ៊ុយក្រែន ឬ​នៅក្នុង​ប្រទេសណាមួយដទៃទៀត នៅក្នុងពិភពលោកមួយនេះ។ សមាជិកសភាស្លូវ៉ាគីបានកត់សម្គាល់ថា គ្រោះអត់ឃ្លាននៅក្នុងប្រទេសអ៊ុយក្រែនកន្លងមក រួមជាមួយនឹង​វិនាសកម្មដែលជាព្រឹត្តិការណ៍ដ៏​សោកនាដកម្មបំផុតប្រឆាំងនឹង​មនុស្សជាតិ នៅក្នុងទ្វីបអឺរ៉ុប។ គ្រោះអត់​ឃ្លានមួយនេះ បណ្តាលឱ្យប្រជាជនអ៊ុយក្រែនស្លាប់បាត់បង់ជីវិតរាប់សិបលាននាក់ ត្រូវបានធ្វើឡើងយ៉ាង​ឃោរឃៅពីសំណាក់​របប​ដឹកនាំអតីតសហភាពសូវៀត ដើម្បីអនុវត្តនយោបាយកសិកម្មសមូហភាព និង​ដើម្បីបង្រ្កាបប្រជាជន និងអត្តសញ្ញាណជាតិអ៊ុយក្រែន។ សង្រ្គាមឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និងកសិកម្ម ការរារាំងការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន និងការ​លួចប្លន់គ្រាប់ធញ្ញជាតិរាប់លានតោនពីសំណាក់រុស្ស៊ី បានបង្កភាពភ័យខ្លាចជាថ្មីនៃគ្រោះអត់ ឃ្លានដែលបង្ក​ឡើងដោយមនុស្ស ជាពិសេស នៅភាគត្បូងនៃសកលលោកដែលពឹងផ្អែកលើគ្រាប់ធញ្ញជាតិអ៊ុយក្រែន។ គួរបញ្ជាក់ផងដែរថា មហាគ្រោះអត់ឃ្លានឆ្នាំ១៩៣២-១៩៣៣ ដែលបង្កើតឡើងដោយរបបជិះជាន់របស់​លោក Stalin នៅក្នុងថ្ងៃមហាជោគជ័យនៃសមូហភាព ដែលរឹប​អូស​ដោយបង្ខំនៃទ្រព្យសម្បត្តិឯកជន និង​ការរៀបចំកសិដ្ឋានសមូហភាព ដែលបណ្តាលឱ្យប្រជាជនអ៊ុយក្រែនប្រមាណជា ៤ ទៅ៦លាននាក់ បានស្លាប់​បាត់បង់ជីវិត​ដោយ​សារ​​តែខ្វះអាហារសម្រាប់ទទួលទាន ជាពិសេស នៅតាមតំបន់ជនបទ៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២២-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.pravda.com.ua/eng/news/2023/06/20/7407727/


អត្ថបទពាក់ព័ន្ធ៖

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`