logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស RUSSIAN FEDERATION / មើលលម្អិត
សភារុស្ស៊ីនឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីរឹតបន្តឹង ការផ្តន្ទាទោសចំពោះអំពើភេរវនិយម
 

រូបភាពសភាឌូម៉ា(សភាជាន់ទាប) នៃសហព័ន្ធរុស្ស៊ី

រដ្ឋធានីមូស្គូ៖  គណៈកម្មាធិការសន្តិសុខ សុវត្ថិភាព និងប្រឆាំងអំពើពុករលួយ នៃសភាឌូម៉ា (សភាជាន់ទាប​សហព័ន្ធរុស្ស៊ី) បានថ្លែងកាលពីថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០២៣ ថា សមាជិកសភាសហព័ន្ធរុស្ស៊ី នឹង​ស្នើធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌដើម្បីរឹតបន្តឹងការផ្តន្ទាទោសចំពោះអំពើភេរវនិយម រួមទាំង ការបន្ថែម​បញ្ជី​ឈ្មោះនៃ​បទឧក្រិដ្ឋដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតអស់មួយជីវិត។ លោក Vasily Ivanovich Piskaryov ប្រធានគណៈកម្មាធិការសន្តិសុខ សុវត្ថិភាព និងប្រឆាំងអំពើពុករលួយ​នៃសភាឌូម៉ាបានបង្ហោះសារនៅក្នុង​បណ្តាញទំនាក់ទំនង​សង្គមរបស់លោកថា “នៅក្នុងពេលឆាប់ៗនេះ យើងនឹង​ស្នើធ្វើវិសោធនកម្មដើម្បីរឹតបន្តឹងការផ្តន្ទាទោសចំពោះអំពើភេរវកម្ម។ ក្រមព្រហ្មទណ្ឌបច្ចុប្បន្ន​របស់​រុស្ស៊ី បានផ្តល់រួច​ហើយនូវការផ្តន្ទាទោសភេរវកររហូតដល់ជាប់ពន្ធនាគារអស់មួយជីវិត ប៉ុន្តែការ​ផ្តន្ទាទោសចំពោះបទឧក្រិដ្ឋខ្លះគឺនៅមានភាពធូរសា្រលច្រើន... ដូច្នឹងវិសោធនកម្មមួយនេះ​គឺ​មាន​ភាពចាំបាច់​ក្នុងការការពាររុស្ស៊ីប្រឆាំងនឹងការគំរាមកំហែង ដែលមិនធ្លាប់មានពីមុនមកចំពោះប្រទេសជាតិ​របស់យើង ដែលពេលនេះយើងកំពុងតែប្រឈមនឹង​គ្រោះថ្នាក់​ពីអ៊ុយក្រែន និងក្រោមការជួយជ្រោមជ្រែងទំនុកបម្រុង​ពីក្រុម​ប្រទេសលោកខាងលិច”។ បើតាមសមាជិកសភារុស្ស៊ីរូបនេះ ការផ្តន្ទាទោសចំពោះការវាយប្រហារភេរវករ ការផ្តល់ជំនួយនៅក្នុង​សកម្មភាព​ភេរវករ ក៏ដូចជា ការអំពាវនាវជាសាធារណៈដើម្បីធ្វើ​សកម្មភាព​បែបភេរវករ យុត្តិកម្មជា​សាធារណៈ ឬការឃោសនាពីអំពើភេរវនិយម និងមាត្រាផ្សេងៗទៀតនៃក្រម​ព្រហ្មទណ្ឌដែលបានផ្តន្ទាទោស​ចំពោះអំពើ​ភេរវនិយមនឹង​ត្រូវ​បានរឹតបន្តឹង។ លោក Piskaryov បានកត់សម្គាល់ថា  ហើយអ្វីដែលសំខាន់​បំផុតនោះ គឺយើងនឹងស្នើបន្ថែមបញ្ជីឈ្មោះនៃបទឧក្រិដ្ឋដែលត្រូវផ្តន្ទាទោស​ជាប់ពន្ធនាគារ​អស់មួយជីវិត។ ជនណាមួយដែលរៀបចំគម្រោងការវាយប្រហារភេរវករ ជួយ ឬបង្កលក្ខណៈងាយស្រួលដល់ភេរវករ គឺមិនអាចគេចផុតពីការផ្តន្ទាទោសក្នុងកម្រិតធ្ងន់ធ្ងរ​បំផុតនោះបានឡើយ។ ការប្រកាសធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌបែបនេះ បានកើតមានឡើង បន្ទាប់ពីមានការវាយ​ប្រហារ​ឃាតកម្ម​ដោយគប់គ្រាប់បែកសម្លាប់លោក Vladlen Tatarsk អ្នក​រាយការណ៍​ព័ត៌មានយោធា​របស់សហព័ន្ធ​រុស្ស៊ី​កាលពីថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ ២០២៣ ដែលរដ្ឋាភិបាលទីក្រុងមូស្គូបានចាត់ទុកថាជា សកម្មភាពអំពើភេរវនិយមដែល​ធ្វើឡើងក្រោមការដឹកនាំបញ្ជាពីរដ្ឋាភិបាលប្រទេសអ៊ុយក្រែន៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៥-០៤-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/russian-parliament-to-amend-criminal-code-to-1670659.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`