logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស PAKISTAN / មើលលម្អិត
គណៈកម្មាធិការសន្តិសុខជាតិនៃរដ្ឋសភាប៉ាគីស្ថានបើកកិច្ចប្រជុំពិភាក្សាអំពីបញ្ហាសន្តិសុខជាតិ
 

រដ្ឋសភាសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន

រដ្ឋធានីអ៊ីស្លាម៉ាបាដ៖ កាលពីថ្ងៃអង្គារ  ទី០៥ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មាធិការសន្តិសុខ ជាតិនៃរដ្ឋសភាសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានបើកកិច្ចប្រជុំរបស់ខ្លួននៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ ដើម្បីពិនិត្យពិភាក្សាលើបញ្ហាសន្តិសុខជាតិនាពេលបច្ចុប្បន្ន។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោក Raja Pervez Ashraf​ ប្រធានរដ្ឋសភាប៉ាគីស្ថាន។ លិខិតអញ្ជើញត្រូវបានគេផ្ញើទៅគ្រប់សមាជិកគណៈកម្មាធិការទាំងអស់ ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះ ដែលរួមមាន ប្រធានគណបក្សប្រឆាំងក្នុងរដ្ឋសភា, ថ្នាក់ដឹកនាំជាន់ខ្ពស់សភាទាំងពីរ, រដ្ឋមន្ត្រីសហព័ន្ធគ្រប់ក្រសួង, ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សនយោបាយ, ប្រមុខរដ្ឋាភិបាលខេត្ត ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីតំបន់រដ្ឋបាល Azad Jammu និង Kashmir និងប្រមុខរដ្ឋាភិបាលតំបន់ស្វយ័ត Gilgit-Baltistan។ កិច្ចប្រជុំរបស់គណៈកម្មាធិការខាងលើនេះ ក៏នឹងត្រូវបានអញ្ជើញចូលរួមផងដែរ ដោយថ្នាក់ដឹកនាំកំពូលៗ​រដ្ឋសភា​ និងព្រឹទ្ធសភា, សមាជិកគណៈកម្មាធិការការពារជាតិ, រដ្ឋមន្ត្រីក្រសួងការពារជាតិសហព័ន្ធ, រដ្ឋមន្ត្រីក្រសួងការបរទេស, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការតំបន់រដ្ឋបាលកាស្មៀ, រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ និងផ្នែកសន្តិសុខជាតិ, នាយករដ្ឋបាលសាលាខេត្ត ៤ រូប, នាយករដ្ឋបាលនៃតំបន់រដ្ឋបាល Azad Jammu និង Kashmir និងតំបន់រដ្ឋបាល Gilgit-Baltistan។ កិច្ចប្រជុំរបស់គណៈកម្មាធិការខាងលើនេះ ក៏នឹងត្រូវបានអញ្ជើញចូលរួមផងដែរ ដោយថ្នាក់ដឹកនាំកំពូលៗ​រដ្ឋសភា​ និងព្រឹទ្ធសភា, សមាជិកគណៈកម្មាធិការការពារជាតិ, រដ្ឋមន្ត្រីក្រសួងការពារជាតិសហព័ន្ធ, រដ្ឋមន្ត្រីក្រសួង​ការបរទេស, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការតំបន់រដ្ឋបាលកាស្មៀ, រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ និងផ្នែកសន្តិសុខជាតិ, នាយករដ្ឋបាលសាលាខេត្ត ៤ រូប, នាយករដ្ឋបាលនៃតំបន់រដ្ឋបាល Azad Jammu និង Kashmir និងតំបន់រដ្ឋបាល Gilgit-Baltistan។ លោក Rana Sanaullah រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថានបានថ្លែងថា កិច្ចប្រជុំពិភាក្សាជាមួយកងជីវពល​តាលីបង់​ប៉ាគីស្ថាន (Tehrik-i-Taliban Pakistan) នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលត្រូវបានកំណត់ដោយច្បាប់ និងរដ្ឋធម្មនុញ្ញ។ លោក Sanaullah រួមជាមួយលោកស្រី Marriyum Aurangzeb រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើសន្និសីទ​សារព័ត៌មានមួយ បន្ទាប់ពីការចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការសន្តិសុខជាតិនៃរដ្ឋសភា ដែលដឹកនាំ​ដោយ​លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif៕

ព័ត៌មានសភាអន្តរជាតិ ០៦-០៧-២២- កែវ ធាវី

ប្រែសម្រួលពី៖  https://mmnews.tv/pcns-meets-today-to-discuss-national-issues/



អត្ថបទពាក់ព័ន្ធ៖

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`