logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស KUWAIT / មើលលម្អិត
ព្រះរាជទាយាទនៃរដ្ឋកូវ៉ែត ប្រកាសរំលាយសភា
 

ព្រះអង្គម្ចាស់ Sheikh Mishal Al-Ahmad Al-Jaber Al-Sabah ព្រះរាជទាយាទនៃរដ្ឋកូវ៉ែត

ស្ថានីយទូរទស្សន៍ផ្លូវការរបស់រដ្ឋកូវ៉ែតបានផ្សព្វផ្សាយថា កាលពីថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ ព្រះអង្គម្ចាស់ Sheikh Mishal Al-Ahmad Al-Jaber Al-Sabah ព្រះរាជទាយាទនៃរដ្ឋកូវ៉ែត បានប្រកាស រំលាយសភានៃប្រទេសកូវ៉ែត និងអំពាវនាវឱ្យមានការបោះឆ្នោតសកលមុនកាលកំណត់។ ព្រះអង្គម្ចាស់ Sheikh Mishal បានមានព្រះរាជបន្ទូលក្នុងនាមព្រះចៅមហាម៉ាត់ Sheikh Nawaf Al-Ahmad Al-Jaber Al-Sabah ទាក់ទងនឹងការវិវត្តនយោបាយចុងក្រោយបង្អស់នៅក្នុងប្រទេសកូវ៉ែតថា “យើងបានសម្រេចចិត្តដោយផ្អែកលើសិទ្ធិនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើង ដែលអនុលោមតាមមាត្រា១០៧ នៃការប្រកាសរំលាយសភា និងអំពាវនាវឱ្យមានការបោះឆ្នោតសកលនៅប៉ុន្មានខែខាងមុខនេះ បន្ទាប់​ពី​រៀប​ចំ​ការ​ចាត់​ចែង​ផ្លូវ​ច្បាប់”។ ព្រះអង្គម្ចាស់ Sheikh Mishal បានមានព្រះរាជបន្ទូលបន្ថែមទៀត ថា ព្រះរាជក្រឹត្យរបស់ព្រះចៅមហាម៉ាត់ ស្តីពីការប្រកាសរំលាយរដ្ឋសភានឹងត្រូវចេញ នៅប៉ុន្មានខែខាងមុខនេះ។ ព្រះអង្គម្ចាស់ Sheikh Mishal បានមានព្រះរាជបន្ទូលថា រដ្ឋធម្មនុញ្ញរបស់ប្រទេសកូវ៉ែតមិនអាច បំពានបានទេ។ រដ្ឋធម្មនុញ្ញជាមូលដ្ឋានគ្រឹះនៃភាពស្របច្បាប់នៅក្នុងកតិកាសញ្ញារវាងថ្នាក់ ដឹកនាំ និងប្រជាជន គឺដើម្បីធានាសន្តិសុខ ស្ថិរភាព និងវិបុលភាពរបស់ប្រទេសកូវ៉ែត។ ព្រះអង្គម្ចាស់ ក៏បានអំពាវនាវឱ្យប្រជាជនកូវ៉ែតចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកសភាថ្មី ដែលអាចទទួលខុសត្រូវយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពរដ្ឋ និងសម្រេចបាននូវក្តីសង្ឃឹម ព្រមទាំងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ។ ព្រះអង្គម្ចាស់ Sheikh Mishal ក៏បានអំពាវនាវឱ្យរដ្ឋសភា និងរដ្ឋាភិបាលនាពេលខាងមុខ សហការ សម្របសម្រួល និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ ៕

http://ព័ត៌មានសភាអន្តរជាតិ ២៣-០៦-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220622/69cec712495548888c89830932311866/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`