logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស PORTUGAL / មើលលម្អិត
គណបក្សកាន់អំណាច ក្នុងប្រទេសព័រទុយហ្គាល់ ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាមុនកាលកំណត់
 

លោក António Luís Santos da Costa មេដឹកនាំគណបក្សជនសង្គមនិយម(PS) និងជានាយករដ្ឋមន្រ្តីព័រទុយហ្គាល់

រដ្ឋធានីលីសបោន៖ គណបក្សជនសង្គមនិយមព័រទុយហ្គាល់(PS)ដែលដឹកនាំដោយលោក Antó nio Luís Santos da Costa នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋព័រទុយហ្គាល់ បានទទួលសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាមុនកាលកំណត់ ដោយទទួលបានសន្លឹកឆ្នោតចំនួន ៤១.៦៣%។ នេះបើយោងតាមសេចក្តីប្រកាសរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតព័រទុយហ្គាល់ បានប្រកាសកាលពីល្ងាចថ្ងៃចន្ទ ទី៣១  ខែមករា  ឆ្នាំ២០២២  ក្រោយពីរាប់សន្លឹកឆ្នោតបាន ៩៩.៩៤%។ នៅមុនពេលការប្រកាសលទ្ធផលផ្លូវការមកដល់ លោក António Luís Santos da Costa  បាន   ថ្លែងថា គណបក្សរបស់លោកទទួលបានប្រមាណពី ១១៧ ទៅ១១៨អាសនៈ នៅក្នុងសភាដែលមាន ២៣០អាសនៈ ដែលកើនឡើងពី ១០៨អាសនៈ នៅក្នុងការបោះឆ្នោត ក្នុងឆ្នាំ២០១៩។  លោក António Luís Santos da Costa  បានថ្លែងសារជ័យជម្នះថា “យើងទទួលបានសំឡេងភាគច្រើនដាច់ខាត  មិន មានន័យថា  មានអំណាចដាច់ខាតទេ។  វាមិនមានន័យថា យើងគ្រប់គ្រងតែម្នាក់ឯងដែរ ប៉ុន្តែវាជាការបង្កើនការទទួលខុសត្រូវ ហើយវាក៏មានន័យថា ជាការគ្រប់គ្រងមួយដើម្បីប្រជាជនព័រទុយហ្គាល់ទាំងអស់”។       រំលឹកដល់នីតិកាល ៦ឆ្នាំមុន និងការដឹកនាំរបស់ខ្លួនក្នុងការ​ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជា  សកល លោក António Luís  Santos da Costa  បានថ្លែងថា “លោកត្រូវតែប្រែក្លាយជ័យជម្នះនេះ ទៅជាការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ទៅជាការទទួលខុសត្រូវដោយផ្ទាល់ដ៏ធំមួយ ដើម្បីលើកកម្ពស់ការមូលមតិគ្នាជាចាំបាច់នៅក្នុងសភា ដើម្បីលើកកម្ពស់ឯករាជ្យភាពតុលាការ និងកិច្ចសហប្រតិបត្តិការដ៏ស្មោះត្រង់ជាមួយស្ថាប័នទាំងអស់”។ គណបក្សប្រឆាំងដ៏ធំជាងគេ​ គឺគណបក្សសង្គមប្រជាធិបតេយ្យ(SPD) ទទួលបានលំដាប់ទី២ ជាមួយនឹងសំឡេងឆ្នោត ២៨%។ លោក Rui Fernando da Silva Rio ប្រមុខគណបក្សសង្គមប្រជាធិប  តេយ្យ(SPD)បានថ្លែងថា លទ្ធផលនៃការបោះឆ្នោតនេះគឺ “ទាបជាងការរំពឹងទុកយ៉ាងខ្លាំង” ក៏ប៉ុន្តែលោកសូមផ្ញើសារអបអរសាទរដល់លោក António Luís Santos da Costa ដែលទទួលបានជោគជ័យ។ គួររំលឹកផងដែរថា   ស្ថានភាពជាប់គាំងពាក់ព័ន្ធនឹងថវិកាជាតិឆ្នាំ២០២២ កាលពីតុលាឆ្នាំមុន   បណ្តាលឱ្យឈានទៅរំលាយសភា និងរៀបចំការបោះឆ្នោតមុនកាលកំណត់មួយ៕ http://ព័ត៌មានសភាអន្តរជាតិ ០១-០២-២២- ឈាវ សុផាត ប្រែសម្រួលពី៖ http://www.xinhuanet.com/english/europe/20220131/835e7f38d0e74881baae5a8bcdb99c2b/c.html


អត្ថបទពាក់ព័ន្ធ៖

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`