logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស KUWAIT / មើលលម្អិត
អាល់ហ្សេរី ចាប់ផ្តើមដំណើរការក្រុមមិត្តភាពសភាអាល់ហ្សេរី-កូវ៉ែត ដើម្បីលើកកម្ពស់ចំណងទាក់ទងរវាងសភានៃប្រទេសទាំងពីរ
 

សភាអាល់ហ្សេរីចាប់ផ្តើមដំណើរការក្រុមមិត្តភាពសភាកូវ៉ែត-អាល់ហ្សេរី

កាលពីថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ សភាប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត​អាល់ហ្សេរី បានចាប់ផ្តើមដំណើរការក្រុមមិត្តភាព​សភា​អាល់ហ្សេរី​-កូវ៉ែត ដើម្បីលើកកម្ពស់ចំណង​ទាក់ទង​សភារវាងប្រទេសទាំងពីរ និងដើម្បីចែករំលែកបទពិសោធលើគ្រប់កម្រិតទាំងអស់។ ថ្លែងសុន្ទរកថា ក្នុងឱកាសនោះ លោក Ammari Abdullah អនុប្រធានសភាប្រជាជនអាល់ហ្សេរីបានថ្លែងថា ចំណងទាក់ទងរវាងប្រទេសទាំងពីររំលឹកដល់​ស្លាកស្នាម​នៃដំណាក់កាលការតស៊ូប្រឆាំងនឹង អាណានិគម​និយមបារាំង ដោយលោកថ្លែងសំដៅដល់កិច្ចខិតខំប្រឹងប្រែងរបស់កូវ៉ែតដើម្បីគាំទ្របដិវត្ត​ប្រជាជន​អាល់ហ្សេ​រីប្រឆាំងនឹង​អាណានិគម​និយមបារាំង។ លោក Abdullah បានកត់សម្គាល់ថា កិច្ចសហប្រតិ​បត្តិការ​​​​នយោបាយ និងសេដ្ឋកិច្ច រវាងភាគីទាំងពីរបានបន្តឡើងវិញ បន្ទាប់ពីទទួលបាន​ឯករាជ្យដើម្បី សម្រេចបាន​ការ​អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ចំណងទាក់ទងទ្វេភាគីឈរលើកិច្ចសហប្រតិបត្តិការ មិត្តភាព និងការ​គោរពគ្នាទៅវិញទៅមក ក៏ដូចជាការចែក​រំលែកទស្សនៈគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងកិច្ចការតំបន់ និង​អន្តរជាតិ។ លោក Abdullah បានថ្លែងថា ប្រទេសទាំងពីរទន្ទឹងរង់ចាំកសាងភាពជាដៃគូដ៏ល្អនឹងគ្នា ជាពិសេស បន្ទាប់ពី​ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Abdelmadjid Tebboune ប្រធានាធិបតីអាល់ហ្សេរីទៅកាន់​ប្រទេស​កូវ៉ែត កាលពីខែកុម្ភៈ ឆ្នាំ២០២២កន្លងមក។ លោក Abdullah លើកតម្កើងពីចំណងទាក់ទងសភា ដ៏ល្អរវាង​ប្រទេស​ទាំងពីរ តាមរយៈការពង្រឹងសកម្មភាពផ្សេងៗ ដូចជា ទស្សនកិច្ចផ្លូវការ វគ្គបណ្តុះបណ្តាល និងកិច្ច​ពិភាក្សារវាងប្រធានស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ លើវិស័យ​ផ្សេងៗជាដើម។ សម្រាប់ភាគីកូវ៉ែត លោក Khaled Al-Yoha ភារធារីស្តីទីស្ថានទូតកូវ៉ែតប្រចាំប្រទេសអាល់ហ្សេរី បានហៅ​ចំណងទាក់ទងរវាងកូវ៉ែតអាល់ហ្សេរីថាប្រៀបបាននឹង “បងប្អូន​ដ៏ខ្លាំងក្លា​ និងជាប្រវត្តិសាស្ត្រ”។ លោក Al-Yoha បានគូសបញ្ជាក់ថា ការចាប់ផ្តើមដំណើរការក្រុមមិត្តភាពសភាកូវ៉ែត-អាល់ហ្សេរី ធ្វើឡើងដើម្បីពង្រឹង​ចំណងទាក់ទង​រវាង​ប្រទេសកូវ៉ែត និងអាល់ហ្សេរី៕ http://ព័ត៌មានសភាទ្វីបអាហ្រ្វិក ៣០-០៣-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1105889284/Algeria-Launches-Kuwaiti-Algerian-Parliamentary-Group-To-Boost-Ties


អត្ថបទពាក់ព័ន្ធ៖

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`