logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស RUSSIAN FEDERATION / មើលលម្អិត
ប្រធានសភាឌូម៉ារុស្ស៊ី៖ ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាផលប្រយោជន៍ទៅវិញទៅមកជាមួយតួកមេនីស្ថាន គឺជាអាទិភាពមួយរបស់រុស្ស៊ី
 

លោក Vyacheslav Volodin ប្រធានសភាឌូម៉ា (សភាជាន់ទាបសហព័ន្ធរុស្ស៊ី

ទីភ្នាក់ងារសារព័ត៌មាន Trend បានរាយការណ៍ដោយយោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយរបស់  តួកម៉េនី​ស្ថានថា លោក Vyacheslav Volodin ប្រធានសភាឌូម៉ានៃសហព័ន្ធរុស្ស៊ីបានថ្លែង​នៅក្នុងសភាប្រទេស​តួកម៉េនី​ស្ថានក្នុងអំឡុងពេលលោកបំពេញទស្សនកិច្ចនៅក្នុងរដ្ឋធានីអាហ្គាបាតកាលពីថ្ងៃអាទិត្យ ទី២៩ ដល់ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ថា ចំណងទាក់ទងរវាងតួកម៉េនីស្ថាន និងសហព័ន្ធរុស្ស៊ីគឺជា​លក្ខណៈ​ជាយុទ្ធសាស្រ្តមួយផ្អែកលើគោលការណ៍សមធម៌។ លោក Volodin បា​នកត់សម្គាល់ថា នៅពេលបច្ចុប្បន្ននេះចំណងទាក់ទងរវាងសហព័ន្ធរុស្ស៊ី និង​ប្រទេសតួកម៉េនីស្ថានគឺជាលក្ខណៈជាយុទ្ធសាស្រ្តមួយផ្អែកលើគោលការណ៍ធម៌ ភាពជាអ្នកជិតខាងល្អ និងគោរពគ្នា។ លោក Volodin ក៏បានថ្លែងបន្ថែមផងដែរថា ប្រទេសទាំងពីរបានឆ្លងកាត់ស្ថានភាពលំបាកលំ​បិនជាមួយគ្នារាប់មិនអស់។ បើតាមលោកប្រធានសភាឌូម៉ារូបនេះ​បានឱ្យដឹងថា ការអភិវឌ្ឍកិច្ចសហ ប្រតិបត្តិការ​ជាផលប្រយោជន៍ទៅវិញទៅមកជាមួយតួកម៉េនីស្ថាន  គឺជាអាទិភាពមួយរបស់រុស្ស៊ី។ គណៈប្រតិភូសភាឌូម៉ា ដឹកនាំដោយលោក Vyacheslav Volodin បានអញ្ជើញទៅបំពេញទស្សនកិច្ច​ជាផ្លូវការនៅក្នុងរដ្ឋធានីអាហ្គាបាត ប្រទេសតួកម៉េនីស្ថាន។ នេះគឺជាដំណើរទស្សនកិច្ចជាលើកទី១របស់​គណៈប្រតិភូសភាឌូម៉ាដែលដឹកនាំដោយប្រធានសភាទៅកាន់ប្រទេសតួកម៉េនីស្ថាន ក្នុងរយៈពេល ១១ឆ្នាំ​កន្លង​មកនេះ។ ជាផ្នែកមួយនៃដំណើរទស្សនកិច្ច គណៈប្រតិភូសភាឌូម៉ាសហព័ន្ធរុស្ស៊ី បានជួបពិភាក្សា​ការងារនៅក្នុងសភាតួកម៉េនីស្ថាន។ សមាជិកសភានៃប្រទេសទាំងពីរបានពិភាក្សាគ្នាពីទម្រង់ថ្មី នៃកិច្ចសហ​ប្រតិបត្តិការអន្តរសភា ដើម្បីអភិវឌ្ឍន៍ចំណងទាក់ទងទ្វេភាគី។ ទន្ទឹមក្នុងពេលជាមួយគ្នា គណៈប្រតិភូ​សហព័ន្ធរុស្ស៊ី​​ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Mikhail Mishustin ក៏បានទស្សនកិច្ចក្នុងប្រទេសតួកម៉េនី​ស្ថាន​កាលពីសប្តាហ៍មុនផងដែរ ជាពិសេស បន្ទាប់ពីទស្សនកិច្ចនោះមក មានឯកសារមួយចំនួនធំត្រូវ​បានចុះ​ហត្ថលេខា។ ប្រទេសតួកម៉េនីស្ថាន និងសហព័ន្ធរុស្ស៊ីបានបង្កើតចំណងទាក់ទងនឹងគ្នានៅក្នុងឆ្នាំ១៩៩២ បច្ចុប្បន្ន​នេះ​​​​​​ប្រទេសទាំងពីរ​កំពុងពុះពារអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដោយសឱ្យឃើញតាម​រយៈ​ដំណើរ​ទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមកឥតឈប់ឈរ៕

                                                                                                  ព័ត៌មានសភាទ្វីបអឺរ៉ុប ០១-០២-២៣- ឈាវ សុផាត  ប្រែសម្រួលពី៖ https://menafn.com/1105498593/Development-Of-Mutually-Beneficial-Co-Op-With-Turkmenistan-One-Of-Russias-Priorities



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`