logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស MALAYSIA / មើលលម្អិត
សមាជិកសភាអាស៊ីអាគ្នេយ៍ទទូចឱ្យរដ្ឋាភិបាលម៉ាឡេស៊ី និរាករណ៍ច្បាប់គាបសង្កត់មួយចំនួន ដែលចែងពីបទល្មើស ព្រហ្មទណ្ឌចំពោះអ្នករិះគន់រាជរដ្ឋាភិបាល
 

សមាជិកសភាអាស៊ីអាគ្នេយ៍ទទូចឱ្យរដ្ឋាភិបាលម៉ាឡេស៊ីនិរាករណ៍ច្បាប់បង្ក្រាបមួយចំនួន

ដែលចែងពីបទល្មើសព្រហ្មទណ្ឌចំពោះអ្នករិះគន់រដ្ឋាភិបាល

ធានីកូឡាឡាំពួ៖ សមាជិកសភាមកពីតំបន់អាស៊ីអាគ្នេយ៍ កំពុងតែទទូចឱ្យរាជរដ្ឋាភិបាល                           នៃសហព័ន្ធ​​​​​​​​ម៉ាឡេស៊ី​ថ្មីនិរាករណ៍ច្បាប់មួយចំនួន ដែលពួកគេតែងតែបង្ក្រាបជារឿយៗលើក្រុមអ្នក               រិះគន់ រួមទាំង សមាជិកសភា និងក្រុមអង្គការសិទ្ធិនុស្ស ផងដែរ។ សមាជិកសភាទាំងនោះ កំពុងតែអំពាវនាវឱ្យរដ្ឋាភិបាលម៉ាឡេស៊ី បង្ហាញនូវការប្តេជ្ញាចិត្តរបស់​ខ្លួន​ចំពោះ​ការគោរពសិទ្ធិមនុស្ស ដោយការនិរាករណ៍ច្បាប់ស្តីពី ការបង្កចលាចលឆ្នាំ១៩៤៨ និងច្បាប់ស្តីពី ទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទូទៅឆ្នាំ១៩៨៨។ ច្បាប់ស្តីពី ការបង្កចលាចល ដែលត្រូវបានអនុវត្តន៍ទោសជាប់ពន្ធនាគាររហូតដល់ ៧ ឆ្នាំ ចំពោះ​បទល្មើស​ប្រើពាក្យគ្រោតគ្រាត ដែលត្រូវបានអនុវត្តន៍ដោយអតីតរដ្ឋាភិបាលនៃគណបក្ស National Barisan ដើម្បីចាប់ខ្លួនអ្នករិះគន់នានា រួមទាំង ក្រុមអ្នកការពារសិទ្ធិមនុស្ស, អ្នកសារព័ត៌មាន អ្នកសិក្សា​ស្រាវជ្រាវ និងអ្នកច្បាប់នានា ផងដែរ។ ជាឧទាហរណ៍ កាលពីឆ្នាំ២០១៦ លោក Tian Chua សមាជិកសភាតំណាង មកពីគណបក្សយុត្តិធម៌​ប្រជាជន និងសមាជិកសភាអាស៊ាន​ទទួលបន្ទុកសិទ្ធិមនុស្សជាច្រើនរូប (APHR) ត្រូវបានកាត់ទោសឱ្យ​ជាប់ពន្ធនាគាររយៈពេល ៣ ខែ និងពិន័យជាប្រាក់ជាង ៤០០​ ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីការថ្លែង​ប្រឆាំងនឹងជាតិសាសន៍និយម និងអំពើពុករលួយ។ សមាជិកសភាទាំងនោះ បានសម្តែងនូវការព្រួយ​បារម្ភ​អំពីច្បាប់ស្តីពី ទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទូទៅ ដែលកំណត់អំពីទោស​ព្រហ្មទណ្ឌតាម​ប្រព័ន្ធអនឡាញថា ជារឿងអាសអាភាស, មិនត្រឹមត្រូវ, ភូតកុហក, ការគំរាមកំហែង ឬការវាយ​ប្រហារ​ដោយ​ប្រើពាក្យគ្រោតគ្រាត ធ្វើឱ្យខ្លួនមានការឈឺចាប់ចំពោះការប្រើប្រាស់ពាក្យមិនសមរម្យទាំងនេះ៕

​                 ព័ត៌មានសភាទ្វីបអាស៊ី ២៧-០២-២៣-កែវ ធាវី ​ ប្រែសម្រួលពី៖ https://www.theonlinecitizen.com/2023/02/26/southeast-asian-lawmakers-urge-malaysia-to-repeal-repressive-laws-



អត្ថបទពាក់ព័ន្ធ៖

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`