logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស JAPAN / មើលលម្អិត
នាយករដ្ឋមន្ត្រីជប៉ុនពន្យល់អំពីផែនការទប់ស្កាត់ការរំលោភសេពសន្ថវៈ ក្នុងកិច្ចប្រជុំគណៈកម្មាធិការសភា
 

រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ គ្រោងបើកកិច្ចប្រជុំស្តីពី ការទប់ស្កាត់ការរំលោភសេពសន្ថវៈ

រាជធានីតូក្យូ៖ កាលពីថ្ងៃចន្ទ ទី១២​ ខែមិថុនា ឆ្នាំ២០២៣ លោក Fumio Kishida នាយករដ្ឋ​មន្ត្រីជប៉ុន បានថ្លែង កាលពីថ្ងៃចន្ទ ទី១២​ ខែមិថុនា ឆ្នាំ២០២៣ថា ក្រសួង និងភា្នក់ងារពាក់ព័ន្ធ គ្រោងបើកកិច្ចប្រជុំ​មួយ​ស្តីពី ការទប់ស្កាត់សកម្មភាពរំលោភសេពសន្ថវៈ។ ​គម្រោងនេះ គឺធ្វើឡើងដើម្បីឆ្លើយតបនឹងការ​រំលោភបំពានផ្លូវភេទ​ដែលត្រូវ​បានចោទប្រកាន់លើលោក Johnny Kitagawa មហាសេដ្ឋីជនជាតិជប៉ុន​ដើមកំណើតអាមេរិក។ កាលពីថ្ងៃចន្ទ ទី១២​ ខែមិថុនា ឆ្នាំ២០២៣ លោក Kishida បានពន្យល់​អំពីផែន​ការ​ទប់ស្កាត់ការរំលោភសេពសន្ថវៈនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការសវនកម្ម និងត្រួតពិនិត្យរដ្ឋបាល​របស់សភាតំណាង។ លោក Kishida បានថ្លែងប្រាប់អង្គប្រជុំថា​ «ការរំលោភសេពសន្ថវៈ គឺជាសកម្មភាពយ៉ាងសាហាវ ដែល​រំលោភលើសិទ្ធិមនុស្ស ប៉ះពាល់ដល់រាងកាយ និងផ្លូវចិត្តរបស់​កុមារ​ធ្ងន់ធ្ងរ និងមិនអាចទទួលយក​បាន​ដាច់ខាត»។ យោងលើសេចក្តីព្រាងច្បាប់ដែលនឹងត្រូវពិនិត្យមើលឡើងវិញលើក្រមព្រហ្មទណ្ឌ ដែលកំពុងពិនិត្យ ពិភាក្សាក្នុងសភានាពេលនេះ លោក Kishida បានថ្លែងថា បទល្មើសព្រហ្មទណ្ឌផ្លូវភេទលើកុមារ នឹង​ត្រូវដាក់ទោសឱ្យបានសមស្របបន្ថែមទៀត។ កិច្ចប្រជុំរបស់ក្រសួង​ និងភ្នាក់ងារពាក់ព័ន្ធ ដែលដឹកនាំ​ដោយលោក Masanobu Ogura រដ្ឋមន្ត្រីក្រសួងសមភាពយេនឌ័រនៅពេលខាងមុខនេះ នឹងពិនិត្យ​ពិភាក្សាលើវិធានការនានា ដើម្បីទប់ស្កាត់បទល្មើលព្រហ្មទណ្ឌរំលោភសេពសន្ថវៈ…៕ http://ព័ត៌មានសភាទ្វីបអាស៊ី ១៣-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.nippon.com/en/news/yjj2023061200414/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`