logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស RUSSIAN FEDERATION / មើលលម្អិត
មានការរំពឹងថា សភារុស្ស៊ីនឹងអនុញ្ញាតឱ្យឧក្រិដ្ឋជនទៅប្រយុទ្ធ ក្នុងសង្រ្គាម នៅប្រទេសអ៊ុយក្រែន
 

សភារុស្ស៊ីនឹងអនុញ្ញាតឱ្យឧក្រិដ្ឋជនទៅប្រយុទ្ធក្នុងសង្រ្គាម នៅប្រទេសអ៊ុយក្រែន

រដ្ឋធានីមូស្គូ៖ សភាជាន់ទាបសហព័ន្ធរុស្ស៊ី ឬសភាឌូម៉ា ត្រូវបានគេរំពឹងថានឹងផ្តល់ការគាំទ្រក្នុងការ បោះឆ្នោត​លើសេចក្តីព្រាងច្បាប់មួយដែលនឹងអនុញ្ញាតឱ្យក្រសួងការពារ​ជាតិរុស្ស៊ី អាចចុះហត្ថលេខាលើ កិច្ចសន្យា​ជាមួយនឹងជនសង្ស័យ ឬជនជាប់ចោទជាឧក្រិដ្ឋជន ដើម្បីឱ្យ​ពួកគេទៅ​ប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។ រយៈពេលជាង ១៥ខែ​ ក្នុងអ្វីដែលរុស្ស៊ីបានហៅថាជា “ប្រតិបត្តិការយោធាពិសេសរបស់ខ្លួន”នៅក្នុងប្រទេស​អ៊ុយក្រែន រដ្ឋាភិបាលទីក្រុងមូស្គូដែលកងកម្លាំងរបស់ខ្លួនបានបាត់បង់យ៉ាងធ្ងន់ធ្ងរនោះ កំពុងតែជ្រើសរើស​ទាហានបន្ថែមទៀតសម្រាប់អ្វីដែលជាសង្រ្គាមដ៏ធំបំផុតមួយនៅក្នុងអឺរ៉ុប គិតចាប់តាំងពីសង្រ្គាម​លោកលើក​ទី២មក។ បើតាមទិន្នន័យរបស់សភាឌូម៉ាបានឱ្យដឹងថា ក្រោមសំណើកែច្បាប់ កិច្ចសន្យាជ្រើសរើសទាហាន​អាចនឹង​ត្រូវ​បញ្ចប់ជាមួយជនណាម្នាក់​ដែលកំពុងរងការស៊ើបអង្កេត​ចំពោះការប្រព្រឹត្តបទឧក្រិដ្ឋ ហើយសំណុំរឿង​របស់ពួកគេកំពុងស្ថិតក្នុងដៃតុលាការ ឬមួយបន្ទាប់ពីពួកគេទទួលបានការកាត់ទោស ប៉ុន្តែនៅមុនពេលដីកា​សម្រេចចូល​ជា​ធរមាន។ ជនទាំងឡាយណាដែលទទួលការកាត់ទោសពីបទឧក្រិដ្ឋផ្លូវភេទ បទក្បត់ជាតិ អំពើភេរវនិយម ឬជ្រុលនិយមនឹងមិនអាចចុះឈ្មោះបានទេ។ អ្នកទាំងឡាយ​ណា​ដែលបានចុះឈ្មោះនឹងត្រូ​វបានលើកលែងការទទួលខុសត្រូវបទព្រហ្មទណ្ឌ នៅពេលបញ្ចប់កិច្ចសន្យា ឬប្រសិនបើ ពួកគេទទួលបាន​រង្វាន់សម្រាប់វីរភាព​របស់ពួកគេនៅក្នុង​សមរភូមិ។ គួរបញ្ជាក់ផងដែរថា កន្លងមកក្រុមទាហានស៊ីឈ្នួល Wagner ក៏ធ្លាប់ត្រូវបានអនុញ្ញាតឱ្យជ្រើសរើស​អ្នក​ទោសពីពន្ធនាគារ ដើម្បីទៅប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែ​នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបាន​បញ្ឈប់វិញ។ សកម្មជនសិទ្ធិពន្ធនាគារបានថ្លែងថា ក្រសួងការពារជាតិរុស្ស៊ីបានគ្រប់គ្រងនីតិវិធីមួយ នេះ ប៉ុន្តែក៏ចង់ឱ្យមានការកែប្រែ​ផងដែរ។ ការកែប្រែថ្មីដែលកំពុងត្រូវបានត្រួតពិនិត្យមើលដោយសភាឌូម៉ា មិនគ្របដណ្តប់លើការជ្រើសរើសយកអ្នកដែលត្រូវបានកាត់ទោសរួចនោះទេ៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៥-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.ndtv.com/world-news/criminals-expected-to-be-recruited-by-russian-parliament-for-ukraine-war-4120783


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`