logo logo
banner1
ទំព័រដើម / ទ្វីបអាហ្វ្រិក / ប្រទេស MOROCCO / មើលលម្អិត
ប្រធានសភាជាន់ទាបម៉ារ៉ុក ចូលរួមក្នុងសន្និសីទដំបូងនៃបណ្តាញសភា NAM ក្នុងប្រទេសអាស៊ែបៃហ្សង់
 

លោក Rachid Talbi Alami ប្រធានសភាតំណាងនៃព្រះរាជាណាចក្រម៉ារ៉ុក

លោក Rachid Talbi Alami ប្រធានសភាតំណាងនៃព្រះរាជាណាចក្រម៉ារ៉ុក បានអញ្ជើញចូលរួមនៅក្នុងសន្និសីទដំបូងនៃបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ(NAM) ដែលបានធ្វើឡើងកាលពីថ្ងៃពុធ ទី២៩ ខែមិថុនា ដល់ថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសភាជាន់ទាបម៉ារ៉ុកបានឱ្យដឹងថា សន្និសីទនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំសំខាន់នៃបណ្តាញសភា NAM ដែលប្រព្រឹត្តទៅក្នុងរាជធានីម៉ាឌ្រីត នៅក្នុងឱកាសនៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៣ (IPU) ក្នុងខែវិច្ឆិកា ឆ្នាំ២០២១។ សេចក្តីថ្លែង ការណ៍បានឱ្យដឹងថា ស្ថាប័ននេះមានគោលបំណងដើម្បីបញ្ជាក់ពីគោលការណ៍នៃចលនាមិនចូលបក្សសម្ព័ន្ធដែលបានបង្កើតឡើងនៅក្នុងសន្និសីទមួយក្នុងរដ្ឋធានី Bandung នៃសាធារណរដ្ឋឥណ្ឌូណេស៊ីកាល ពីឆ្នាំ១៩៥៥ ហើយដែលប្រទេសម៉ារ៉ុកគឺជាស្ថាបនិកមួយរូប។ បណ្តាញនេះក៏មានគោលបំណងធានានូវការគាំទ្ររបស់សភាសម្រាប់ការសម្រេចបាននូវការប្តេជ្ញាចិត្តទាំងនេះ ដោយបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងសភានៃរដ្ឋជាសមាជិកនៃចលនា ក៏ដូចជាតាមរយៈការលើក កម្ពស់ការទូតសភារវាងស្ថាប័នសភាអន្តរជាតិនានា ដើម្បីពង្រីកការសម្របសម្រួលអន្តរសភា ជាពិសេសទាក់ទងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។ សនិ្នសីទដំបូងនេះនឹងធ្វើការពិនិត្យជាក់ស្តែងដើម្បីអនុម័តលើវិធាននៃនីតិវិធីបណ្តាញសភា ក៏ដូចជាការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានចំនួន៣រូប ដោយគិតគូរពីតំណាង ភូមិសាស្រ្តនៃសមាជិករបស់ខ្លួន។ យោងតាម​ប្រភព​ដដែលបានឱ្យដឹងថា គណៈប្រតិភូសភាម៉ារ៉ុក ដឹកនាំដោយប្រធានសភាតំណាង រួមនឹងលោក Thami Ouazzani Touhami មេដឹកនាំនៃគណបក្ស  the National Rally of Independents (RNI) និងលោក Mohamed Hjira មេដឹកនាំនៃគណបក្ស the Authenticity and Modernity(PAM)៕

                                                                                    ព័ត៌មានសភាអន្តរជាតិ ០៤-០៧-២២-ផាត់ ត្រដែត

  ប្រែសម្រួលពី៖ https://www.einnews.com/amp/pr_news/579340771/lower-house-speaker-participates-in-first-conference-of-nam-parliamentary-network-in-azerbaijan



អត្ថបទពាក់ព័ន្ធ៖

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`