logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស NEPAL / មើលលម្អិត
រដ្ឋាភិបាលនេប៉ាល់៖ ការបោះឆ្នោតជ្រើសតាំងសមាជិកសភា នឹងធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២
 

 រូបភាពឯកសារ៖ ប្រជាជននេប៉ាល់កំពុងទម្លាក់សន្លឹកឆ្នោតក្នុងធុងឆ្នោត

រដ្ឋធានីកណ្ឌមណ្ឌូ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា​ ឆ្នាំ២០២២ រដ្ឋាភិបាលនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​សហព័ន្ធនេប៉ាល់បានសម្រេចថា ប្រទេសមួយនេះនឹងរៀបចំការបោះឆ្នោតជ្រើសតាំង​សមាជិកសភានីតិកាលថ្មី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៃរដ្ឋា ភិបាលនេប៉ាល់បានធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ និងបានធ្វើការសម្រេចចិត្តដូចខាងលើ។ នេះ បើតាមលោក Debendra Paudel រដ្ឋមន្រ្តីក្រសួងអប់រំនេប៉ាល់បានថ្លែងប្រាប់អ្នកសារព័ត៌មាន។ កាលបរិច្ឆេទបោះឆ្នោតខាងលើនេះ គឺយឺតជាង​ ២ថ្ងៃ នៃអនុសាសន៍របស់គណៈកម្មការរៀបចំការ បោះឆ្នោតនេប៉ាល់។ បើតាមសេចក្តីរាយការណ៍ថា លោក Sher Bahadur Deuba នាយករដ្ឋមន្រ្តីនេប៉ាល់ បានរុញកាលបរិច្ឆេទរំកិលទៅមុខ ដើម្បីអនុវត្តន៍តាមសំណើរបស់លោក Suresh Chandra Rijal ដែលជាហោរាសាស្រ្តផ្ទាល់ខ្លួនរបស់លោក។ គណៈកម្មការរៀបចំការបោះឆ្នោតនេប៉ាល់បានថ្លែងថា វាមិនមាន បញ្ហាណាមួយគួរឱ្យកត់សម្គាល់ទេ ក្នុងការរៀបចំសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភាបើទោះ បីជាមានការកែប្រែបន្តិចបន្តួចកាលបរិច្ឆេទនៃការបោះឆ្នោតក៏ដោយ។ កាលពីថ្ងៃពុធ កន្លងមកនេះ លោក Deuba ពិភាក្សាពីកាលបរិច្ឆេទនៃការបោះឆ្នោតជាមួយថ្នាក់ដឹកនាំកំពូលៗ​នៃគណបក្សកាន់អំណាច ដែលបានគាំទ្រសំណើនេះ និងបានបញ្ជូនទៅកាន់គណៈរដ្ឋមន្រ្តី ដើម្បីធ្វើការ​សម្រេចចិត្តជាផ្លូវការ។ គេបានដឹងថា លោកនាយករដ្ឋមន្រ្តី Deuba ក៏បានពិគ្រោះយោបល់រួចហើយជាមួយគណបក្សប្រឆាំងធំជាងគេ គឺគណបក្ស CPN-UML ផងដែរ អំពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកសភា។ នៅថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតទាំងអស់នៅទូទាំងប្រទេសនេប៉ាល់នឹងបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន​សម្រាប់សភាសហព័ន្ធ និងសភាថ្នាក់ខេត្ត។ គួរបញ្ជាក់ផងដែរថា ប្រទេសនេប៉ាល់មានមណ្ឌលបោះឆ្នោត​សហព័ន្ធ ១៦៥ និងមណ្ឌលបោះឆ្នោតថ្នាក់ខេត្ត ៣៣០។ សមាជិកសភាបន្ថែម សភាសហព័ន្ធ ១១០ និងសភាថ្នាក់ខេត្ត ២២០រូបនឹងត្រូវបានបោះឆ្នោតផងដែរ ក្រោមប្រព័ន្ធតំណាងសមាមាត្រ៕

                                                                                    ព័ត៌មានសភាអន្តរជាតិ ០៥-០៨-២២- ឈាវ សុផាត  ប្រែសម្រួលពី៖ https://english.onlinekhabar.com/nepal-parliamentary-elections-nov-22.html



អត្ថបទពាក់ព័ន្ធ៖

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`