logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស JAPAN / មើលលម្អិត
សភាជប៉ុន អនុម័តសេចក្តីព្រាងច្បាប់ថវិកាបន្ថែម ដើម្បីដោះស្រាយ បញ្ហាតម្លៃទំនិញ និងតម្លៃប្រេងឥន្ធនៈឡើងថ្លៃ
 

អគារសភានៃប្រទេសជប៉ុន នៅក្នុងទីក្រុងតូក្យូ

កាលពីថ្ងៃអង្គារ ទី៣១ ខែឧសភា​ ឆ្នាំ២០២២ សភាប្រទេសជប៉ុនបានអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីថវិកាបន្ថែមចំនួន ២.៧លានលានយ៉េន(២១ពាន់លានដុល្លារ) សម្រាប់សារពើពន្ធឆ្នាំ២០២២ ដើម្បីដោះស្រាយការកើនឡើងតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារនាពេលថ្មីៗនេះ បន្ទាប់ពីការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ថវិកាបន្ថែម សម្រាប់ឆ្នាំ២០២២ ដែលចាប់ផ្តើមឡើងចាប់ពីថ្ងៃទី១ ខែមេសា នឹងផ្តល់ហិរញ្ញវត្ថុមួយផ្នែកនៃកញ្ចប់ថវិកាស្តាសេដ្ឋកិច្ចបន្ទាន់ ៦.២លានលានយ៉េន ដែលបង្កើតឡើងនៅចុងខែ មេសា ឆ្នាំ២០២២ដែលក្នុងនោះ រួមទាំង វិធានការនានាដូចជា ការឧបត្ថម្ភធនដល់ឈ្មួញលក់ដុំប្រេង ដើម្បីកាត់បន្ថយការកើនឡើងនៃតម្លៃប្រេងលក់រាយ។ សភាជាន់ខ្ពស់ជប៉ុន បានអនុម័តសេចក្តីព្រាងច្បាប់ថវិកាបន្ថែម ដោយសំឡេងភាគច្រើន បន្ទាប់ពីសភាតំណាងបានអនុម័ត កាលពីថ្ងៃសុក្រ សប្តាហ៍មុន។ ថវិកាជិត ១.២លានលានយ៉េននឹងត្រូវបានប្រើប្រាស់ដើម្បីពង្រីកកម្មវិធីឧបត្ថម្ភធនប្រេង រហូតដល់ដំណាច់ខែកញ្ញា។ តម្លៃប្រេងឆៅ បានកើនឡើងដោយ សារតែព្រួយបារម្ភពីការផ្គត់ផ្គង់ ក្រោយពីសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនបានចាប់ផ្តើមឡើងកាលពីចុងខែកុម្ភៈ គួបផ្សំនឹងការនាំចូលប្រេងឆៅ កើនឡើងជិតទ្វេដង នៅក្នុងខែមេសា បើប្រៀបធៀបនឹងខែមេសា ឆ្នាំ២០២១។  រាជរដ្ឋាភិបាល ជប៉ុនសម្រេចរួចហើយ ក្នុងការប្រើប្រាស់ថវិកា ១.៥លានលានយ៉េន ពីថវិកាបម្រុងសម្រាប់សារពើពន្ធឆ្នាំ២០២២ ដើម្បីអនុវត្តន៍វិធានការនានា ក្នុងកញ្ចប់ថវិកាស្តាសេដ្ឋកិច្ច ដូចជា  ការផ្តល់សាច់ប្រាក់សម្រាប់ក្រុមគ្រួសារដែលមានប្រាក់ចំណូលទាបត្រូវចិញ្ចឹមបីបាច់កូនជាដើម។ ថវិកាបន្ថែមទាំងអស់នឹងត្រូវបានផ្តល់ហិរញ្ញប្បទាន តាមរយៈការចេញមូលបត្របំណុលថ្មី ឬសញ្ញាបណ្ណ(Bonds) របស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី៣របស់ពិភពលោកមួយនេះ កាន់តែឃ្លាតឆ្ងាយពីការស្តាសារពើពន្ធសុខភាពរបស់ខ្លួន ដែលកំពុងតែមានស្ថានភាពអាក្រក់ស្រាប់ ក្នុងចំណោមសេដ្ឋកិច្ចសំខាន់ៗ។ គួរបញ្ជាក់ផងដែរថា ច្បាប់ថវិកាជាតិដំបូង សម្រាប់សារពើរពន្ធឆ្នាំ២០២២ សរុបចំនួន ១០៧.៦០លានលានយ៉េន ជាប់ក្នុងកំណត់ត្រាចំណាយ ក្នុងនោះរួមទាំង ថវិកាបម្រុង ៥.៥លានលានយ៉េន សម្រាប់ដោះស្រាយជាមួយនឹងជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការប្រើប្រាស់បន្ទាន់ផ្សេងៗទៀតផងដែរ៕                                                                                                    ព័ត៌មានសភាអន្តរជាតិ ០១-០៦-២២- ឈាវ សុផាត         ប្រែសម្រួលពី៖ https://asia.nikkei.com/Politics/Japan-enacts-21bn-extra-budget-to-tackle-surging-prices


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`