logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស LITHUANIA / មើលលម្អិត
ប្រែក្លាយសភា ទៅជាសភាបៃតង៖ បទពិសោធន៍របស់សភាប្រទេសលីទុយអានី ក្នុងការកាត់បន្ថយកាបូន
 

បើប្រៀបធៀបជាមួយសភា នៃប្រទេសភូមិផងរបងជាមួយគ្នាក្នុងទ្វីបអឺរ៉ុប អាគារសភារបស់សាធារ- ណរដ្ឋលីទុយអានី ហាក់មានភាពចំណាស់បន្តិច ពីព្រោះវាត្រូវបាន​សាងសង់​​លើកដំបូងក្នុង ឆ្នាំ១៩៧៦។ ទោះជាយ៉ាងនេះក្តី The Seimas (សភាលីទុយអានី)នៅតែមានលទ្ធភាពប្រើប្រាស់វិធីសាស្រ្តមួយចំនួន ដើម្បីកាត់បន្ថយកាបូន ទាំងក្នុង​ក្របខណ្ឌសំណង់អាគារ និងប្រតិបត្តិការការងារសភា។ ទាំងនេះ គឺរួមមាន ការគិតគូរឡើងវិញអំពីការប្រើប្រាស់ថាមពល ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែល​មានចីរភាព​ជាងមុន និងការគ្រប់គ្រងសំរាម។ ការប្រើប្រាស់អគ្គិសនី និងថាមពល(Electricity ann Energy Consumption) ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពល សភាលីទុយអានី បានទិញឧបករណ៍ផលិតអគ្គិសនីដែលដើរដោយ​ពន្លឺព្រះអាទិត្យ មានសមត្ថភាពផលិតអគ្គិសនីបាន៣២៨.២៨​គីឡូវ៉ាត់។ ឧបករណ៍ផលិតអគ្គិសនីថ្មីនេះ ជួយកាត់បន្ថយបានយ៉ាងខ្លាំងនូវដានកាបូន(cabon footprint)។ បច្ចុប្បន្ននេះ អាជ្ញាធរសភាលីទុយអានី ធានាថាប្រព័ន្ធផ្តល់ខ្យល់​ត្រជាក់ក្នុងសភាអាគារសភា ត្រូវបានគ្រប់គ្រងដោយស្វ័យប្រវត្តិ ដោយផ្អែកលើ​សីតុណ្ហភាព និងសម័យប្រជុំសភា។ ដូចគ្នានេះដែរ ទីកន្លែងភាគច្រើនក្នុងសភា ត្រូវបានបំពាក់​ដោយ​ឧបករណ៍​បំភ្លឺស្វ័យប្រវត្តិ បិទ-បើកទៅតាមសកម្មភាពរបស់មនុស្ស។ ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលវិញ សភាលីទុយអានី បានធ្វើទំនើបកម្មម៉ាស៊ីនកំដៅដោយ​កំណត់​មិនឱ្យកំដៅទឹកលើសពី៥០អង្សាសេ។ ការអនុវត្តលទ្ធកម្ម(Procurement Practices) អ្នកផ្តល់សេវាជូនសភាលីទុយអានី ត្រូវតែជាសេវាករ ដែលផ្តល់អាទិភាពចម្បងដល់ការថែរក្សាបរិ- ស្ថាន។ ឧទាហរណ៍ ក្រុមហ៊ុនដែលផ្គត់ផ្គង់សេវាចំណីអាហារ ដល់សភាលីទុយអានី សម្រាប់គ្រប់កម្មវិធីសង្គម គឺត្រូវតែប្រើប្រាស់នូវចាន សម ស្លាបព្រា ពែង...ដែលអាចប្រើប្រាស់ទៀតបាន។ សំរាមដែលកើតចេញពី​ការ​ផលិតអាហារ និងការរៀបចំកម្មវិធីនេះទៀតសោត ត្រូវតែសំរាមដែលអាចយកទៅកែច្នៃ​ប្រើឡើង​វិញបាន។ បើជាម្ហូបដែលនៅសល់ ត្រូវតែយកទៅកែច្នៃធ្វើជាជីកំប៉ុស។ ទំនិញដែលផ្គត់ផ្គង់ឱ្យសភា ត្រូវតែវិចខ្ចប់ដោយប្រើប្រាស់វត្ថុធាតុដើមដែលច្នៃប្រើឡើងវិញបាន​ដោយ​អនុលោមតាមច្បាប់ស្តីពីពន្ធលើការបំពុលបរិស្ថាន (Law on Pollution Tax)។ ទំនិញ ឬសម្ភារៈសម្រាប់​ប្រើប្រាស់ក្នុងសភាលីទុយអានី ត្រូវទិញពីក្រុមហ៊ុនដែលគិតគូរដល់បរិស្ថាន នៅក្នុងសង្វាក់ផលិតកម្ម​នីមួយៗ​របស់ពួកគេ។ មធ្យោបាយដឹកជញ្ជូន (Transportation) សភាលីទុយអានី បានតម្លើងស្ថានីយបញ្ចូលអគ្គិសនីសម្រាប់រថយន្តអគ្គិសនីជាច្រើនទីតាំង ហើយមាន​គម្រោង​​​​​​​​​ធ្វើ​ទំនើបកម្មមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន ក្នុងអំឡុង​ពេល៣ឆ្នាំខាងមុខ ផ្អែកលើកញ្ចប់ថវិកា ដែលខ្លួនមាន។ ឌីជីតាល់វូបនីយកម្ម (Degitalization) ការធ្វើឌីជីតាល់វូបនីយកម្ម ធ្វើឱ្យសភាលីទុយអានី ប្រើប្រាស់ក្រដាសតិចជាងមុន។ ឧទាហរណ៍ គ្រប់របៀប​វារៈ​នៃ​កិច្ចប្រជុំរបស់គណៈកម្មាធិការសភា ត្រូវបានចែក​ជូន​តាមប្រព័ន្ធអេឡិចត្រូវនិច៕ http://ព័ត៌មានពីសហភាពអន្តរសភា(IPU) ១១-០៦-២៣- តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/case-studies/2023-06/greening-parliament-how-lithuanias-seimas-decarbonizing


អត្ថបទពាក់ព័ន្ធ៖

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`