logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស JORDAN / មើលលម្អិត
គណៈប្រតិភូសមាជិកសភាហ្សកដានី ចូលជួបពិភាក្សាការងារ ជាមួយប្រធានសភាអាល់ហ្សេរី
 

គណៈប្រតិភូសមាជិកសភាហ្សកដានី ជួបពិភាក្សាការងារជាមួយប្រធានសភាអាល់ហ្សេរី

រដ្ឋធានីអាល់ហ្សេ៖ កាលពីថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈប្រតិភូសមាជិកសភានៃព្រះរាជាណា​ចក្រ​​​​​​​​​ហ្សកដានីបានចូលជួបជាមួយលោក Ibrahim Boghali ប្រធានសភាប្រជាជននៃសាធារណរដ្ឋ​ប្រជា​ធិបតេយ្យ ប្រជាមានិតអាល់ហ្សេរី  ដើម្បីជជែកពិភាក្សាពីចំណងទាក់ទង និងភាពជាដៃគូសភា។ លោក Mejhim Sqour សមាជិកសភាហ្សកដានី និងជាប្រធានគណៈប្រតិភូសមាជិកសភាបាន លើកឡើង​ពីសារៈសំខាន់នៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសភារវាងសភាហ្សកដានី និងសភា​ប្រជាជន​អាល់ហ្សេរី និងបន្តប្រឹក្សាយោបល់លើកិច្ចការផ្សេងៗជាច្រើនទៀត ជាពិសេស កិច្ចការដើម្បីបុព្វហេតុ​ប្រជាជន​ប៉ាឡេស្ទីន។ លោក Sqour បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាល់ហ្សេរី​ក្នុងការ​ព្យាបាល​ការប្រេះឆា រវាងភាគីប៉ាឡេស្ទីនដើម្បីសម្រេចបាននូវការផ្សះផ្សាមួយដែលឆ្លុះបញ្ចាំង​នូវបញ្ញា​ញាណ​របស់សភាអារ៉ាប់។ លោក Sqour បានកត់សម្គាល់ចំពោះភាពខ្នះខ្នែងរបស់ថ្នាក់ដឹកនាំហ្សកដានី និងអាល់ហ្សេរី ក្នុង ការបង្កើនកិច្ចសហប្រតិបត្តិការ និងបើកជើងមេឃថ្មី ដើម្បីការងារក្នុងវិស័យផ្សេងៗ ដោយបានសង្កត់ធ្ងន់​ពីភាព​ចាំបាច់ក្នុងបើកជើងហោះហើរឡើងវិញរវាងហ្សកដានី និងអាល់ហ្សេរី ដោយសារថា វាមានសារៈ សំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ផ្ទៃក្នុងរវាងប្រទេសទាំងពីរ ជាពិសេស ការដឹកជញ្ជូនឱសថ​តាមផ្លូវអាកាស។  គណៈប្រតិភូសមាជិកសភាហ្សកដានី  បានកោតសរសើរដល់ជំហររបស់អាល់ហ្សេរី ក្នុងការគាំទ្រដល់បុព្វហេតុរបស់ប្រជាជនប៉ាឡេស្ទីន គាំទ្រភាពជាអាណាព្យាបាល​នៃសាសនាឥស្លាមរបស់​រាជវង្សហ្សកដានី និងទីតាំងពិសិដ្ឋនៃសាសនាគ្រិស្ត នៅក្នុងព្រះវិហារឥស្លាម Al-Aqsa Mosque។ ជាការឆ្លើយតប សម្រាប់ភាគីអាល់ហ្សេរី លោកប្រធានសភា Ibrahim Boghali បានបង្ហាញនូវបំណងដ៏មុត​ស្រួចរបស់​សភាប្រជាជនអាល់ហ្សេរី ក្នុងការពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរក្នុង   វិស័យផ្សេងៗ និងបានកោតសរសើរដល់កម្រិតនៃចំណងទាក់ទងទ្វេភាគី៕

ព័ត៌មានសភាទ្វីបអឺរ៉ុប ២១-០២-២៣- ឈាវ សុផាត  ប្រែសម្រួលពី៖ https://en.ammonnews.net/article/63851



អត្ថបទពាក់ព័ន្ធ៖

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`