logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស MONACO / មើលលម្អិត
ប្រធានព្រឹទ្ធសភាម៉ារ៉ុក និងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសម៉ារ៉ុក ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី
 

លោក Enaam Mayara (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Li Changlin

លោក Enaam Mayara ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រម៉ារ៉ុក បានជួបពិភាក្សាការងារជាមួយ លោក Li Changlin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំ​ប្រទេសម៉ារ៉ុក អំពីវិធីសាស្រ្តពង្រឹង កិច្ចសហ​ប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យសភានៅរាជធានីរ៉ាបា ។ ​តាម​ការ​បញ្ជាក់​របស់​សភា​ជាន់​ខ្ពស់បានឱ្យដឹងថា ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានពិនិត្យឡើង វិញនូវ​បញ្ហាអន្តរជាតិ និងតំបន់ដែលមានផលប្រយោជន៍រួម ដោយបាន​លើកឡើងពីភាពស៊ីជម្រៅ និងភាពរឹងមាំ​នៃ​ទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសម៉ារ៉ុក និងប្រទេសចិន ដែលបានមើលឃើញសករាជថ្មីចាប់តាំង​ពីដំណើរ​ទស្សនកិច្ចជា​ប្រវត្តិសាស្ត្ររបស់ព្រះមហាក្សត្រ Mohammed VI ទៅកាន់រដ្ឋធានីប៉េកាំងកាល ពីឆ្នាំ២០១៦​។​ ភាគីទាំងពីរក៏បានសម្តែងនូវឆន្ទៈរួមក្នុងការពង្រឹងបន្ថែម​ទៀតនូវសកម្មភាព​ជំរុញការអភិវឌ្ឍ ទំនាក់ទំនង​លើ​​វិស័យផ្សេងៗ ដោយសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការបន្តកិច្ចប្រជុំសភា និងការទំនាក់ទំនងនយោបាយ គោលបំណងគឺពង្រឹង​ទំនាក់ទំនង​ទ្វេភាគីលើកម្រិតសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងពង្រីក អ័ក្សនៃកិច្ចសហ​ប្រតិបត្តិការ ដើម្បីលើកកម្ពស់ភាពជាដៃគូរវាងប្រទេសទាំងពីរឱ្យកាន់តែខ្ពស់ឡើង ដែលពោរពេញ​ដោយសក្តានុពលដ៏ធំធេង។ ប្រភពដដែលបានឱ្យដឹងថា លោក Changlin បានសម្តែងក្នុងន័យ សុទិដ្ឋិនិយម​របស់លោកអំពីអនាគតដ៏មានសក្តានុពលនៃទំនាក់ទំនង​សេដ្ឋកិច្ចរវាងប្រទេសម៉ារ៉ុក និងប្រទេសចិន ជាពិសេស​ក្នុងវិស័យឧស្សាហកម្ម និងទេសចរណ៍ ដោយសរសើរព្រះរាជសារដែលផ្ញើទៅកាន់អ្នកចូល រួមនៃ “ទិវាឧស្សា​ហកម្មជាតិ” លើកទីមួយ។ ប្រភពដដែលបានឱ្យដឹងទៀតថា លោក Changlin ក៏បាន ស្វាគមន៍ចំពោះការអនុម័តលក្ខន្តិកៈវិនិយោគ ដែលយោងទៅ​តាមលោកដែលជា​ចំណុច​សំខាន់មួយ ដែល អាចជួយសម្រួល និងពង្រឹងវត្តមានរបស់ក្រុមហ៊ុនចិននៅក្នុងសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងវិស័យឧស្សាហ កម្ម។ ប្រភពដដែលបានបន្ថែមទៀតថា មន្រ្តីការ​ទូតចិនក៏បានសាទរចំពោះសក្ដានុពលនៃការទូតផ្លូវការ និង សភានៃប្រទេសម៉ារ៉ុក និងការអនុវត្តរបស់ភាគីទាំងពីរក្នុងការការពារបូរណភាពទឹកដីរបស់​ព្រះរាជាណាចក្រ។ ឆ្លៀតក្នុឱកាសនោះ លោក Mayara បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការចូលរួមសកម្មភាពរួមគ្នា និងរួមសហការគ្នាក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងអភិវឌ្ឍពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ទំនាក់ទំនង នយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដោយកោតសរសើរក្នុងបរិបទនេះ ដែលវត្តមានដ៏មានប្រសិទ្ធ ភាពរបស់ក្រុមហ៊ុនចិន និងការរួម​ចំណែករបស់ពួកគេក្នុងការបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋ កិច្ច និងសង្គមរបស់ប្រទេសម៉ារុក....៕ http://ព័ត៌មានសភាទ្វីបអាមេរិក ០៣-០៤-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.einnews.com/amp/pr_news/625346984/upper-house-speaker-chinese-amb-to-morocco-discuss-bilateral-cooperation


អត្ថបទពាក់ព័ន្ធ៖

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`