logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស RUSSIAN FEDERATION / មើលលម្អិត
បណ្តាប្រធានសភាតំបន់បាល់ទិក អំពាវនាវឱ្យសហភាពអឺរ៉ុប ចាត់ទុក ក្រុមទាហានស៊ីឈ្នួលប្រយុទ្ធ Wagner របស់រុស្ស៊ី ថាជាអង្គការភេរវករ
 

លោក Yevgeny Prigozhin មេដឹកនាំក្រុមទាហានស៊ីឈ្នួលប្រយុទ្ធ Wagner របស់រុស្ស៊ី

ឆ្លើយតបទៅនឹងសកម្មភាពរបស់ក្រុមទាហានស៊ីឈ្នួលប្រយុទ្ធ Wagner និងស្ថានភាពវិវត្តន៍ថ្មីៗនេះនៅក្នុង​សហព័ន្ធរុស្ស៊ី បណ្តាប្រធានសភាតំបន់បាល់ទិកបានចុះហត្ថលេខា​លើសេចក្តីប្រកាសរួមមួយអំពាវ​នាវឱ្យ​សហភាពអឺរ៉ុបចាត់ទុកក្រុម Wagner ថាជាអង្គការភេរវករ និងរឹតបន្តឹងទណ្ឌកម្មលើសាធារណរដ្ឋបេឡារុស ដែលផ្តល់ទីជម្រកដល់​ក្រុមនេះ។ និងសន្តិសុខព្រំដែន” នៅព្រំដែនភាគខាងកើតរបស់ខ្លួនជាប់ជាមួយរុស្ស៊ី និងបេឡារុស និងត្រូវចាប់ផ្តើម​នីតិវិធីដ៏សំខាន់ក្នុងការអញ្ជើញអ៊ុយក្រែនចូលរួមក្នុងអង្គការណាតូ នៅឯកិច្ចប្រជុំកំពូលថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០២៣ ក្នុងរដ្ឋធានីវីលនីញូស ប្រទេសលីទុយអានី។ សេចក្តីប្រកាសបានធ្វើឡើង បន្ទាប់ពី​ទាហានរបស់លោក Yevgeny Prigozhin បានចូលកាន់កាប់បន្ទាយទាហាននៅទីក្រុង Rostov-on-Don ស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីចុងសប្តាហ៍មុន និងបានគំរាមចល័តទ័ពនៅក្នុងទីក្រុងមូស្គូ ដើម្បី​ផ្តួលរំលំមេដឹកនាំយោធា។ ​ប្រធានសភាលីទុយអានី ឡេតូនី និងអេស្តូនីបានថ្លែងថា ខណៈដែលការចល័តទ័ពដើម្បីយុត្តិធម៌ នៅក្នុងទីក្រុង​មូស្គូដោយក្រុមទាហានស៊ីឈ្នួលរបស់លោក Prigozhin គឺជា​បញ្ហាផ្ទៃក្នុងរបស់រុស្ស៊ី ប៉ុន្តែវា ជាសញ្ញាមួយ​ទៀត​នៃការមិនអាចទស្សន៍ទាយបានរបស់រុស្ស៊ី។ ពួកគាត់ទាំងបីកត់សម្គាល់ថា សភាតំបន់បាល់ទិកបាន​ចាត់ទុក​​​ជាយូរមកហើយថា ក្រុមទាហានស៊ីឈ្នួល Wagner ជាអង្គការភេរវករ ចំពោះការប្រព្រឹត្តដ៏កំណាច​ឃោរឃៅរបស់ពួកគេមកលើទឹកដីអ៊ុយក្រែន និងមកលើប្រជាជនអ៊ុយក្រែន។ យើងសូមអំពាវ​នាវជាថ្មីដល់​សហភាពអឺរ៉ុបឱ្យដាក់បញ្ចូលក្រុមទាហានស៊ីឈ្នួល Wagner ទៅក្នុងបញ្ជីបុគ្គល ក្រុម និងអង្គភាពដែលជាប់​ពាក់ព័ន្ធក្នុងសកម្មភាពភេរវករ (បញ្ជីភេរវករ) ចំពោះអំពើហិង្សា និងអស្ថិរភាពដែល ក្រុមនេះបានប្រព្រឹត្ត​នៅទ្វីបអាហ្រ្វិក និងទីកន្លែងដទៃទៀត។ បណ្តាប្រធានសភាតំបន់បាល់ទិកបានព្រមានថា ការបង្ហាញខ្លួនរបស់ក្រុម Wagner នៅក្នុងប្រទេសបេឡារុស​អាចធ្វើឱ្យស្ថានភាពសន្តិសុខនៅព្រំដែនខាងកើតអង្គការណាតូ និងសហភាពអឺរ៉ុបកាន់តែមានភាព​មិនជាក់​លាក់ថែមទៀត។ យើងសូមបញ្ជាក់ជាថ្មីពីការថ្កោលទោសរបស់យើងលើរបបដឹកនាំរបស់លោក Lukashenko នៅក្នុងប្រទេស​បេឡារុស ដែលគាំទ្រសង្រ្គាមរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។ ការផ្តល់ទីជម្រក​ដល់ក្រុមទាហានស៊ីឈ្នួល Wagner ដែលជាអង្គការភេរវករ  ពីសំណាក់បេឡារុស គឺមិនអាចទទួលបាន​ឡើយយើងអំពាវនាវឱ្យរឹតបន្តឹងការដាក់ទណ្ឌកម្មច្រើនថែមទៀតលើប្រទេសបេឡារុស៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ៣០-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.baltictimes.com/baltic_parliament_speakers_call_on_eu_to_label_wagner_as_terrorist_group/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`