logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស RUSSIAN FEDERATION / មើលលម្អិត
សភាជាន់ទាបរុស្ស៊ីពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ដើម្បី បន្ថែមទម្ងន់ទោសលើបទល្មើសធ្វើទារុណកម្ម
 

រដ្ឋធានីមូស្គូ៖ កាលពីថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ សភាជាន់ទាបសហព័ន្ធរុស្ស៊ី (State Duma) បានពិនិត្យ និងអនុម័តលើកចុងក្រោយលើសេចក្តីព្រាងច្បាប់មួយ ដាក់ឱ្យជាប់ពន្ធនាគារ              រហូតដល់ ១៥ ឆ្នាំ ចំពោះបទល្មើសធ្វើទារុណកម្ម។ គោលបំណងនៃសេចក្តីព្រាងច្បាប់នេះ គឺកំណត់អំពីប្រភេទទារុណទណ្ឌកម្មនានា សកម្មភាពគំរាមកំហែងលើបុគ្គល ឬការបង្ខំមនុស្សណាម្នាក់ឱ្យប្រព្រឹត្តសកម្មភាពអ្វីមួយ។ សេចក្តីព្រាងច្បាប់នេះ បានកំណត់ឡើងវិញអំពី បទល្មើសនៃការធ្វើទារុណកម្មប្រព្រឹត្តដោយមន្ត្រីសាធារណៈ ដែលនឹងត្រូវជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំ។ លើសពីនេះទៀត សេចក្តីព្រាងច្បាប់នេះ បានកំណត់រយៈពេលជាប់ពន្ធនាគារពី ៣ ទៅ ១០ ឆ្នាំ ក្នុងករណីប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនខុសច្បាប់ ដោយប្រើកម្លាំង គំរាមកំហែងដោយអំពើហិង្សា, គំរាមកំហែងដោយប្រើអាវុធ ឬបង្កឱ្យមានស្ថានភាពធ្ងន់ធ្ងរ ដែលរួមទាំង សកម្មភាពប្រព្រឹត្តលើអនីតិជនផងដែរ។ សកម្មភាពដូចគ្នានេះដែរ បូកជាមួយនឹងការធ្វើទារុណកម្ម នឹងត្រូវដាក់ទោសជាប់ពន្ធនាគាររយៈពេលពី ៤ ទៅ ១២ ឆ្នាំ រួមនឹងការដកសិទ្ធិកាន់កាប់តំណែងជាក់ស្តែងរយៈពេល ១០​ឆ្នាំ។ សេចក្តីព្រាងច្បាប់នេះ ក៏បានដាក់ចេញនូវទោសជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ រួមនឹងការ ហាមប្រាមមិនឱ្យកាន់កាប់តំណែងសំខាន់ៗ រយៈពេល ២០ ឆ្នាំ ចំពោះការធ្វើទារុណកម្មដែលបានបង្កឱ្យបាត់បង់ជីវិតជនរងគ្រោះដោយការធ្វេសប្រហែស ឬការបង្កទុក្ខទោសធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិត។ សេចក្តីព្រាងវិសោធនកម្មច្បាប់នេះ សំដៅលើក្រមព្រហ្មទណ្ឌរបស់សហព័ន្ធរុស្ស៊ី៕

ព័ត៌មានសភាអន្តរជាតិ ២៣-០៦-២២- កែវ ធាវីប្រែសម្រួលពី៖ http://rapsinews.com/legislation_news/20220622/308047180.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`