logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស JAPAN / មើលលម្អិត
សភាជាន់ខ្ពស់ជប៉ុនអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី​ ការដោះស្រាយជូនប្រជាពលរដ្ឋដែលស្ថិតក្នុងស្ថានភាពឯកោ
 

សភាជប៉ុនអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី ការដោះស្រាយជូនប្រជាពលរដ្ឋដែលស្ថិតក្នុងស្ថានភាពឯកោ

កាលពីថ្ងៃពុធ ទី៣១ ខែមិថុនា ឆ្នាំ២០២៣ សភាជាន់ខ្ពស់ជប៉ុន ​(the House of Councilors) បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់មួយ ដើម្បីលើកកម្ពស់វិធានការ​គាំទ្រប្រជាពលរដ្ឋដែលឯកោ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តក្នុងសម័យប្រជុំពេញអង្គនៃសភាជាន់ខ្ពស់ កាលពីថ្ងៃពុធ ទី៣១ ខែមិថុនា ឆ្នាំ២០២៣ និងបាន​អនុម័តយល់ព្រមដោយសភាជាន់ទាប (the House of Representatives) កាលពីចុងខែមេសា ឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់នេះ នឹងចូលជាធរមាននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ដែលនឹងតម្រូវឱ្យ​បង្កើត​​គណៈកម្មាធិការពិសេសមួយ ដឹកនាំដោយនាយករដ្ឋមន្ត្រី បង្កើតគោលនយោបាយអាទិភាពបម្រើ​ជាគោលការណ៍ណែនាំសម្រាប់វិធានការទាំងនេះ។ យោងលើច្បាប់នេះ រដ្ឋនឹងសហការជាមួយរាជរដ្ឋាភិបាលមូលដ្ឋាន ដើម្បីដោះស្រាយភាពឯកោរបស់​ប្រជាពលរដ្ឋ។ ការចាត់ទុកភាពឯកោជាបញ្ហាសម្រាប់​សង្គមជាតិ​ទាំងមូល តម្រូវឱ្យរាជរដ្ឋាភិបាលមូលដ្ឋាន​ខិតខំប្រឹងប្រែងបង្កើតក្រុមប្រឹក្សាឬក្រុមនៅតាមតំបន់នានាសម្រាប់ផ្តល់ជំនួយទៅឱ្យប្រជាពលរដ្ឋដែល រងគ្រោះពីភាពឯកោនេះ។ រាជរដ្ឋាភិបាលមូលដ្ឋាន នឹងផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋណា ដែលត្រូវការជំនួយ។ ក្រុមទាំងនេះ​មិនត្រូវផ្តល់ព័ត៌មាននេះទៅឱ្យគណបក្សនយោបាយ​ផ្សេង​ទៀតឡើយ ប្រសិនបើជនណារំលោភបំពាននឹង​ត្រូវជាប់ពន្ធនាគាររហូតដល់ ១២ ខែ ឬពិន័យជាប្រាក់រហូតដល់ ៥០០.០០០ យ៉េន។ ដោយសារវិបត្តិជំងឺ​រាតត្បាតកូវីដ-១៩ និងកំណើនចំនួនប្រជាពលរដ្ឋរស់នៅឯកោ, ឱកាសសម្រាប់ប្រជា ពលរដ្ឋទំនាក់ទំនងគ្នា និងឱកាសសម្រាប់គាំទ្រដល់ក្រុមផ្តល់ជំនួយបានកើនឡើង ដែលនាំឱ្យមានការកើន​ឡើង​​ភាពឯកោនេះ។ អ្នកជំនាញនានា បានគូសបញ្ជាក់ថា បញ្ហានេះ គឹជាហេតុផលមួយក្នុងចំណោមហេតុផលសំខាន់ៗ​ជាច្រើន​នៅពីក្រោយការកើនឡើងនៃការធ្វើអត្តឃាត។ តាមការធ្វើអង្កេត​ដោយ​​រាជរដ្ឋាភិបាលកាលពី​ឆ្នាំ២០២២ ប្រជាពលរដ្ឋដែលមានអាយុ ១៦ ឆ្នាំ ឬច្រើនជាងនេះនៅទូទាំងប្រទេស មាន ៤០.៣% ក្នុងចំណោម​ប្រជាពលរដ្ឋផ្តល់ចម្លើយ​ទាំងអស់ ដែលបាននិយាយថា ពួកគាត់មានអារម្មណ៍ឯកោ កើនឡើងពិន្ទុ ៣.៩% លើសពិន្ទុឆ្នាំ២០២៣។ ចំនួនប្រជាជនដែលបាននិយាយថា ពួកគាត់មិនធ្លាប់មានអារម្មណ៍ឯកោ បានធ្លាក់ចុះពិន្ទុ ៥.៣ ស្មើនឹង ១៨.៤%។ ភាគច្រើននៃប្រជាពលរដ្ឋដែលបាននិយាយថា ពួកគាត់​តែងតែមានអារម្មណ៍​ឯកោមានអាយុ​ចន្លោះ​ពី ២០ ទៅ ៣០ ឆ្នាំ។ ប្រជាពលរដ្ឋប្រហែល ៦០% ដែលផ្តល់ចម្លើយថា មានអារម្មណ៍ឯកោ បាននិយាយថា ពួកគាត់មាន​អារម្មណ៍​បែបនេះយ៉ាងហោច ៥ ឆ្នាំ…៕ http://ព័ត៌មានសភាទ្វីបអាស៊ី ០២-០៦-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.japantimes.co.jp/news/2023/05/31/national/social-isolation-bill/


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`