logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស MALDIVES / មើលលម្អិត
សមាជិកសភាម៉ុលដាវី៖ គ្មានបញ្ជីឈ្មោះហាមឃាត់មន្រ្តីរុស្ស៊ី ចូលក្នុងប្រទេសរបស់ខ្លួន ត្រូវបានសភាអនុម័តនោះឡើយ
 

លោក Vladimir Voronin អតីតប្រធានាធិបតីម៉ុលដាវី និងជាសមាជិកសភាម៉ុលដាវី

លោក Vladimir Voronin អតីតប្រធានាធិបតីនៃសាធារណរដ្ឋាម៉ុលដាវី និងជាសហប្រធាននៃក្រុមសមាជិកសភាគណបក្សប្រឆាំង នៃជនកុម្មុយនិស្ត និងជនសង្គមនិយម បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌ មានរុស្ស៊ី Sputnik ថា  សភាម៉ុលដាវីមិនបានបោះឆ្នោតលើការហាមឃាត់លោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី និងមន្រ្តីរុស្ស៊ី ដទៃទៀតឱ្យចូលក្នុងប្រទេសរបស់ខ្លួននោះឡើយ។ កាលពីសប្តាហ៍មុន លោក Dorin Recean នាយករដ្ឋមន្រ្តីម៉ុលដាវីបានថ្លែងថា សភាម៉ុលដាវីបាន រៀបចំបញ្ជីឈ្មោះមន្រ្តីមកពីប្រទេសរុស្ស៊ី ដែលត្រូវបានហាមចូលក្នុង ប្រទេសម៉ុលដាវី។ លោក Vladimir Voronin បានថ្លែងថា “យើងមិនដែលបានឃើញបញ្ជីនោះទាល់តែសោះ ដូចដែលនាយករដ្ឋមន្រ្តីរបស់យើងបានថ្លែងថា ក្នុងបញ្ជីនោះ រួមមានទាំង លោក Vladimir Putin ផងនោះ។ វាមិនធ្លាប់ត្រូវបានសភាបោះឆ្នោតអនុម័តនោះឡើយ យើងគ្រាន់តែបានឮនូវសេចក្តីថ្លែងការណ៍ផ្ទាល់មាត់ពាក់ព័ន្ធនឹងបញ្ជី នោះពីរដ្ឋាភិបាលតែប៉ុណ្ណោះ។ គ្មានឯកសារបញ្ជាក់ ហើយក៏គ្មានសមាជិកសភាណាម្នាក់បានដឹងអ្វីទាំងអស់”។ លោក Vladimir Voronin ក៏បានថ្លែងផងដែរថា អាជ្ញាធរម៉ុលដាវីអាចធ្វើការសម្រេចចិត្តបែបនោះ ដោយខ្លួនឯងបាន ព្រោះពួកគេទទួលបានថវិកា និងឥណទាន​ពីប្រទេសលោកខាងលិច។ លោក Vladi mir Voronin បានកត់សម្គាល់ថា អ្នកកាន់អំណាច​បច្ចុប្បន្ននៅក្នុងប្រទេសម៉ុលដាវីមិនអាចធ្វើការសម្រេច ចិត្តដោយឯករាជ្យនៅក្នុងកិច្ចការអន្តរជាតិ ហើយអាចត្រឹមតែអនុវត្តបានតាមការចង្អុលបង្ហាញពីសហភាពអឺរ៉ុប នៅក្នុងគោលនយោបាយក្រៅប្រទេសតែប៉ុណ្ណោះ។ “ប្រសិនបើមានការបង្គាប់បញ្ជាពីសហភាព អឺរ៉ុបមកាន់អាណានិគមរបស់ខ្លួនឱ្យចាត់វិធានការប្រឆាំងនឹងរុស្ស៊ី និងមន្រ្តីរុស្ស៊ី នោះអាជ្ញាធរម៉ុលដាវីនឹងបំពេញតាម។ អ្វីដែលយើងមិនយល់នោះគឺថា តើបញ្ជីនោះគឺពិតជាត្រូវបានអនុវត្តន៍តាមឬយ៉ាងណា បើពួកគេអនុវត្តន៍តាមបញ្ជីដែលធ្វើឡើងនៅក្នុងទីក្រុងព្រុចស៊ែល ឬនៅក្នុងសហរដ្ឋអាម៉េរិក នោះនឹងគ្មានអធិបតេយ្យភាពអ្វីទាំងអស់ ហើយគ្មានឯករាជ្យភាពអ្វីទេនោះទេ“។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ លោក Lilian Darii  ឯកអគ្គរដ្ឋទូតម៉ុលដាវី ប្រចាំប្រទេសរុស្ស៊ី ត្រូវបានកោះហៅទៅក្រសួងការបរទេសរុស្ស៊ីពាក់ព័ន្ធនឹងការបណ្តេញអ្នកការទូតរស្ស៊ីពីសំណាក់ទីក្រុង Chisinau។ សហព័ន្ធរុស្ស៊ីបានសម្រេចចិត្តមិនឱ្យមន្រ្តីម៉ុលដាវីមួយចំនួនចូលប្រទេសរបស់ខ្លួន ដើម្បីឆើ្លយតបទៅនឹងទីក្រុង Chisinau ដែលចូលជាមួយសហភាពអឺរ៉ុបដាក់ទណ្ឌកម្មមកលើរុស្ស៊ី៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៣-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/moldovan-lawmaker-says-no-list-of-banned-russ-1685023.html


អត្ថបទពាក់ព័ន្ធ៖

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`