logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស MONTENEGRO / មើលលម្អិត
ម៉ុងតេណេហ្គ្រោ បោះឆ្នោតជ្រើសតាំងសមាជិកសភាមុនកាលកំណត់
 

ពលរដ្ឋម៉ុងតេណេហ្គ្រោបោះឆ្នោតជ្រើសតាំងសមាជិកសភា នាថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣

ពលរដ្ឋម៉ុងតេណេហ្រ្គោបានឆ្ពោះទៅកាន់ស្ថានីយបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំងសមាជិកសភានីតិកាលថ្មីមុនកាលកំណត់។ អ្នកចុះឈ្មោះបោះឆ្នោតជាង ៥៤២, ០០០នាក់ បានធ្វើការសម្រេចចិត្តលើសមាជិកសភា ៨១រូប នៅក្នុងការបោះឆ្នោតសកលលើកទី៦ ចាប់តាំងពីប្រទេស​មួយ​នេះ​បានផ្លាស់ប្តូរមកប្រើប្រព័ន្ធពហុបក្ស ក្នុងឆ្នាំ១៩៩០។ ក្រុមចម្រុះ និងគណបក្សចំនួន ១៥ កំពុងតែប្រកួតប្រជែងគ្នា ក្នុងពេលដែលការបោះឆ្នោតបើកនៅ ម៉ោង ៧៖០០នាទីព្រឹក និងបិទនៅម៉ោង ៨៖០០នាទីយប់។ តាមទិន្នន័យចេញពីគណៈកម្មការរៀបចំការ​បោះឆ្នោត មានអ្នកចុះឈ្មោះបោះឆ្នោតជាង ៥៤២,០០០នាក់មានសិទ្ធិបោះឆ្នោតនៅឯស្ថានីយបោះឆ្នោត ១,០៣៨ នៅទូទាំងប្រទេស។ ការបោះឆ្នោតសកលមុនកាលកំណត់ ត្រូវបានស្នើឡើងដោយលោក Milo Djukanovic អតីតប្រធានាធិបតីម៉ុងតេណេហ្រ្គោ នៅចំពោះមុខនៃការបោះឆ្នោតដកសេចក្តីទុកចិត្តពី​រដ្ឋាភិបាល​ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Dritan Abazovic។ នេះគឺជាលើកដំបូងហើយ ដែលគណបក្ស​គាំទ្រលោកខាងលិច DPS ដែលកាន់អំណាចជាច្រើនទសវត្សរ៍នឹងប្រកួតប្រជែងនៅក្នុងការ​បោះឆ្នោត​ដោយ​គ្មានលោក Abazovic ដែលជាមេដឹកនាំគណបក្សមួយនេះជាច្រើនឆ្នាំមកហើយ  ប៉ុន្តែបានលាលែងតំណែងពី​ប្រធានគណបក្ស កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។ គណបក្ស DPS គឺជាផ្នែកមួយនៃសម្ព័ន្ធភាព Together bloc រួមជាមួយនឹងដៃគូជាប្រពៃណីរបស់ ខ្លួន គឺគណបក្សសេរីនិយម LP  ក្រុមចម្រុះអាល់បានី  និងគណបក្សសង្គមប្រជាធិបតេយ្យ។ នេះក៏ជាលើក ទី១ ផងដែរដែលគណបក្សនិយមកណ្តាលគឺគណបក្ស  Europe Now ដឹកនាំដោយលោក Jakov Milatovic ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២ កាលពីថ្ងៃទី០២ ខែមេសា បានចូលរួមក្នុង​ការបោះឆ្នោតសកល។ គណបក្ស Europe Now បាននាំមុខនៅក្នុងការបោះឆ្នោត ចាប់តាំងពីលោក Milatovic បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីមក បើទោះបីជាគេមិនរំពឹងថា គណបក្សនេះនឹងទទួល​បាន​អាសនៈគ្រប់គ្រាន់នៅក្នុងសភា  ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយតែឯងបានក៏ដោយចុះ។ គួរបញ្ជាក់ផងដែរថា មានក្រុមចម្រុះ និងគណបក្សចុះបញ្ជីចំនួន ១៥ កំពុងតែប្រកួតប្រជែងគ្នាដែល ប្រមាណ​ជាពាក់កណ្តាលគឺជាគណបក្សដែលបានឆ្លងផុតកម្រិតកំណត់អប្បបរមា ៣% នៃការបោះឆ្នោត​ដើម្បីអាច​ទទួលបានអាសនៈនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាកាលពីខែសីហា ឆ្នាំ២០២០៕                                                                                                   ព័ត៌មានសភាទ្វីបអឺរ៉ុប ១២-០៦-២៣- ឈាវ សុផាត  ប្រែសម្រួលពី៖ https://www.aa.com.tr/en/europe/montenegro-holds-snap-parliamentary-elections/2919551


អត្ថបទពាក់ព័ន្ធ៖

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`