logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស RUSSIAN FEDERATION / មើលលម្អិត
អេមីរ៉ាតអារ៉ាប់រួម និងសហព័ន្ធរុស្ស៊ី ពិនិត្យមើលឡើងវិញ លើកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ
 

លោក Saqr Ghobash ប្រធានសភាអេមីរ៉ាតអារ៉ាប់រួម និងលោកស្រី Valentina Matvienko ប្រធានសភាជាន់ខ្ពស់រុស្ស៊ី

រដ្ឋធានីមូស្គូ៖ កាលពីថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ លោក Saqr Ghobash ប្រធានក្រុមប្រឹក្សា​ជាតិ​សហព័ន្ធ (សភាអេមីរ៉ាតអារ៉ាប់រួម) បានជួបពិភាក្សាការងារជាមួយលោកស្រី Valentina Mat vienko ប្រធាន​ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ (សភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ី) នៃការចាប់ផ្តើមដំណើរទស្សន​កិច្ច​ផ្លូវការ​របស់លោកទៅកាន់រដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី។ លោក Ghobash បានសង្កត់ធ្ងន់ពីបំណងដ៏មុតស្រួចរបស់អេមីរ៉ាតអារ៉ាប់រួមក្នុងការពង្រឹងកិច្ចសហ ប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ី ក្នុងវិស័យផ្សេងៗ និងបានកត់សម្គាល់ពីការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មាន ឆ្នាំថ្មីៗនេះ។ លោក Ghobash បាន ថ្លែងបន្ថែមថា “ការបង្កើតគណៈកម្មាធិការមិត្តភាពសភាអេមីរ៉ាតអារ៉ាប់រួម-សហព័ន្ធរុស្ស៊ី ការចុះហត្ថលេខា​លើអនុស្សរណៈនៃ​ការយោគយល់គ្នា (MoU) និងកិច្ចសហប្រតិបត្តិការររវាងសភាអេមីរ៉ាតអារ៉ាប់រួម និងសភាជាន់ខ្ពស់រុស្ស៊ី ស្ថិតក្នុងចំណោម​ព្រឹត្តិការណ៍សំខាន់ៗ ក្នុងការអភិវឌ្ឍចំណងទាក់ទងសភារវាង​ប្រជាជាតិទាំងពីរ”។ សម្រាប់ភាគីរុស្ស៊ី លោកស្រី Mat vienko បានគូសបញ្ជាក់ពីភាពខ្លាំងក្លានៃចំណងទាក់ទងទ្វេភាគី និងចំណង​ទាក់ទងសភារវាងភាគីទាំងពីរ៖ “អេមីរ៉ាតអារ៉ាប់រួមគឺជាដៃគូមួយដ៏សំខាន់របស់រុស្ស៊ី នៅក្នុងពិភពអារ៉ាប់ ហើយប្រជាជាតិទាំងពីរស្វែងរកការពង្រឹងភាព​ជាដៃគូមួយនេះ​ឱ្យ​ស្របទៅនឹងផលប្រយោជន៍រួមសម្រាប់​ប្រទេសទាំងពីរ”។ ក្នុងជំនួបខាងលើ មានការចូលរួមពីគណៈប្រតិភូសភាអមដំណើរលោក Ghobash ក្នុងនោះក៏មានលោក Mohammed Ahmed Al Jaber ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់អេមីរ៉ាត​អារ៉ាប់រួម​ប្រចាំនៅសហព័ន្ធរុស្ស៊ីផងដែរ៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៥-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/middle-east/uae-russian-federation-review-parliamentary-1696462.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`