logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស KAZAKHSTAN / មើលលម្អិត
គណបក្សកាន់អំណាច ទទួលបានអាសនៈភាគច្រើនបំផុត នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាកាហ្សាក់ស្ថាន
 

គណបក្ស Amanat ទទួលបានអាសនៈ ភាគច្រើនក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាកាហ្សាក់ស្ថាន

គណបក្សកាន់អំណាចក្នុងសាធារណរដ្ឋកាហ្សាក់ស្ថាន ទទួលបានសំឡេងឆ្នោតជាងពាក់កណ្តាលនៅ ក្នុងការ​បោះឆ្នោតជ្រើសតាំសមាជិកសភាជាន់ទាប។ នេះបើយោងតាមលទ្ធផលបឋមដែលប្រកាសចេញកាល​ពីថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ប៉ុន្តែអាសនៈសរុបចុងក្រោយនៅមិនទាន់ច្បាស់លាស់នៅឡើយ។ ជាផ្នែកមួយ​នៃ​កំណែទម្រង់នយោបាយនៅក្នុងប្រជាជាតិអាស៊ីកណ្តាលមួយនេះ អាសនៈសភា មួយភាគបី នៅក្នុងការ​បោះឆ្នោតមុនកាលកំណត់នេះត្រូវបានប្រកួតប្រជែងដោយបេក្ខជនឯកត្តបុគ្គលដែលពីមុនមកអាសនៈសភា​ទាំងអស់ត្រូវបានជ្រើសរើសតាមបញ្ជីឈ្មោះរបស់គណបក្ស។ គណៈកម្មការជាតិរៀបចំការបោះឆ្នោតកាហ្សាក់ស្ថានបានថ្លែងថា គណបក្ស Amanat របស់លោក ប្រធានាធិបតី Kassym-Jomart Tokayev ទទួលបាន ៥៣.៩% នៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ គណបក្សចំនួន ៥ ផ្សេងទៀត បានឆ្លងផុតរបាំងចាំបាច់ ៥% ដើម្បីទទួលបានអាសនៈ ក្នុងនោះរួមទាំង គណបក្សដែលស្មោះស្ម័គ្រនឹងលោកប្រធានាធិបតី Tokayev ផងដែរ។ ការបោះឆ្នោតមុនកាលកំណត់បាន​ធ្វើឡើងនៅចំខួប ៤ឆ្នាំ នៃការលាលែងពីតំណែងរបស់ប្រធានាធិបតី Nursultan Nazarbayev ដែលបាន ដឹកនាំប្រទេសចាប់តាំងពីទទួលបានឯករាជ្យ បន្ទាប់ពីការដួលរលំអតីតសហភាពសូវៀតក្នុងឆ្នាំ១៩៩១ និងជាអ្នកដែលបានបង្កើតនូវឥទ្ធិពលដ៏ខ្លាំងក្លាមួយ។ លោក Tokayev ដែលជាអ្នកបន្តវេនពីលោក Nazarbayev ត្រូវបានគេរំពឹងជាទូទៅថានឹងបន្តភាព    ផ្តាច់ការពីលោក Nazarbayev ហើយលោកថែមទាំងបានប្តូរឈ្មោះរដ្ឋធានីជា Nur-sultan ដើម្បីជាកិត្តិយស​ដល់លោកលោកប្រធានាធិបតីមុន។ ប៉ុន្តែទិដ្ឋភាពនយោបាយជាតិបានប្រែប្រួល​ បន្ទាប់ពីរលកនៃ​អំពើហិង្សា​នៅក្នុងខែមករា ឆ្នាំ២០២២ ដែលនៅពេលនោះ បាតុកម្មតវ៉ាដែលដំបូងឡើយធ្វើឡើង​នៅតាមខេត្តដែល​បង្កឡើងដោយសារតែប្រេងឡើងថ្លៃ បានឡោមព័ទ្ធទីក្រុងផ្សេងៗទៀត ជាពិសេស ទីក្រុងពាណិជ្ជកម្ម Almaty និងបានក្លាយទៅជាបាតុកម្មនយោបាយជាចំហ ដូចដែលបាតុករបានស្រែកថា “តាចាស់ចាកចេញទៅ” ដោយ ពួកគេសំដៅដល់លោក Nursultan Nazarbayev ដែលនៅពេលនេះ លោកមានវ័យ៨២ឆ្នាំ។ បាតុករជាង ២០០នាក់បានស្លាប់ ក្នុងពេលដែលនគរបាលប​ង្រាបយ៉ាងឃោរឃៅ។ នៅចំពេលនៃអំពើ​ហិង្សា​លោក Tokayev បានដកលោក Nazarbayev ពីតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិដ៏មាន​ឥទ្ធិពល។ លោកបានប្តូរឈ្មោះរដ្ឋធានីទៅឈ្មោះ Astana ដូចដើមវិញ ហើយសភាបានលុបចោល​ច្បាប់​អភ័យឯកសិទ្ធិរួចផុតពីការកាត់ទោសលោក Nazarbayev និងក្រុមគ្រួសារ។ លោក Tokayev បានផ្តួចផ្តើម​គំនិត​កំណែទម្រង់សភា កាត់បន្ថយអំណាចប្រធានាធិបតី និងកំណត់អាណត្តិប្រធានាធិបតី​បានតែ១​អាណត្តិ​ប៉ុណ្ណោះ (៧ឆ្នាំ)៕

                                                                                                  ព័ត៌មានសភាទ្វីបអឺរ៉ុប ២១-០៣-២៣- ឈាវ សុផាត  ប្រែសម្រួលពី៖ https://abcnews.go.com/International/wireStory/dominant-party-wins-votes-kazakh-parliament-election-97989456



អត្ថបទពាក់ព័ន្ធ៖

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`