logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស SLOVAKIA / មើលលម្អិត
គណៈប្រតិភូសមាជិកសភាស្លូវ៉ាគី ចូលចួបនាយករដ្ឋមន្រ្តីកោះតៃវ៉ាន់
 

លោក Milan Laurencik អនុប្រធានសភាស្លូវ៉ាគី និងលោក Su Tseng-chang នាយករដ្ឋមន្រ្តីកោះតៃវ៉ាន់

កាលពីថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២ លោក Milan Laurencik អនុប្រធានសភានៃសាធារណ រដ្ឋស្លូវ៉ាគី បានចូលចួបលោក Su Tseng-chang នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋចិន (កោះតៃវ៉ាន់) នៅឯ វិមានរដ្ឋាភិបាល។ ភាគីទាំងពីរបានគូសបញ្ជាក់ពីការកើនឡើងនៃចំណងទាក់ទងដ៏កក់ក្តៅ រវាងរដ្ឋទាំងពីរ។ លោក Su និងរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិ រដ្ឋមន្រ្តីក្រសួងកិច្ចការសេដ្ឋកិច្ច រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងសុខុមាលភាព រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បាន  ស្វាគម៍ចំពោះលោក Laurencik ដែលកំពុងតែដឹកនាំគណៈប្រតិភូសមាជិកសភាស្លូវ៉ាគី និងមន្រ្តីរបស់ខ្លួនបំពេញទស្សនកិច្ចនៅក្នុងកោះតៃវ៉ាន់។ លោក Su បានថ្លែងថា កោះតៃវ៉ាន់ប្រកាន់ខ្ជាប់នូវតម្លៃសកលនៃសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ លោកបានកត់សម្គាល់ថា វាមិនមែនគ្រាន់តែជាជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាតជា សកលកូវីត-១៩ នោះទេ ប៉ុន្តែក៏ជាការសម្រេចបាននូវសមិទ្ធផលសេដ្ឋកិច្ចដ៏ល្អបំផុត នៅក្នុង១១ឆ្នាំមកនេះ។ តៃវ៉ាន់ និងស្លូវ៉ាគីមានអន្តរកម្មដ៏ល្អនឹងគ្នា ក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិតៃវ៉ាន់ធ្លាប់បានដឹកនាំសមាជិកគណៈប្រតិភូ ៦៦រូប ទៅកាន់ស្លូវ៉ាគី កាលពីខែតុលា ឆ្នាំ២០២១ ដោយទទួលបាននូវការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ លោកនាយករដ្ឋមន្រ្តីកោះតៃវ៉ាន់រូបនេះ ក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋស្លូវ៉ាគី សម្រាប់ការគាំទ្រការចូលរួមរបស់តៃវ៉ាន់ នៅក្នុងមហាសន្និបាតសុខភាពពិភពលោក (WHA) និងអង្គការអន្តរជាតិសំខាន់ៗផ្សេងទៀត។ សម្រាប់ភាគីលោក Milan Laurencik បានសម្តែងនូវការដឹងគុណដល់តៃវ៉ាន់ចំពោះការផ្តល់អំណោយជាម៉ាស ហើយជាការឆ្លើយតប ស្លូវ៉ាគីបានបញ្ជូនវ៉ាក់សាំងជំងឺកូវីដ-១៩ មកកាន់កោះតៃវ៉ាន់វិញ។ លោក បានថ្លែងថា តៃវ៉ាន់គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ស្លូវ៉ាគី គឺសំខាន់ជាងចិនឆ្ងាយណាស់។ ស្លូវ៉ាគី ព្រួយបារម្ភពីការវាតទីនិយមរបស់ចិន និងជឿថា បណ្តាប្រទេសជាមិត្តរបស់កោះតៃវ៉ាន់ គួរតែបានឃើញថាតើសហគមន៍ប្រជាធិបតេយ្យអន្តរជាតិបានប្រតិកម្មបែបណា ចំពោះការឈ្លានពានរបស់រុស្ស៊ីមកលើ អ៊ុយក្រែន។ លោកអនុប្រធានសភាស្លូវ៉ាគីរូបនេះបានថ្លែងបញ្ជាក់ថា ស្លូវ៉ាគី មានកាតព្វកិច្ចមួយឈរជាមួយ សហគមន៍ប្រជាធិបតេយ្យ ដើម្បីការពារផលប្រយោជន៍ដ៏អស្ចារ្យបំផុតរបស់ប្រជាជនតៃវ៉ាន់៕

http://ព័ត៌មានសភាអន្តរជាតិ ០៧-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4561421



អត្ថបទពាក់ព័ន្ធ៖

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`