logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស RUSSIAN FEDERATION / មើលលម្អិត
សន្និបាតសភា OSCE-PA ទទួលស្គាល់ថា រុស្ស៊ីគឺជារដ្ឋគាំទ្រអំពើភេរវនិយម និងទទួលស្គាល់ថា ក្រុមទាហានស៊ីឈ្នួល Wagner PMC ជាអង្គការភេរវករ
 

សន្និបាតសភាអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប(OSCE-PA)

សារព័ត៌មាន Ukrinform បានរាយការណ៍ថា លោកស្រី Yevheniia Kravchuk សមាជិកប្រតិភូប្រទេស​អ៊ុយក្រែនប្រចាំសន្និបាតសភាអង្គការសន្តិសុខ និងកិច្ចសហ​ប្រតិ​បត្តិការ​ក្នុងអឺរ៉ុប(OSCE-PA) និងជាអនុ​ប្រធានក្រុមសមាជិកសភាគណបក្សអ្នកបម្រើប្រជាជន, បានបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់​លោកស្រីថា សន្និបាត​សភា OSCE-PA ទទួលស្គាល់ថា សហព័ន្ធរុស្ស៊ីគឺជារដ្ឋគាំទ្រអំពើភេរវរនិយម និង​ក្រុមទាហានឯកជន  Wagner  PMC  ថាជាអង្គការភេរវករ។ លោកស្រី Kravchuk បានកត់សម្គាល់ថា​សមាជិក​សន្និបាតសភា OSCE-PA  បានអនុម័តលើសេចក្តីប្រកាសផ្លូវការរបស់ខ្លួនកាលពីថ្ងៃអង្គារ ទី៤  ខែកក្កដា ឆ្នាំ២០២៣។ បើតាមលោកស្រី Kravchuk ឯកសារខាងលើចែងថា អំពើភេរវនិយមគឺជាការគំរាមកំហែងដ៏ធំបំផុតមួយ​ដល់សន្តិភាព និងសន្តិសុខពិភពលោក ហើយសកម្មភាព​របស់​ក្រុម Wagner PMC ដែលបម្រើការងារក្នុង​នាមរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីត្រូវបានចាត់ទុកថាជាភេរវករ។ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីធ្លាប់​បានថ្លែងថា ក្រុម Wagner ទទួលការផ្គត់ផ្គង់ហិរញ្ញវត្ថុទាំងស្រុងពីរដ្ឋាភិបាលរុស្ស៊ី។ លើសពីនេះទៀត លោកស្រី Kravchuk បានគូសបញ្ជាក់ថា សេចក្តីប្រកាសបានចែងថា បណ្តារដ្ឋជា​សមាជិក​អង្គការ OSCE  គួរតែចាត់វិធានការប្រឆាំងនឹងក្រុមទាហាន Wagner PMC បុត្រសម្ព័ន្ធ   និងរចនាសម្ព័ន្ធបន្តវេនរបស់ពួគេ ព្រមទាំងបានប្រកាសថា ក្រុមទាហានឯកជន​ស៊ីឈ្នួលមួយនេះគឺជា អង្គការភេរវករ។ សន្និបាតសភា OSCE-PA បានអំពាវនាវដល់បណ្តារដ្ឋជាសមាជិកអង្គការទាំងអស់ត្រូវពង្រឹងបទដ្ឋាន អន្តរជាតិ​ដែលទទួលស្គាល់យ៉ាងច្បាស់ថា ចរិតលក្ខណៈជាភេរវករ​របស់ក្រុមទាហាន Wagner និងសកម្ម ភាពរបស់ក្រុមនេះ ការទទួលខុសត្រូវរបស់សហព័ន្ធរុស្ស៊ីជារដ្ឋគាំទ្រអង្គការភេរវករមួយនេះ ជាការមិនអាច​ទទួលយកបានក្នុង​ទំនាក់​ទំនងអន្តររដ្ឋ។ គួរបញ្ជាក់ផងដែរថា សម័យប្រជុំរដូវក្តៅរបស់សន្និបាតសភា OSCE-PA ចាប់ផ្តើមពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងទីក្រុង Vancouver ប្រទេស​កាណាដា។ ក្នុងអំឡុងពេលនៃសម័យ​ប្រជុំខាងលើ សន្និបាតសភា OSCE-PA  បានសម្រេចចិត្តក្នុងការបង្កើតគណៈកម្មាធិការពិសេសមួយ​ស្តីពី​អ៊ុយក្រែន ដើម្បី​ពិគ្រោះ​យោបល់​រវាងសមាជិកសភា មកពី៥៧ប្រទេសដែលចូលរួម ពាក់ព័ន្ធនឹងការផ្តល់​ជំនួយដល់ប្រទេសអ៊ុយក្រែន ដោយសារតែការឈ្លានពានពីសំណាក់សហព័ន្ធរុស្ស៊ី៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៦-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1106554154/Osce-Pa-Recognizes-Russia-As-State-Sponsor-Of-Terrorism-Wagner-Mercenaries-As-Terrorists


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`