logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស NICARAGUA / មើលលម្អិត
ប្រធានាធិបតីនីការ៉ាហ្គា ទទូចឱ្យសភា ស្វាគមន៍កងទ័ពរុស្ស៊ី សហរដ្ឋអាម៉េរិក
 

លោក José Daniel Ortega Saavedra ប្រធានាធិបតីនៃសាធារណរដ្ឋនីការ៉ាហ្គា

លោក José Daniel Ortega Saavedra ប្រធានាធិបតីនៃសាធារណរដ្ឋនីការ៉ាហ្គា បានទទូច​ឱ្យ សភា អនុម័តលើក្រឹត្យអនុញ្ញាតឱ្យកងទ័ពបរទេស រួមទាំង កងទ័ពមកពីសហព័ន្ធរុស្ស៊ី និងសហរដ្ឋអាម៉េរិក ផងដែរ ដើម្បីអនុវត្តន៍ប្រតិបត្តិការជំនួយមនុស្សធម៌រួមគ្នា និងដើម្បីធ្វើសមយុទ្ធប្រឆាំងនឹងការជួញដូរថ្នាំញៀន នៅក្នុងប្រទេស។ ក្រឹត្យរបស់ប្រធានាធិបតី ដែលបានបញ្ជូនទៅកាន់សភា គឺជា “កិច្ចការបន្ទាន់” នឹងត្រូវលើកមកពិភាក្សានៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។ នេះបើយោងតាមរបៀបវារៈ ដែលបានផ្សព្វផ្សាយកាលពីសៅរ៍ ចុងសប្តាហ៍ ដោយសារព័ត៌មានផ្លូវការរបស់នីការ៉ាហ្គា។ ក្រឹត្យរបស់ប្រធានាធិបតី ផ្តល់សិទ្ធិអំណាចឱ្យកងទ័ពរុស្ស៊ីចូល ដោយឈរលើមូលដ្ឋានវិលជុំ ដើម្បីចូលរួមជាមួយយោធានីការ៉ាហ្គា នៅក្នុង “ការផ្លាស់ប្តូរបទពិសោធ លំហាត់ហ្វឹកហ្វឺន និងប្រតិបត្តិការជំនួយមនុស្សធម៌”។ ការអនុញ្ញាតឱ្យបុគ្គលិកយោធាបរទេស ក៏ដូចជា នាវា និងយន្តហោះចម្បាំងចូលក្នុងប្រទេស ក្រឹត្យខាងលើ បានចុះបញ្ជីនាវាជើងទឹក និងកងទ័ពអាកាស ធ្វើលំហាត់សមយុទ្ធប្រឆាំងនឹងឈ្មួញជួញដូរថ្នាំញៀន ​និងឧក្រិដ្ឋកម្មរៀបចំឡើងដោយរដ្ឋបរទេស។ បើតាមក្រឹត្យខាងលើ លំហាត់សមយុទ្ធនេះនឹងធ្វើឡើងជាមួយបុគ្គលិកយោធាមកពីសហរដ្ឋអាម៉េរិក ម៉ិកស៊ិក បណ្តាប្រទេសអាម៉េរិកកណ្តាល វ៉េណេស៊ុយ អេឡា គុយបា និងសាធារណរដ្ឋដូមីនិក។ លោកប្រធានាធិបតី Daniel Ortega ក៏បានស្នើសុំសភា អនុញ្ញាតឱ្យបុគ្គលិកយោធានីការ៉ាហ្គាធ្វើដំណើរទៅកាន់បណ្តាប្រទេសដែលមានក្នុងបញ្ជី(លំហាត់សមយុទ្ធ) ផងដែរ។ ជាអ្នកកាន់លទ្ធិម៉ាកស៊ីសចូលចិត្តបង្កបញ្ហានយោបាយ(firebrand Marxist) ពេលនៅជាយុវវ័យ លោក Ortega បានដឹកនាំប្រទេស នីការ៉ាហ្គាពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៩០ ក្រោយពីបានដឹកនាំកងទ័ពឧទ្ទាមបណ្តេញមេដឹកនាំផ្តាច់ការគាំទ្រដោយសហរដ្ឋអាម៉េរិក លោក Anastasio Somoza ចេញពីអំណាច។ ត្រឡប់មកកាន់អំណាចវិញក្នុង ឆ្នាំ២០០៧ លោកបានជាប់ឆ្នោតឡើងវិញ ៣អាណត្តិជាប់ៗគ្នា រួមទាំង ការជាប់ឆ្នោតនាពេលថ្មីៗនេះកាលពីឆ្នាំមុន ដែលលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានហៅថាជា “ភាពអាម៉ាសមួយ”។ គួរបញ្ជាក់ផងដែរថា រដ្ឋបាលរបស់លោក Joe Biden ដែលមិនទទួលស្គាល់រដ្ឋាភិបាលរបស់លោក Daniel Ortega នោះ បានដាក់ទណ្ឌកម្ម ដើម្បីឱ្យមានការផ្លាស់ប្តូររបបនយោបាយ និងធានាបានការដោះលែងសមាជិកគណបក្សប្រឆាំងចំនួន ១៨២រូប  ដែលក្នុងនោះ រួមទាំង  អតីតបេក្ខជនប្រធានាធិបតីនីកា រ៉ាហ្គាចំនួន  ៧រូប  ផងដែរ៕

http://ព័ត៌មានសភាអន្តរជាតិ ១៣-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.macaubusiness.com/nicarguas-ortega-urges-parliament-to-welcome-us-russian-troops/



អត្ថបទពាក់ព័ន្ធ៖

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`