logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស PAKISTAN / មើលលម្អិត
រដ្ឋសភា និងព្រឹទ្ធសភាប្រទេសប៉ាគីស្ថានបន្តបើកសម័យប្រជុំរបស់ខ្លួនឡើងវិញ
 

ព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន

      ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២

ទីក្រុងអ៊ីស្លាម៉ាបាដ៖ រដ្ឋសភា និងព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានបន្តការងារ​របស់ខ្លួនតាមការគ្រោងទុក បន្ទាប់ពីបានឈប់សម្រាកអស់រយៈពេល ២ ថ្ងៃ កាលពីថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៤៖០០ រសៀល ។ យោងតាមរបៀបវារៈដែលបានចែករំលែកនៅលើគេហទំព័ររបស់ព្រឹទ្ធសភា សភាទាំងពីរថ្នាក់បានចាប់ផ្តើមដំណើរការនីតិកម្ម និងញត្តិរបស់ខ្លួនឡើងវិញ។ ព្រឹទ្ធសភាក៏បានពិនិត្យ ពិភាក្សាផងដែរលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន ៣ ដែលរួមមាន «ព្រឹទ្ធសភាប៉ាគីស្ថានបានយល់ឃើញថា សិល្បករមកពីឧស្សាហកម្មកំសាន្តក្នុងប្រទេសប៉ាគីស្ថានបានកំពុងប្រឈមនឹងបញ្ហាដែលខ្លួនបានបង់ថវិកាត្រឹមត្រូវ និងស្របច្បាប់សម្រាប់រយៈពេលវែងដូចគ្នាទៅនឹងការរំលោភលើសិទ្ធិអ្នកនិពន្ធ»។ រដ្ឋសភាបានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលសហព័ន្ធអាចចាប់ផ្តើមផ្តល់សិទ្ធិជូនក្រុមប្រឹក្សាសិទ្ធិ អ្នកនិពន្ធ​ ដែលពាក់ព័ន្ធនឹងការកំណត់ថ្លៃផ្តល់អាជ្ញាប័ណ្ណ​​ និងការកំណត់ការងារ និងការធានាលើការបង់ថ្លៃទៅឱ្យសិល្បករ នៅពេលណាដែលការងារសិល្បៈរបស់ពួកគេត្រូវបានគេប្រើប្រាស់តាមបែបពេញនិយមណាមួយ។​ ព្រឹទ្ធសភាប៉ាគីស្ថាន បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលសហព័ន្ធអាចផ្តល់ថវិកាទៅលើរថភ្លើងក្រោមដី​ រួមនឹងគម្រោងអយស្ម័យយានជុំវិញក្រុង ដែលរួមមាន ផ្លូវជំនួសក្នុងក្រុង Quetta, ពីកម្មវិធី អភិវឌ្ឍផ្នែកសាធារណៈរបស់សហព័ន្ធដើម្បីឆ្លើយតបទៅនឹងកង្វះខាតនៃការដឹកជញ្ជូនក្នុងក្រុងធំៗដើម្បីជាប្រយោជន៍សាធារណៈ ហើយព្រឹទ្ធសភាបានទទួចឱ្យរដ្ឋាភិបាលអនុវត្តន៍កិច្ចព្រមព្រៀងដែលត្រូវបាន បញ្ចប់ជាមួយមន្ត្រីរដ្ឋាភិបាលសហព័ន្ធកាលពីឆ្នាំ២០២១៕                                                                            ព័ត៌មានសភាអន្តរជាតិ ១៨-០១-២២- កែវ ធាវី-ឆេង ធាវី http://ប្រែសម្រួលពី៖ https://nation.com.pk/17-Jan-2022/national-assembly-senate-sessions-to-resume-today


អត្ថបទពាក់ព័ន្ធ៖

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`