logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស RUSSIAN FEDERATION / មើលលម្អិត
សភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ី អនុម័តគាំទ្រសេចក្តីព្រាងច្បាប់ស្តីពី ការហាមឃាត់ការផ្លាស់ប្តូរភេទ
 

ក្រុមសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាធ្វើកូដកម្មឈរជាមួយទង់ពណ៌ឥន្ធនូ នៅចំពោះមុខអ្នកសារព័ត៌មាន

រដ្ឋធានីមូស្គូ៖ កាលពីថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ សភាជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ីបានអនុម័តជា​ឯកច្ឆន្ទលើ​សេចក្តីព្រាងច្បាប់មួយស្តីពីដំណើរការនៃ​ការផ្លាស់​ប្តូរភេទ​គឺជាអំពើខុសច្បាប់ និងបានបញ្ជូន​វិធានការនេះទៅកាន់លោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ីដើម្បីចុះហត្ថលេខាក្លាយ ជាច្បាប់។ វិធានការមួយនេះបានពង្រីក​ការ​ជំរុញរបស់រដ្ឋាភិបាលវិមានក្រឹមឡាំង ដើម្បីការពារនូវអ្វីដែលរដ្ឋាភិបាល​រុស្ស៊ីយល់ឃើញថាជាការការពារតម្លៃនៃប្រពៃណីជាតិ។ សេចក្តីព្រាងច្បាប់ខាងលើមួយនេះ ដែលត្រូវបានសភាជាន់ទាបរុស្ស៊ីអនុម័តរួចកាលពីពេលថ្មីៗនេះ​បានហាមឃាត់រាល់ការព្យាបាលដោយវេជ្ជសាស្រ្តណាមួយ​ដែលធ្វើ​ឡើងក្នុងគោលបំណងដើម្បី​ផ្លាស់ប្តូរ​ភេទរបស់បុគ្គលណាម្នាក់ ក៏ដូចជា ការផ្លាស់ប្តូរភេទរបស់បុគ្គលណាម្នាក់នៅក្នុងឯកសារផ្លូវការ ឬឯកសារ​សាធារណៈ។ មានករណី​លើក​លែងតែមួយគត់ នោះគឺការព្យាបាលដោយវេជ្ជសាស្រ្តដើម្បីព្យាបាល ភាពមិនប្រក្រតីដែលមានមកពីកំណើត​។ សេចក្តីព្រាងច្បាប់ដដែលក៏បានទុកជាមោឃៈ​នូវអាវាហ៍វិវាហ៍​ ដែលបុគ្គលម្នាក់បានធ្វើការផ្លាស់ប្តូរភេទ និងបានហាមឃាត់ម​នុស្សដែលមានភេទផ្ទុយពីកំណើត (trans gender) មិនឱ្យធ្វើជាឪពុកម្តាយធម៌ ឪពុកម្តាយចិញ្ចឹម។ សមាជិកសភារុស្ស៊ីបានពណ៌នាថា វិធានការដូចខាងលើគឺជាការការពាររុស្ស៊ីពី “មនោគមវិជ្ជាប្រឆាំង​គ្រួសារ​របស់ប្រទេសលោកខាងលិច” រហូតដល់មានសមាជិកសភាខ្លះ​បានពណ៌នាថាការផ្លាស់ប្តូរភេទគឺជា “លទ្ធិព្រលឹង​បិសាចសាតាំងសុទ្ធសាធ”។ កាលពី១ទសវត្សរ៍មុន សហព័ន្ធរុស្ស៊ីបានធ្វើការបង្ក្រាបលើ​ក្រុម​មនុស្ស ស្រ្តីស្រលាញ់ភេទដូចគ្នា បុរសស្រលាញ់ភេទដូចគ្នា មនុស្សមានភេទពីរ មនុស្សមានភេទផ្ទុយពី​កំណើត និងមនុស្សស្រលាញ់ភេទដូចគ្នា ហៅកាត់ថា “LGBTQ­­+” ដែលនៅពេលនោះលោក Putin បាន​ប្រកាសជាលើកដំបូងថាធ្វើឡើងដោយផ្តោតលើ “តម្លៃនៃគ្រួសារជាប្រពៃណី” និងទទួលបានការគាំទ្រពី​ព្រះវិហារ​គ្រឹស្តសាសនានិកាយ Orthodox រុស្ស៊ី។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៣​ រដ្ឋាភិបាលវិមានក្រឹមឡាំងបានអនុម័តសេចក្តីព្រាងច្បាប់មួយ​ហាមឃាត់រាល់ការយល់ព្រមជាសាធារណៈណាមួយនៃ “ទំនាក់ទំនង​ផ្លូវភេទ​ខុសប្រពៃណី” ក្នុងចំណោម​នីតិជន។ ក្នុងឆ្នាំ២០២០ លោកប្រធានាធិបតី  Vladimir Putin បានធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញថា​អាវាហ៍វិវាហ៍​ភេទដូចគ្នា គឺជាអំពើ​ខុសច្បាប់៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២០-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.newstimes.com/news/world/article/the-upper-house-of-russian-parliament-approves-a-18208294.php


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`