logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស RUSSIAN FEDERATION / មើលលម្អិត
សមាជិកសភារុស្ស៊ី អនុម័តផ្អាកសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ New START ជាមួយសហរដ្ឋអាម៉េរិក
 

សមាជិកសភាឌូម៉ាសហព័ន្ធរុស្ស៊ីអនុម័តផ្អាកសន្ធិសញ្ញានុយក្លេអ៊ែរ New START ជាមួយសហរដ្ឋអាម៉េរិក

រដ្ឋធានីមូស្គូ៖ កាលពីថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សភាឌូម៉ា ឬសភាជាន់ទាបនៃសហព័ន្ធរុស្ស៊ីបាន​អនុម័ត​យ៉ាង​ប្រញាប់ប្រញាល់នូវចំណាត់ការរបស់លោកប្រធានាធិបតី Vladimir Vladimirovich Putin  ឱ្យផ្អាកសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរដែលនៅសេសសល់ចុងក្រោយជាមួយសហរដ្ឋអាម៉េរិក។ ទាំងមន្រ្តី និងសមាជិកសភារុស្ស៊ីបានចាត់ទុកការអនុម័តនេះ ប្រៀបដូចជាការព្រមាននៅនាទីចុងក្រោយមួយ ទៅកាន់​រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅចំពេលដែលមានភាពតានតឹងពាក់ព័ន្ធនឹងបញ្ហាប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតី Putin បានប្រកាសថា រដ្ឋាភិបាលទីក្រុងមូស្គូបានផ្អាកការចូលរួមរបស់ខ្លួនក្នុង​សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ New START ឆ្នាំ២០១០ នៅក្នុងសុន្ទរកថាថ្នាក់ជាតិកាលពីថ្ងៃអង្គារ ទី២១   ខែកុម្ភៈលោកថា រុស្ស៊ីមិនអាចទទួលយកបាននូវការត្រួតពិនិត្យទីតាំងអាវុធប្រល័យលោក​របស់ខ្លួនពី​សហរដ្ឋអាម៉េរិកអនុលោមតាមសន្ធិសញ្ញានោះឡើយ ខណៈដែលទីក្រុង​វ៉ាស៊ីនតោន និងទ័ពសម្ព័ន្ធ​មិត្ត​អង្គការ ណាតូបានប្រកាសជាចំហរពីគោលបំណងរបស់ពួកគេធ្វើឱ្យរុស្ស៊ីចាញ់សង្រ្គាមនៅអ៊ុយក្រែន។ លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិនដកខ្លួនចេញពីសន្ធិសញ្ញាទាំងស្រុង នោះទេ។ ខណៈដែលក្រសួងការបរទេសបានថ្លែងថា ប្រទេសរុស្ស៊ីនឹងគោរពចំពោះការកំណត់ក្បាល​គ្រាប់​អាវុធនុយក្លេអ៊ែរដែលមានចែងក្នុងសន្ធិសញ្ញា និងជូនដំណឹងដល់សហរដ្ឋអាម៉េរិកពីការធ្វើតេស្តបាញ់    មីស៊ីលបាលីស្ទីក។ លោក Dmitry Medvedev​ អតីតប្រធានាធិបតី-នាយករដ្ឋមន្រ្តីរុស្ស៊ី បច្ចុប្បន្នជា​អនុ​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី ដែលក្រុមប្រឹក្សានេះដឹកនាំដោយលោក Putin បានសង្កត់ធ្ងន់ថា  ការផ្អាក​ការចូលរួមរបស់រុស្ស៊ីក្នុងសន្ធិសញ្ញាគឺជាបញ្ជូនសញ្ញាមួយទៅកាន់សហរដ្ឋអាម៉េរិកថា រដ្ឋាភិបាល​ទីក្រុងមូស្គូបានត្រៀមរួចរាល់សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួនតែប៉ុណ្ណោះ។ លោក Medvedev បានថ្លែងបន្តថា ប្រសិនបើសហរដ្ឋអាម៉េរិកចង់ឱ្យរុស្ស៊ីចាញ់សង្រ្គាម នោះយើងមានសិទ្ធិ​ក្នុង​ការការពារខ្លួនយើងជាមួយនឹងអាវុធប្រភេទណាមួយក៏ដោយ រួមទាំង អាវុធនុយក្លេអ៊ែផងដែរ។ “ប្រសិន​បើសហរដ្ឋអាម៉េរិកចង់ឱ្យរុស្ស៊ីចាញ់សង្រ្គាមនៅអ៊ុយក្រែន នោះយើងកំពុងតែឈរនៅលើមាត់ ជ្រោះនៃ​សង្រ្គាមសកលមួយហើយ”៕

ព័ត៌មានសភាទ្វីបអឺរ៉ុប ២៣-០២-២៣- ឈាវ សុផាត  ប្រែសម្រួលពី៖ https://www.usnews.com/news/world/articles/2023-02-22/russian-lawmakers-endorse-suspension-of-nuclear-pact-with-us



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`