logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស KAZAKHSTAN / មើលលម្អិត
ការស្ទង់មតិក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកសភាកាហ្សាក់ស្ថាន រកឃើញគណបក្សចំនួន ៦ ឆ្លងផុតកម្រិតអប្បបរមា
 

រូបភាពធុងឆ្នោត នៃការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងបោះឆ្នោតក្រុមប្រឹក្សាថ្នាក់មូល  

ការស្ទង់មតិក្រោយការបោះឆ្នោតនាថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ នៃការបោះឆ្នោតជ្រើសតាំង​សមាជិកសភានៃសាធារណរដ្ឋកាហ្សាក់ស្ថាន និងការបោះឆ្នោតក្រុមប្រឹក្សាថ្នាក់មូលដ្ឋានបានបង្ហាញថា មានគណបក្សចំនួន ៦ នៃគណបក្សនយោបាយ ១២ ដែលបានឈរឈ្មោះបោះឆ្នោត បានឆ្លងផុត​កម្រិត​អប្បបរមាចាំបាច់ ដើម្បីអាចចូលក្នុងសភាជាន់ទាបបាន។ បើតាមការស្ទង់មតិដែលធ្វើឡើងដោយវិទ្យាស្ថានសមាហរណកម្មអាស៊ីអឺរ៉ុប លើអ្នកបោះឆ្នោត ៣០, ០០០នាក់ នៅស្ថានីយបោះឆ្នោតចំនួន ២០០ រួមមាន ១២៤ស្ថានីយនៅក្នុងទីក្រុង និង៧៦ស្ថានីយនៅតាម​ភូមិ បានរកឃើញថា គណបក្ស Amanat ឈរលំដាប់ទី១ ដោយទទួលបានសំឡេង ៥៣.៤៦%។ គណបក្សប្រជាជនប្រជាធិបតេយ្យ Auyl ឈរលំដាប់ទី២ ដោយទទួលបានសំឡេង ១០.៥២% និង​គណបក្ស Respublika ដែលចូលរួមក្នុងការបោះឆ្នោតជាលើកទី១ ឈរលំដាប់ទី៣ ត្រូវជា ៨.៩% ។ គណបក្សប្រជាធិបតេយ្យ Aq Jol ទទួលបាន ៧.៨៧% គណបក្សប្រជាជនកាហ្សាក់ស្ថាន ៦.២៥% គណបក្សសង្គមប្រជាធិបតេយ្យ ៥.៣១% និងគណបក្ស Baytaq  ៣.២២%។ ជាលទ្ធផល គណបក្ស៦ ក្នុងចំណោមគណបក្សនយោបាយ៧ ដែលឈរឈ្មោះទទួលបានពិន្ទុ ចាំបាច់ ដើម្បីអាចចូលក្នុងសភាបាន។ គណបក្ស Baytaq​ បានបង្ហាញឈ្មោះជាលើកដំបូងក្នុងការ​បោះឆ្នោតក្នុង​នាម​ជាគណបក្សបៃតងមិនអាចរកបានសំឡេងឆ្នោតចាំបាច់ ៥% ដើម្បីអាចចូលក្នុងសភាជាន់ទាប​កាហ្សាក់ស្ថាន​បាន។ ក្នុងអំឡុងពេល១០ថ្ងៃ គណៈកម្មការកណ្តាលរៀបចំការបោះឆ្នោតកាហ្សាក់ស្ថាននឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ។ កាលពី​ថ្ងៃទី១៩ ខែមីនា​ ឆ្នាំ២០២៣ ប្រជាជនកាហ្សាក់ស្ថានបានអញ្ជើញទៅបោះឆ្នោត ដើម្បីជ្រើសរើសតំណាង​របស់ខ្លួនដែលនឹងបំពេញការងារនៅក្នុងសភា   រយៈពេល ៥ឆ្នាំ ក្រោយការបោះឆ្នោតបានបញ្ចប់ ការរាប់​សន្លឹកឆ្នោតបានបន្តធ្វើ។ ការបោះឆ្នោតខាងលើនេះ មានសេចក្តីរាយការណ៍ថា មានអ្នកចេញទៅបោះឆ្នោតតែ ៥៤.១៩% ប៉ុណ្ណោះ ដែលត្រូវបានកត់សម្គាល់ថាមានចំនួនអ្នកចេញទៅបោះឆ្នោតជ្រើសតាំងសមាជិកទាបបំផុតក្នុងប្រវត្តិសាស្រ្តនៅក្នុងប្រជាជាតិមួយនេះ គិតចាប់តាំងពីទទួលបានឯករាជ្យមក៕

                                                                                                    ព័ត៌មានសភាទ្វីបអឺរ៉ុប២០-០៣-២៣- ឈាវ សុផាត   ប្រែសម្រួលពី៖ https://www.aa.com.tr/en/asia-pacific/exit-polls-from-kazakhstan-s-parliamentary-elections-show-6-parties-crossing-threshold/2850355



អត្ថបទពាក់ព័ន្ធ៖

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`