logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស JAPAN / មើលលម្អិត
រដ្ឋសភាជប៉ុនអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី ការផ្តល់ជំនួយដល់ជនវិកលចរិត
 

រដ្ឋសភាជប៉ុនអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី ការផ្តល់ជំនួយដល់ជនវិកលចរិត

រាជធានីតូក្យូ៖ កាលពីថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ សភាជាន់ខ្ពស់ជប៉ុន បានអនុម័តយល់ព្រមលើ​សេចក្តីព្រាងច្បាប់មួយ ក្នុងគោលបំណងជួយជនវិកលចរិតឱ្យ​រស់នៅ​​​មានភាពថ្លៃថ្នូរ និងមានក្តីសង្ឃឹម។ សភាជាន់ខ្ពស់ជប៉ុន បានអនុម័តជាឯកច្ឆន្ទលើសេចក្តីស្នើច្បាប់ដែលផ្តួចផ្តើមឡើងដោយសមាជិកសភា​នៅក្នុង​សម័យប្រជុំពេញ​អង្គនាថ្ងៃដដែលនោះ។ សេចក្តីស្នើច្បាប់នេះ ត្រូវបានអនុម័តយល់ព្រមដោយ​សភាជាន់ទាបជប៉ុនរួចហើយ កាលពីពេលថ្មីៗនេះ។ ច្បាប់ដ៏សំខាន់ដែលពាក់ព័ន្ធនឹងភាពវិកលចរិតនេះ នឹងចូលជាធរមាន និងប្រកាសឱ្យប្រើក្នុងរយៈពេល ១ ឆ្នាំ ដែលច្បាប់នេះ ទទូចឱ្យរាជរដ្ឋាភិបាលកណ្តាលបង្កើត​ទីស្នាក់ការមួយ ដឹកនាំដោយនាយករដ្ឋមន្ត្រី ដើម្បីដាក់​ចេញ​នូវផែនការសំខាន់មួយ ដែលឆ្លុះបញ្ចាំងនូវមតិយោបល់របស់ជនរងគ្រោះពីភាពវិកលចរិតនេះ និង​សមាជិក​គ្រួសាររបស់ពួកគាត់។ រាជរដ្ឋាភិបាលខេត្ត​-ក្រុង ត្រូវមានកាតព្វកិច្ចក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី​ដាក់ចេញនូវវិធានការគាំទ្រនានា។ ច្បាប់នេះ អំពាវនាវឱ្យយល់ពីសង្គមឱ្យបានគ្រប់ជ្រុងជ្រោយ រួមទាំងជនរងគ្រោះពីភាពវិកល ចរិត,​ ការជួយគ្នា និងការផ្សព្វផ្សាយឱ្យបានយល់ដឹងអំពីភាព​វិកលចរិត, ការផ្តល់ការថែទាំសុខភាព និងសេវា​សុខុមាលភាពឱ្យបានសមស្របដល់ជនរងគ្រោះទាំងនោះ និងការជួយដល់សមាជិកគ្រួសាររបស់ពួកគាត់…៕ http://ព័ត៌មានសភាទ្វីបអាស៊ី ១៥-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.nippon.com/en/news/yjj2023061400136/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`