logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស JAPAN / មើលលម្អិត
សភាជប៉ុនបិទបញ្ចប់សម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួន មុនការបោះឆ្នោតសកលនៅពេលខាងមុខ
 

សភាជប៉ុនបិទបញ្ចប់សម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួន មុនការបោះឆ្នោតសកល

រាជធានីតូក្យូ៖ កាលពីពុធ ទី២១ ខែមីនា ឆ្នាំ២០២៣ សភាជប៉ុន បានបិទបញ្ចប់សម័យប្រជុំប្រចាំឆ្នាំ ដែលមានរយៈពេល ១៥០ ថ្ងៃ របស់ខ្លួន ជាមួយនឹងការចាប់​អារម្មណ៍​ដែលផ្តោតលើការគ្រោងរំលាយ​សភាជាន់ទាបរបស់លោក Fumio Kishida នាយករដ្ឋមន្ត្រី។ ក្រុមគណបក្សកាន់អំណាច រួមមានគណបក្ស​ប្រជាធិបតេយ្យសេរី និងគណបក្ស Komeito ដែលជាដៃគូសម្ព័ន្ធភាព ដ៏សំខាន់របស់ខ្លួន បានអនុម័តយល់​ព្រមលើសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួន ក្នុងអំឡុងពេលសម័យប្រជុំសភាប្រចាំឆ្នាំនោះ រួមទាំង​សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើនថវិកាសម្រាប់ចំណាយលើវិស័យការពារជាតិ​ដែលមានចំនួនទឹកប្រាក់​ដ៏ច្រើនលើសលប់ផងដែរ។ លោក Hirokazu Matsuno ប្រធានលេខាធិការគណៈរដ្ឋមន្ត្រី បានថ្លែងក្នុងសន្និសីទសារ-ព័ត៌មានមួយ កាលពីព្រឹកថ្ងៃដដែលនោះថា ក្រៅពីសេចក្តីព្រាងច្បាប់ចំនួន ៦០ ដែលបានដាក់ស្នើទៅសភាដោយ​រាជរដ្ឋាភិបាល ដែលក្នុងចំណោមសេចក្តីព្រាងច្បាប់ចំនួន ៥៨ បានដាក់បញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី ការពិនិត្យមើលឡើងវិញ​លើ​សេចក្តីព្រាងច្បាប់អន្តោប្រវេសន៍ និងជនភៀសខ្លួន ដែលបានអនុម័តក្លាយ​ជាច្បាប់ក្នុងអំឡុងពេលសម័យប្រជុំសភានោះ។ ក្នុងការកែសម្រួលគោលនយោបាយថាមពលដ៏មានសារៈសំខាន់ សភាបានអនុម័តយល់ព្រមលើ​សេចក្តី​ព្រាងច្បាប់ស្តីពី ការអនុញ្ញាតឱ្យមានម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ដើម្បីដំណើរការនៅពេលបច្ចុប្បន្ននេះ ក្រោយរយៈពេល ៦០ ឆ្នាំ ទោះបីជានៅតែមានការព្រួយបារម្ភអំពីសុវត្ថិភាពយ៉ាងណាក្តី។ លើសពីនេះទៀត សេចក្តីព្រាងច្បាប់មួយ​ចំនួនដែលគាំទ្រដោយរាជរដ្ឋាភិបាល សំដៅលើកកម្ពស់ការយល់​ដឹងរបស់​សហគមន៍​ភេទទី៣ ដែលបានដាក់ស្នើរួមគ្នា ដោយក្រុមគណបក្សកាន់អំណាច និងគណបក្ស​ប្រឆាំង​ដឹកនាំដោយពួក​អភិរក្សនិយម ក៏បានអនុម័តយល់ព្រមផងដែរ។ កាលពីថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ គណបក្សប្រឆាំងធំជាងគេ គឹគណបក្សប្រជាធិបតេយ្យ​រដ្ឋធម្មនុញ្ញជប៉ុន បានដាក់ញត្តិសម្តែងការមិនទុកចិត្តមួយលើ​គណៈរដ្ឋមន្ត្រី​របស់លោក Kishida ដែល​បរាជ័យ​ក្នុងការពន្យល់អំពីវិធីសាស្ត្រក្នុងការផ្តល់ថវិកាគោលនយោបាយ រួមទាំង ផែនការដោះស្រាយ​ការធ្លាក់ចុះអត្រាកំណើតឆាប់រហ័ស។ ញត្តិនេះក៏បានស្នើសុំបោះឆ្នោតទម្លាក់គណៈរដ្ឋមន្ត្រីរបស់លោក Kishida ក្នុងសភាជាន់ទាបផងដែរ…៕ http://ព័ត៌មានសភាទ្វីបអាស៊ី ២២-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://mainichi.jp/english/articles/20230621/p2g/00m/0na/011000c


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`