logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស MONTENEGRO / មើលលម្អិត
ប្រតិភូអង្គការ OSCE ប្រចាំនៅម៉ុងតេណេហ្រ្គោ បណ្តុះបណ្តាលបុគ្គលិកសភា ពីការអនុវត្តការតាក់តែងច្បាប់ប្រជាធិបតេយ្យ
 

សិក្ខាសាលាស្តីពីការអនុវត្តការតាក់តែងច្បាប់ប្រជាធិបតេយ្យ

នីតិវិធីចាំបាច់អ្វីខ្លះដែលត្រូវអនុវត្តក្នុងការធ្វើសេចក្តីព្រាងច្បាប់បឋម និងការចាត់វិធានការអ្វីខ្លះ​ដែលសភា​គួរតែធ្វើក្នុងការពិនិត្យ​ពិចារណា​លើសំណើច្បាប់ គឺជាមូលបទដែលត្រូវលើកមកបានពិភាក្សា នៅក្នុងសិក្ខា​សាលាស្តីពីការអនុវត្តការតាក់តែងច្បាប់ប្រជាធិបតេយ្យ និងតួនាទី​ត្រួតពិនិត្យរបស់សភា រៀបចំឡើងដោយ​ប្រតិភូរបស់អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប (OSCE) ប្រចាំនៅសាធារណរដ្ឋ​ម៉ុងតេណេ​ហ្រ្គោ កាលពីថ្ងៃពុធ-ព្រហស្បតិ៍ ទី២៤-២៥ ខែឧសភាឆ្នាំ២០២៣ នៅក្នុងរដ្ឋធានី ប៉ូដហ្គោរីកា ប្រទេស​ម៉ុងតេណេហ្រ្គោ។ មន្រ្តីមកពីគណៈកម្មាធិការជំនាញរបស់សភាម៉ុងតេណេហ្រ្គោប្រមាណ ១៥រូប បានបន្តពិភាក្សាជាមួយអ្នក​ជំនាញការ ២រូប របស់ប្រតិភូ​អង្គការ OSCE ដែលផ្តួចផ្តើមឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២២​ដើម្បីពង្រឹង​បន្ថែម​នូវ​ជំនាញរបស់ពួកគេក្នុងការធ្វើសេចក្តីព្រាងច្បាប់ និងការ​ពិនិត្យមើលឡើងវិញលើការ​តាក់តែង​ច្បាប់។ អង្គសិក្ខាសាលាក៏បានពិភាក្សាផងដែរ ពីតួនាទីរបស់សភានៅក្នុងការធ្វើសមាហរណកម្មរបស់​សហភាពអឺរ៉ុប និងការពិនិត្យពិចារណាលើរបាយការណ៍របស់ស្ថាប័នឯករាជ្យនានា។ លោកស្រី Dominique Waag ប្រធានប្រតិភូអង្គការ OSCE បានថ្លែងក្នុងពិធីបើកសិក្ខាសាលាថា គោលការណ៍គ្រឹះនៃការតាក់តែង​ច្បា​ប់​ប្រជាធិបតេយ្យ ត្រូវបានបង្កប់នៅក្នុងការប្តេជ្ញាចិត្តរបស់អង្គការ OSCE។ ការតាក់តែងច្បាប់គួរតែត្រូវបានកំណត់និយមន័យឱ្យបានល្អមាន​តម្លាភាព ប្រសិទ្ធភាព និងអាច អនុវត្តបាន បង្កើតឡើងតាមរយៈដំណើរការប្រជាធិបតេយ្យដែលបើកចំហ បរិយាប័ន្ន ការពិគ្រោះយោបល់ និងប្រកាន់​ខ្ជាប់​នូវសិទ្ធិមនុស្ស។ នៅពេលដែលការតាក់តែងច្បាប់បានល្អវានឹងពង្រឹងការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ និងអភិបាលកិច្ចល្អ។ ច្បាប់មួយ​ដែលល្អ គឺបានមកពីដំណើរការតាក់តែងច្បាប់បានល្អ។ លោកស្រី Waag បានថ្លែងបន្ថែមថា តម្លាភាព និងការទទួលខុសត្រូវរបស់ច្បាប់ បង្កើននូវទំនុកចិត្ត ពីសាធារណជននៅក្នុងស្ថាប័នប្រជាធិបតេយ្យ។ ធាតុទាំងបី នៃភាពស្របច្បាប់ ភាពត្រឹមត្រូវ និងតម្លាភាព​ត្រួតស៊ីគ្នា ប៉ុន្តែជាសំខាន់ច្បាប់ត្រូវតែបំពេញឱ្យធាតុទាំងបី។ ការពង្រឹងមុខងារសភា​ក្នុងការត្រួតពិនិត្យ​និង​តាក់តែងច្បាប់ ដែលរួមទាំង ការពង្រឹងសមត្ថភាពជំនាញរបស់បុគ្គលិកសភា គឺជាផ្នែកមួយដ៏សំខាន់នៃ​ការងារ​របស់ប្រតិភូ​អង្គការ OSCE ក្នុងការគាំទ្រដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសម៉ុងតេណេហ្រ្គោ៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៦-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.osce.org/mission-to-montenegro/544477


អត្ថបទពាក់ព័ន្ធ៖

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`