logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស RUSSIAN FEDERATION / មើលលម្អិត
សភារុស្ស៊ី បោះឆ្នោតគាំទ្រការធ្វើវិសោធនកម្មច្បាប់ផ្តន្ទាទោស អស់មួយជីវិតចំពោះទោសក្បត់ជាតិ
 

ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភាឌូម៉ាសហព័ន្ធរុស្ស៊ី

កាលពីថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ សមាជិកសភាសហព័ន្ធរុស្ស៊ីបានបោះឆ្នោតឱ្យផ្តន្ទាទោស​អស់មួយ​ជីវិតចំពោះជនទាំងឡាយណា​ដែលត្រូវចោទប្រកាន់ពី​បទក្បត់​ជាតិ ដែលជាផ្នែកមួយនៃការជំរុញ​ព្រមគ្នា ចាប់តាំងពីរដ្ឋាភិបាលទីក្រុងមូស្គូបានឈ្លានពានប្រទេសអ៊ុយក្រែន ដើម្បីបង្កើនការដាក់ទោសលើ​អ្នកប្រឆាំង និងយល់ឃើញថា​ជាជនក្បត់ជាតិ ។ សភាឌូម៉ា ឬសភាជាន់ទាបរុស្ស៊ីក៏បានបោះឆ្នោតផងដែរលើការបង្កើនទោសដល់កម្រិតអតិបរមា ចំពោះអំពើ​ភេរវនិយម និងការបំផ្លិចបំផ្លាញមួយចំនួន និងដាក់ចេញនូវ​ច្បាប់ថ្មីមួយដែលនឹងផ្តន្ទាទោស ដល់ជន​ទាំង​ឡាយណា​ដែលជួយដល់ការអនុវត្តសេចក្តីសម្រេចផ្លូវច្បាប់ របស់អង្គការអន្តរជាតិណាមួយ  ដែលមិនមាន​រុស្ស៊ីនៅក្នុងនោះ ដោយត្រូវជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។ ការចាត់វិធានការបែបនេះ គឺជា ការឆ្លើយតប​ដោយ​ផ្ទាល់ទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលបានចេញដីកាចាប់ខ្លួនលោក Vladimir Vladimirovich Putin ប្រធានាធិបតីរុស្ស៊ី កាលពីខែមីនា ឆ្នាំ២០២៣ ជាប់ពាក់ព័ន្ធនឹងការនិរទេស​កុមារ​អ៊ុយក្រែនទៅកាន់រុស្ស៊ី។ ការធ្វើវិសោធនកម្មច្បាប់ ចាំបាច់ត្រូវទទួលការអនុម័តពីក្រុមប្រឹក្សាសហព័ន្ធ (សភាជាន់ខ្ពស់រុស្ស៊ី) នៅមុន​ពេល​ចុះហត្ថលេខាក្លាយជាច្បាប់ដោយលោកប្រធានាធិបតី Putin បានកើតមានឡើងក្នុងពេលដែល​ក្រុម​សិទ្ធិមនុស្សបានថ្លែងថា អាជ្ញាធររុស្ស៊ីកំពុងតែបង្កើនយុទ្ធនាការដើម្បីបង្រ្កាបសំឡេងប្រឆាំងដែល នៅសេស​សល់តិចតួច​នៅក្នុងប្រទេស។ ការផ្តន្ទាទោសអតិបរមាបច្ចុប្បន្នចំពោះទោសក្បត់ជាតិត្រឹមតែ ២០ឆ្នាំ​ប៉ុណ្ណោះ។ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍ តុលាការទីក្រុងមូស្គូបានផ្តន្ទាទោស​សកម្មជន​នយោបាយ គណបក្ស​ប្រឆាំង​លោក Vladimir Kara-Murza ជាប់ពន្ធនាគារ២៥ឆ្នាំ ពីបទក្បត់ជាតិ និងបទចោទផ្សេងៗទៀត ដែលជាការផ្តន្ទាទោសដ៏ធ្ងន់ធ្ងរបំផុតដែលធ្វើឡើង​ចំពោះអ្នករិះគន់វិមានក្រឹមឡាំង ចាប់តាំងពីរុស្ស៊ី ចូល​ឈ្លាន​ពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ រុស្ស៊ីថា ច្បាប់បែនេះគឺមានភាពចាំបាច់ដើម្បីការពារប្រទេសជាតិពីការជ្រៀតចូលពីភ្នាក់ងារសំងាត់របស់​អ៊ុយក្រែន និងប្រទេសលោកខាងលិច។ លោក Vasily Piskarev សមាជិកសភារុស្ស៊ីបានថ្លែងថា​ “វិសោធ​នកម្មមានភាពចាំបាច់ដើម្បី​ការពារប្រឆាំងនឹងការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក ដែលប្រទេស​របស់យើងពេលនេះកំពុងតែ​ប្រឈមពីអ៊ុយក្រែន និងមានការគាំទ្រពីប្រទេសលោកខាងលិច”៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៩-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.reuters.com/world/europe/russian-parliament-votes-introduce-life-sentences-treason-2023-04-18/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`